បន្ទាយមានជ័យ ៖ ក្មេងទំនើ.ង៣នាក់ ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកា.ប់បុគ្គលិកក្នុងហាងរត់អស់ ក៏កា.ប់ត្រូវភ្ញៀវម្នាក់របួស ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ជនសង្ស័យ៣នាក់ មាន១.ឈ្មោះ រើន រស្មី ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ អេន លីណា ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ យស សុវណ្ណដា ភេទប្រុស អាយុ១៧ឆ្នាំ ដែលស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់ថា ៖ ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ មានជនសង្ស័យ១ក្រុម មានកាំបិតដំបងបានចូលធ្វើសកម្មភាពក្នុងហាងអាហាដ្ឋាន១កន្លែង បណ្តាលឱ្យកា.ប់របួសជនរងគ្រោះ ដែលកំពុងហូបអាហារ ដោយមិនដឹងខ្លួន ហើយត្រូវបានរត់គេចខ្លួនអស់ដែលកើតឡើងនេះកើតឡើង កាលពីយប់ថ្ងៃទី៧ ខែកក្កដានេះ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា ៖ ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើ.ង៣នាក់ និងកាំបិតផ្គាក់១ និងមធ្យោបាយម៉ូតូ១គ្រឿង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួននាំយកសាកសួរតាមចម្លើយសារភាពជនសង្ស័យ គឺមូលហេតុដេញកា.ប់បុគ្គលិកក្នុងហាងប៉ះជនរងគ្រោះ គឺមូលហេតុខឹងឈ្មោះ សៃ សុផាន់ណា ដែលជាបុគ្គលិកក្នុងហាងដែលធ្លាប់ដេញកា.ប់ទៅលើពួកគេ ទើបមកសងសឹង តែសំណាងរត់ចូលបន្ទប់ទាន់កា.ប់ប៉ះភ្ញៀវ ៕

ចែករំលែកព័តមាននេះ