ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើនការ​ភ្ញាស់​កូន​ត្រី​ពូជ​ឱ្យ​បាន​៤​ប្រភេទ​ទៀត​នៅក្នុង​ឆ្នាំ​២០២៤​

1 ខែ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ​៖ ឆ្នាំ​២០២៤​នេះ ដើម្បីបែក​ចាយ​ទៅ​កសិករ​ចិញ្ចឹម​ត្រីធ្វើការ​ពង្រីក​វារីវប្បកម្ម​លក្ខណៈ​គ្រួសារឈាន​ទៅរួម​គ្នា​កាត់​បន្ថយ​ការ​ធ្វើ​នេសាទ​ត្រី​ធម្មជាតិ នៅ​តាម​ទន្លេមេគង្គឱ្យមកនៅ​កម្រិត​ទាប យើង​និង​ខិតខំ​ភ្ញាស់​កូន​ត្រី​ចំនួន​៤​ប្រភេទ​ទៀត ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​បច្ចេក​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​សត្វ​មេ​គ​ង្គ​​លើ​ស្ទឹង​ត្រែង ​។…

​ខេត្តស្ទឹងត្រែង ​៖ ឆ្នាំ​២០២៤​នេះ ដើម្បីបែក​ចាយ​ទៅ​កសិករ​ចិញ្ចឹម​ត្រីធ្វើការ​ពង្រីក​វារីវប្បកម្ម​លក្ខណៈ​គ្រួសារឈាន​ទៅរួម​គ្នា​កាត់​បន្ថយ​ការ​ធ្វើ​នេសាទ​ត្រី​ធម្មជាតិ នៅ​តាម​ទន្លេមេគង្គឱ្យមកនៅ​កម្រិត​ទាប យើង​និង​ខិតខំ​ភ្ញាស់​កូន​ត្រី​ចំនួន​៤​ប្រភេទ​ទៀត ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​បច្ចេក​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​សត្វ​មេ​គ​ង្គ​​លើ​ស្ទឹង​ត្រែង ​។ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​សត្វ​មេ​គ​ង្គ​លើ មាន​ទីតាំង​ស្ថិតនៅ​ចំណុច​អូរ​ខ្លុង ភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ។

​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​សត្វ​មេ​គ​ង្គ​លើ​ស្ទឹង​ត្រែង លោក​ប៊ុ​ន រ៉ា​ស៊ី បញ្ជាក់​ថា​ បច្ចុប្បន្ន មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​សត្វ​មេ​គ​ង្ក​លើ​មានកូន​ត្រី​សម្រាប់​ចិញ្ចឹម​ចំនួន​១១​ប្រភេទ​ដែល​យើង​ភ្ញាស់​បាន ក្នុង​នោះ​ រួម​មាន​៖ ​ត្រី​អ​ណ្តែង​អា​ព្រិច​ ​ត្រី​ខ្យា​ ​ត្រី​ទី​ឡា​ព្យា​ ​ត្រី​អណ្តែងទន់​ ​ត្រី​ប្រា​​ត្រី​ពោ ​ត្រី​កែ​ ​ត្រី​ព្រលូង​​​ ត្រី​ឆ្ពិន ​ត្រី​ក្រាញ់​ ​និង​ត្រី​ក្រ​ហែ ។​

ក្រោយ​លទ្ធផល​ភ្ញាស់​ និង​ចិញ្ចឹមបាន​ជោគជ័យ​មជ្ឈមណ្ឌល​បាន​លែង​ទៅ​ក្នុង​បឹង​ធម្មជាតិ​៦​ម៉ឺន​ក្បាល ក្នុង​មួយ​ឆ្នាំ​ផង​ដែរ​ ។ លោក​បន្ត​ថា ​ក្នុង​ចំណោម​ត្រី​ជាង១០​ប្រភេទ​នេះ​ មាន​ត្រី​៤​ប្រភេទ កំពុង​ដំណើរការ​លក់​កូន​ជូន​កសិករ​ចិញ្ចឹម​បន្ត​នៅ​ក្នុង​ខេត្ត និង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ទៅ​តាម​តម្រូវការ ។

នាយ​ខណ្ឌ​ជលផល​ខេត្ត​លោក ស្រី សំ​វិចិត្រ បាន​បញ្ជាក់​ថា​ ​ក្រុមបច្ចេកទេស​ខណ្ឌ​ល​ជលផល​ក៏​បាន​ត្រៀម​ផ្តល់​បច្ចេកទេស​ចិញ្ចឹម​ត្រី ទៅ​បងប្អូន​ផ្នែក​វ៉ា​រី​វប្បកម្ម​ឱ្យ​បាន​ច្រើន​គ្រួសារ ដើម្បី​យើង​ចូលរួម​គ្នា​អភិរក្ស​ធនធាន​មច្ឆជាតិ​ធម្មជាតិ​មេគង្គ ឱ្យ​វា​កាន់តែ​សម្បូរ​បែប​ឡើង ព្រោះ​នៅ​ប៉ែក​ខាងលើ ជា​តំបន់​សំបុក​ត្រី​ពង​កូន​។

លោក​ឱ ឌុំ ជា​កសិករ​មួយ​រូប​ដែលបាន​ចាប់​យក​របរ​ចិ​ញ្ជឹ​ម​ត្រី​នៅ​សង្កាត់​ព្រះបាទ​បាន​ចាត់​ទុក​ថា​៖ នេះ​ជា​យុទ្ធវិធី​ជំរុញ​ដល់​ផ្នែក​វារីវប្បកម្ម កាន់តែ​មាន​កាលានុវត្តភាព ទទួល​បាន​ជោគជ័យ ព្រោះ យើង​មាន​ទីតាំង​វារីវប្បកម្ម​ទំនើប​ភ្ញាស់​កូន​ត្រី​ប្រកបដោយ​ស្តង់ដា​ ។​

លោក​បន្ត​ថា​ ​នេះ​ជា​ផ្តល់​លទ្ធភាព​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និងនេសាទ​បង្កើត​ឱ្យ​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឡើង​នៅ​ខេត្តស្ទឹងត្រែង ដែល​ភ្ញាស់​កូន​ពូជ​បាន​គ្រប់គ្រាន់ សម្រាប់​ផ្តល់​មក​ក្រុម​វារីវប្បកម្ម​ទិញ​យក​ទៅ​ចិញ្ចឹម​ដោយ​មិនបាច់​ចំណាយ​ពេលវេលា​និង​ថវិកា​ទៅ​ទិញ​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ និង​ប្រទេស​ជិតខាង​ទៀត​ទេ  ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ