ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រីរបស់មហាសេដ្ឋី Bill Gates ប្រកាសមានផ្ទៃពោះជាលើកទីពីរ

5 ថ្ងៃ មុន

Jennifer Gates កូនស្រីរបស់សហស្ថាបនិក Microsoft មហាសេដ្ឋី Bill Gates ថ្មីៗនេះបានចែករំលែកនៅលើបណ្តាញសង្គមថានាងកំពុងរំពឹងថានឹងមានកូនទីពីររបស់នាង។ យោងតាមសារព័ត៌មាន Daily…

Jennifer Gates កូនស្រីរបស់សហស្ថាបនិក Microsoft មហាសេដ្ឋី Bill Gates ថ្មីៗនេះបានចែករំលែកនៅលើបណ្តាញសង្គមថានាងកំពុងរំពឹងថានឹងមានកូនទីពីររបស់នាង។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្នុងវ័យ២៨ឆ្នាំរូបនេះបានចែករំលែករូបថតមួយនៅលើ Instagram កាលពីថ្ងៃព្រហស្បតិ៍ ដែលនាងបង្ហាញខ្លួននៅក្នុងរ៉ូបពណ៌ខៀវ ដៃកាន់កូនស្រីដំបូងរបស់នាង Leila ដោយអមជាមួយនឹងសារថា « Leila ឡើង​ឋានៈ​ជា​បងស្រី​ធំ​» ។

Melinda Gates ម្តាយរបស់ Jennifer និងអតីតភរិយារបស់ Bill Gates បានសម្តែងការរីករាយក្រោមការបង្ហោះរបស់កូនស្រីរបស់នាងផងដែរ។

កូនស្រីរបស់ Bill Gates គឺ Jennifer បានរៀបការ នៅខែតុលាឆ្នាំ២០២១ ហើយបានស្វាគមន៍កូនដំបូង នៅខែមីនា ឆ្នាំ២០២៣។

ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឪពុករបស់នាង គឺBill Gates មានទ្រព្យសម្បត្តិសុទ្ធ ១៣៤.១ ពាន់លានដុល្លារអាមេរិក ដែលចាត់គាត់ជាមហាសេដ្ឋីទី៩ នៅលើពិភពលោក៕ ប្រភព៖ VN Express

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ