ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋផ្សារកំពង់រោទិ៍អបអរសាទរលោកអភិ​បាល​​​ស្រុកដាក់គម្របលូតាមដងផ្លូវ៣១៤Dហើយ

3 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ទីបំផុត​លោក​អភិបាលស្រុក​បាន​ធ្វើ​គម្រប​លូ​យក​មក​ដាក់​ហើយ បន្ទាប់​ពី​មតិ​

ខេត្តស្វាយរៀង ៖ នៅ​ទីបំផុត​លោក​អភិបាលស្រុក​បាន​ធ្វើ​គម្រប​លូ​យក​មក​ដាក់​ហើយ បន្ទាប់​ពី​មតិ​រិះគន់ និង​ការ​ផ្សព្វផ្សាយ​យ៉ាង​ផុល​ផុស​ពី​គ្រប់​បណ្ដាញ​ព័ត៌មាន​នានា ។ គួររំលឹកថា លូទឹកស្អុ.យចំហជិត១០ឆ្នាំហើយ ទុកឱ្យហិតក្លិនបន្ត

ប្រជាពលរដ្ឋ​នៅ​ផ្សារ​កំពង់​រោទ៍ ស្រុកកំពង់​​​រោទ៍ បាន​អបអរសាទរ​ចំពោះ​លោក​អភិបាល​ស្រុក​កំពង់​រោទ៍ ដែល​បាន​ឲ្យ​ក្រុម​ជាង​ធ្វើ​គម្រប​លូ​យក​មក​ដាក់​បិទ​គម្រប​លូ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ។ ការ​ដាក់​គម្រប​លូ​នេះ ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​២ ក​ក្កដា ២០២៤ នៅ​ខាង​មុខ​ផ្សារ​កំ​ពង់​​រោទ៍ ។

សូម​រំលឹក​ថា ករណី​លូ​នៅ​តាម​ដងផ្លូវ​នេះ ត្រូវ​បាន​ធ្វើ​រួច​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​គេមិន​ព្រម​​​ដាក់​គម្រប​បិទ​នោះ​ទេ បង្ក​ឲ្យ​ជះក្លិន​ស្អុយ​អសោច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​មាត់​លូ ។

មហាជន​បាន​លើក​ឡើង​ថា បញ្ហា​ដែល​អាជ្ញាធរ​មិន​ព្រម​បិទ​គម្រប​លូ​បែប​នេះ បាន​ធ្វើ​​​​ឱ្យ​ជះក្លិន​ស្អុយ​យ៉ាង​អសោច​ចេញ​មកក្រៅ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅជិត​​​មាត់​លូ និង​អាច​ប្រឈម​គ្រោះថ្នាក់​ជាយ​ថា​​ហេត​​ុ​ដល់​អ្នក​ធ្វើ​ដំណើរ ជា​ពិសេស​កុមារ ។ ដោយ​​សារ​តែ​ទ្រាំ​ក្លិនស្អុយ​មិន​បាន បង​ប្អុ​ន​ប្រ​​ជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ធ្វើ​គម្រប​លូ​ដោយ​ខ្លួន​​ឯង​យក​មក​បិទ​បណ្ដោះអាសន្ន ក៏​លោក​អភិបាលស្រុក​កំពង់​រោ​ទិ៍​មិន​អនុញ្ញាត​ឲ្យ​បិទ​មាត់​លូ​នោះ​ឡើយ ។ ផ្សារ​កំពង់​រោទ៍​ស្ថិត​នៅ​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំ​ពង​រោទ៍ ។ តាម​រយៈ​ការ​អាត់​សំឡេង​តាម​ទូរស័ព្ទ​ត្រូវ​បាន​គេ​បង្ហោះ​ក៏​បង្ហាញ​ថា លោក​អភិបាលស្រុក​មិន​អនុញ្ញាត​ឱ្យធ្វើ​គម្រប​លូ​នោះ​ឡើយ ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ដាក់​លូ​ហើយ​ទុក​មាត់​លូ​ចំហ​បែប​នេះ​រយៈពេល​៧-៨​ឆ្នាំ មិន​គួរ​​​​លោក​អភិបាលស្រុក​អត់​ខ្វល់​បែប​នេះ​សោះ សំណាងល្អ​ហើយ​ដែល​មិន​មាន​អ្នក​រង​គ្រោះ​ដើរ​ធ្លាក់​លូ​ស្លាប់ ។

មួយវិញទៀត គម្រប​លូ​នៅ​ចំហ​បែប​នេះ ជះក្លិន​ស្អុយ​អសោច​តាម​ដងផ្លូវ​នោះ គឺ​ស្ថិត​នៅ​លើ​ផ្លូវ​កៅស៊ូ​លេខ​៣១៤D ក្នុង​​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែល​មាន​ចរាចរណ៍​មមាញឹក​នៅ​ទីរួមស្រុក​កំពង់​រោទ៍ ។ អាច​និយាយ​បាន​ថា ជា​ផ្លូវ​ដ៏​សំខាន់​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​កំពង់​រោទ៍ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក មានទាំង​​​​ភ្ញៀវ​បរទេស​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ មិន​​​​​គួរ​ឱ្យ​មាន​​​​ជះក្លិន​ស្អុយ​បង្អួត​មហាជន​បែប​នេះ​​​សោះ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​​​​​មូលដ្ឋាននេះ​​​មាន​ច​ម្ង​ល់​នោះ ថា​តើ​ហេតុ​អ្វី​បានជា​ផ្លូវ​ធ្វើ​រួចរាល់​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ព្រម​ដាក់​គម្រប​លូ​យ៉ាង​ដូច្នេះ ? ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ប្រជាពលរដ្ឋ​ស្នើ​សុំ​ធ្វើ​គម្រប​លូ​យក​ទៅ​ដាក់​បិទ​បាំង​ជា​បណ្ដោះអាសន្ន លោក សុច ពិសី អភិបាលស្រុក​កំពង់​រោទ៍​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នោះ​ឡើយ ។

លោក សុច ពិសី បាន​មាន​ប្រសាសន៍​ថា លូ​ដែល​ចំហ​នេះ កាលពីមុន​ក្រុមហ៊ុន​ទទួល​ការ​សាងសង់​បាន​ដាក់​គម្រប​លូ​រួច​ហើយ ក៏​ប៉ុន្តែ​ត្រូវ​ជន​អគតិ​លួច​វាយ​បំបែក ទើប​មាត់​លូ​ចំហ ម្យ៉ា​ង​ទៀត​មាត់​លូ​នេះ នៅ​ក្នុង​ការ​ថែទាំ​របស​​​់​ក្រុមហ៊ុន រដ្ឋបាល​ស្រុក​តម្រូវ​ឲ្យ​ក្រុមហ៊ុន​មក​ជួសជុល មិន​​​​ដឹង​ថា អាណត្តិ​នៃ​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​មាន​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ឬ​មួយ​ក៏​១០​ឆ្នាំ ? ទោះបីជា​បែប​ណា ពលរដ្ឋ​សុំ​ធ្វើ​លូ​ខ្លួនឯង​បណ្ដោះអាសន្ន​ក៏​មិន​បាន ។ ដោយសារ​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ទទូច ទើប​លោក​អភិបាលស្រុក​ក៏​បាន​ឲ្យ​ក្រុម​ជាង​ធ្វើ​គម្រប​លូ​យក​ទៅ​ដាក់​រួច​ហើយ ។ លោក សុច ពិសី ក៏បាន​​​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​មាត់​លូ ត្រូវ​ជួយ​ថែរក្សា កុំ​ឲ្យ​ជនខិលខូច​មក​វាយ​បំផ្លាញ​ទៀត ។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​ថា បាន​អប​​​អរសាទរ​ចំពោះ​លោក​អភិបាលស្រុក ដែល​​​​បាន​ធ្វើ​គម្រប​លូ​យក​មក​គ្រប​មាត់​លូ​តាម​សំ​ណូមពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ