តារាសម្តែងនាង សុវណ្ណា ឡាង បានបញ្ជាក់ពីទំនាក់ទំនងក្រៅឆាកជាមួយតារាប្រុសលោក ប៊ឺរី បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញភាពស្និទ្ធិស្នាល និងផ្អែមល្ហែមជាមួយគ្នាប្រៀបបានគូស្នេហ៍ក្នុង
រយៈពេលចុងក្រោយនេះ ។
តារាស្រីរូបនេះបញ្ជាក់ថា ទំនាក់ទំនងរវាងនាងនិងលោក ប៊ីរី មិនមានអ្វីលើសពីដៃគូសម្តែងនោះឡើយ ប៉ុន្តែទៅថ្ងៃខាងមុខទំនាក់ទំនងមួយនេះប្រែក្លាយទៅជាយ៉ាងណានោះ នាងក៏មិនអាចនិយាយមុនបានឡើយ ។
ក្នុងបទសម្ភាសន៍កម្មវិធីមួយ គៀត សុវណ្ណាឡាង បានលើកឡើងថា ចំពោះទំនាក់ទំនងជាមួយនឹងលោក ប៊ឺរី នេះគឺមានអ្នកសួរនាំនាងច្រើន ហើយកន្លងមកនាងក៏មិនបានបកស្រាយអ្វីឡើយ ។
នាងបញ្ជាក់ថា តាមពិតទំនាក់ទំនងរវាងនាង និងលោក ប៊ឺរី មិនមានអ្វីលើសពីដៃគូសម្តែងឡើយ ដោយសារនាងធ្លាប់សម្តែងជាមួយតារាប្រុសរូបនេះបានមួយរឿងដែរ ។
យ៉ាងណាបើតាម សុវណ្ណាឡាង ពេលទំនាក់ទំនងនាងត្រឹមដៃគូសម្តែងប្រាកដមែន ប៉ុន្តែសម្រាប់ទៅថ្ងៃអនាគតទំនងទំនងពួកនាងវិវឌ្ឈន៍ទៅជាអ្វីផ្សេងនោះនាងក៏មិនអាចនិយាយបានឡើយ ។
នាងបញ្ជាក់ថា សម្រាប់នាងលោក ប៊ឺរី គឺជាមនុស្សល្អម្នាក់ ហើយសូម្បីតែក្រុមគ្រួសាររបស់លោកក៏ល្អដែរ ដែលជាហេតុធ្វើអោយនាងមានអារម្មណ៍ចង់រស់នៅជាមួយ ។
ទោះជាយ៉ាងណាសម្រាប់ សុវណ្ណាឡាង បញ្ហាស្នេហានេះនាងហាក់មិនទាន់ចង់គិតគូអ្វីច្រើនឡើយ ដោយសារនាងជួបរឿងមិនសមប្រកបចំពោះរឿងមួយនេះនាពេលកន្លងមក ខណះពេលដែលក៏ចង់ទុកពេលសម្រាប់ធ្វើការរកសុីដើម្បីជួយម្តាយ និងបងប្អូនជាមុនសិន ។
សុវណ្ណាឡាង លើកឡើងបន្ថែមថា សម្រាប់រឿងស្នេហានេះគឺនាងត្រូវការមនុស្សច្បាស់លាស់ ហើយជាមនុស្សប្រុសដែលស្រឡាញ់នាង និងគ្រួសារ ដោយមិនចាំបាច់ជាមនុស្សមានទ្រព្យច្រើននោះឡើយ សំខាន់ជាមនុស្សសមរម្យដែលអាចកាន់ដៃគ្នាកសាងអនាគតជាមួយគ្នា។
ជាការកត់សម្គាល់ មួយរយះចុងក្រោយនេះតារាសម្តែងនាង សុវណ្ណាឡាង និងលោក ប៊ឺរី តែងតែបង្ហាញនូវសកម្មភាពស្និតស្នាលជាមួយតាមបណ្តាញសង្គមជាបន្តបន្ទាប់ រហូតធ្វើអោយមហាជនគិតថា អ្នកទាំងពីរកំពុងកសាងទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នា ។
កន្លងមកកញ្ញា គៀត សុវណ្ណាឡាង ក៏ធ្លាប់បានសារភាពថា លោក ប៊ឺរី ជាបុរសដែលគួរឱ្យស្រឡាញ់បំផុត ហើយចេះយល់ចិត្ត និងថែមទាំងចិត្តល្អ ។ទំនាក់ទំនងរវាងតារាសម្តែង គៀត សុវណ្ណាឡាង និងលោក ប៊ឺរី កាន់តែស្និទ្ធស្នាលនិងគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះ អ្នកទាំងពីរបានចំណាយពេលវេលាជាមួយគ្នាយ៉ាងផ្អែមល្ហែមបំផុតជាមួយគ្នា រហូតមានព័ត៌មានលេចលឺថា បន្ទាប់ពីចូលឆ្នាំរួច ប៊ឺរី នឹងចូលស្តីដណ្តឹង គៀត សុវណ្ណាឡាង ជាផ្លូវការហើយ។
ដោតឡែក សម្រាប់ដំណឹងខាងលើនេះ សូម្បីតែមិត្តភក្តិក្នុងសិល្បៈ ក៏បានផ្ញើសារជូនពរ និង សូមឱ្យអ្នកទាំងពីរមានដំណឹងល្អឆាប់ៗដែរ ៕
ចែករំលែកព័តមាននេះ