ខេត្តព្រះសីហនុ ៖ ពាក់ព័ន្ធករណីមានស្ត្រីឡាវម្នាក់ដែលប៉ងលោតពីលើអគារផ្ទះសំណាក់ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចនាំគ្នាជួយសង្គ្រោះនោះ គឺត្រូវបានដឹងការពិតហើយ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/a6362fc2785dfe1b4940f7fe2d6cb291-1.jpg)
យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង៣០នាទីព្រឹក មានករណីស្ត្រីជនបរទេសម្នាក់ប៉ុនប៉ងលោតពីលើអគារផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានជួយសង្គ្រោះស្ត្រីខាងលើ ដែលជាជនបរទេសនោះទាន់ពេលវេលាដោយសុវត្ថិភាពមិនមានការរងរបួសអ្វីទេ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/5db1c0c3ad11b9c0bf6c7a65932350ff.jpg)
ជនបរទេសនោះឈ្មោះ DOUANGMALA PIK ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់យីហោ អូរ៉េងយ៉ា ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ P2563131 ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/ebe7d56d401a7abcddbfbd5b507c8065-1.jpg)
តាមការសួរនាំ និងស្រាវជ្រាវ គឺឈ្មោះ DOUANGMALA PIK ប៉ុនប៉ងលោតពីលើអគារ គឺដោយសារខ្លួនមានជំងឺបាក់ទឹកចិត្ត ហើយគាត់បានប្រើថ្នាំរំងាប់អារម្មណ៍ច្រើនហួសកំរិត ទើបធ្វើឱ្យគាត់បាត់បង់ស្មារតី បាត់បង់សតិ គ្រប់គ្រងខ្លួនឯងមិនបាន គឺបានឡើងលើបង្អួចបន្ទប់របស់ខ្លួន លេខ៨៧០៣ ជាន់ទី៧ ចុះតាមខ្សែទុយោម៉ាស៊ីត្រជាក់ លោតចុះទើរលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយខ្លួនបានបញ្ជាក់ថា គាត់ពុំមានបំណងចង់លេបថ្នាំ និងចង់ប៉ុនប៉ងលោតពីលើអគារសម្លាប់ខ្លួនទេនោះទេ ដោយសារខ្លួនបាត់បង់ស្មាតី គ្រប់គ្រងខ្លួនឯងពុំបាន ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/a4c003a7ae2215896636d5bec07f7937-1.jpg)
ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានធ្វើតេស្តស្វែករកសារធាតុញៀនលើស្ត្រីខាងលើ បានរកឃើញវិជ្ជមានសារធាតុញៀន បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តនីតិវិធី ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/5cd913085179c2ce414565201db1fe65.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/900ba22fe6e7c74ba4f83ef66b8276d9-1.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/c1024702ec2bf6714aacb20836fbd228.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/07/87072f39c08b66cb1d5f92cb9307da2c-1.jpg)
ចែករំលែកព័តមាននេះ