ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួឯករឿង Friend Zone លោក Nine Naphat បែក​គ្នា​ជាមួយ Baifern Pimchanok ក្រោយ​ទាក់ទង​គ្នា​បាន​ប្រហែល​មួយ​ឆ្នាំ ហើយសម្រេចចិត្តត្រឡប់ទៅជាមិត្តនឹងគ្នាវិញ

3 ខែ មុន

(ថៃ)៖ នៅថ្ងៃទី០៤ ខែកក្កដា សារព័ត៌មាន Thairath បានរាយការណ៍ថា Nine Naphat ប ​បាន​បែក​គ្នា​ជាមួយ…

(ថៃ)៖ នៅថ្ងៃទី០៤ ខែកក្កដា សារព័ត៌មាន Thairath បានរាយការណ៍ថា Nine Naphat ប ​បាន​បែក​គ្នា​ជាមួយ Baifern Pimchanok ក្រោយ​ទាក់ទង​គ្នា​បាន​ប្រហែល​មួយ​ឆ្នាំ។ មូលហេតុ​ជាក់​លាក់​មិន​ត្រូវ​បាន​តារា​សម្ដែង​រូប​នេះ​បង្ហើប​ឲ្យ​ដឹង​ឡើយ។

Nine Naphat បានធ្វើសន្និសីទសារព័ត៌មានដើម្បីបញ្ជាក់ថាពួកគេបានបែកបាក់ជាមួយ Baifern Pimchanok ។ បើតាម Nine Naphat បន្ទាប់ពីពិនិត្យមើលទំនាក់ទំនងរបស់អ្នកទាំងពីររួចមក អ្នកទាំងពីរក៏សម្រេចចិត្តត្រឡប់ទៅជាមិត្តនឹងគ្នាវិញ។ តារាសម្តែងកើតឆ្នាំ១៩៩៦ បានផ្ញើសារថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានលើកទឹកចិត្ត និងគាំទ្រអ្នកទាំងពីរនាពេលកន្លងមក។

Nine Naphat បង្ហើបថា «មិន​ថា​មាន​ព័ត៌មាន​អ្វី​ទេ ឥឡូវនេះយើងត្រលប់ទៅជាមិត្ត» Nine Naphat បញ្ជាក់ថាម្តាយរបស់គាត់មិនមែនជាហេតុផលដែលអ្នកទាំងពីរបែកគ្នានោះទេ។

Baifern និង Nine Naphat បានសហការគ្នាជាលើកដំបូងក្នុងរឿង Friend Zone ដែលចេញក្នុងប្រទេសជាច្រើនក្នុងឆ្នាំ២០១៩។ បន្ទាប់មកពួកគេរក្សាមិត្តភាពជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ២០២២ តារាទាំងពីរបានជួបគ្នាម្តងទៀតក្នុងរឿង Sroi Sabunnga – The Yellow Orchid Rope នៅលើប៉ុស្តិ៍ CH3 ។

នៅចុងខែវិច្ឆិកា ឆ្នាំ២០២២ តារាប្រុស នី Nine Naphat បានសារភាពថាគាត់កំពុងតាមមិត្តរួមការងាររបស់គាត់។ តារា​រូប​នេះ​បាន​ចែក​រំលែក​ថា​ខ្លួន​ចូល​ចិត្ត Baifern យូរ​មក​ហើយ​តែ​មិន​ហ៊ាន​សារភាព​ស្នេ ហ៍។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា Baifern Pimchanok និង Nine Naphat ត្រូវបានប្រទះឃើញណាត់ជួបគ្នានៅឯផ្សារមួយ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​ថៃ​ពីរ​ដួង​បង្ហាញ​មុខ​ជា​សាធារណៈ​ជាមួយ​គ្នា​ចាប់​តាំង​ពី​បញ្ជាក់​ពី​ស្នេហា​។ បន្ទាប់ពីនោះមក ពួកគេតែងតែទាក់ទងគ្នាបង្ហាញគ្នាតាមបណ្តាញសង្គម ធ្វើដំណើរ ឬចូលរួមព្រឹត្តិការណ៍ជាមួយគ្នា។

Baifern Pimchanok កើតក្នុងឆ្នាំ១៩៩២ បច្ចុប្បន្នមានអ្នកតាមដាន ១៣លាននាក់ និងជាតារាថៃ A-list ។ នាងមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេសតាមរយៈខ្សែភាពយន្តរឿង First Love, Friend Zone។ ចំណែក Nine Naphat កើត​នៅ​ឆ្នាំ​១៩៩៦ បច្ចុប្បន្ន​ជា​តារា​សម្តែង​ផ្តាច់មុខ​ដែល​រៀបចំ​នៅ​ស្ថានីយទូរទស្សន៍ CH3៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ