ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរ​ណ៍​ចូល​អង្គរ​នៅ​ឆមាស​ទី​១​កើនឡើង​ខ្លាំង​គួរឱ្យ​កត់សម្គាល់

4 ខែ មុន
  • សៀមរាប

គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈ​ពេញ​មួយ​ឆមាស​ទី​មួយ​ដើមឆ្នាំ​២០២៤​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​ប្រាសាទ​អង្គ​ និង​ចំណាយ​លុយ​ទិញ​សំបុត្រ​គឺ​សុទ្ធតែ​មាន​កំណើន ។ ស្ថិតិ​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា គ្រឹះស្ថាន​អង្គរបាន​ទទួល​ប្រាក់​ចំណូល​ជាង…

គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈ​ពេញ​មួយ​ឆមាស​ទី​មួយ​ដើមឆ្នាំ​២០២៤​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​ប្រាសាទ​អង្គ​ និង​ចំណាយ​លុយ​ទិញ​សំបុត្រ​គឺ​សុទ្ធតែ​មាន​កំណើន ។

ស្ថិតិ​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា គ្រឹះស្ថាន​អង្គរបាន​ទទួល​ប្រាក់​ចំណូល​ជាង ២៤,៣៥​លាន​ដុល្លារ ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ជាង​៥២​ម៉ឺន​នាក់​។

ប្រភព​ដដែល​បាន​អះអាង​ថា ក្នុង​រយៈ​ពល​៦​ខែ ចាប់ពី​ខែមករា ដល់​ខែ​ដំណាច់ខែ​មិថុនា​ឆ្នាំ​២០២៤​នេះ ភ្ញៀវ​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន​៥២១.៩៥០​នាក់ កើនឡើង​៣៥,៣០​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ និង​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​ជាង ២៤,៣៥ លាន​ដុល្លារ កើនឡើង​៣៦,២៥​ភាគរយ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា សម្រាប់​ខែមិថុនា​ឆ្នាំ​២០២៤​នេះ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ មាន​ចំនួន​៤៩.៦៩២ នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ​កើនឡើង​ជាង​២០​ភាគរយ និង​ផ្ដល់​ចំណូល​ថវិកា​ចំនួន​២,១៥​លាន​ដុល្លារ កើនឡើង​ជិត​១៩​ភាគ​រយ ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័​ត៌​ក៍បាន​បង្ហាញ​ដែរ​ថា ការ​លក់​ប័ណ្ណ​ឱ្យ​អ្នកទេសចរ​អន្ដរជាតិ ចូល​ទស្សនា​ប្រាសាទ​កោះកែរ រយៈពេល​៦​ខែ ឆ្នាំ​២០២៤​នេះ មាន​ចំនួន​១០.៨២៨​នាក់​ជាមួយនឹង ចំណូល​ថវិកា​ចំនួន​១៦២.៤២០​ដុល្លា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ