ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅដូចបាយពុះ ! Miss Grand Ukraine ប្តឹងស្ថាប័នតាណាវ៉ាត់ ព្រោះរឿងរ៉ាវ Unprofessional ទាំងនេះ

1 ខែ មុន

ថៃ ៖ កម្មវិធី Miss Grand International របស់​តា​ណា​វាត់ បង្ក​ភាព​ភ្ញាក់ផ្អើល​សារ​ជា​ថ្មី​ទៅ​កាន់​អ្នកគាំទ្រ​វិស័យ​បវរកញ្ញា​ទូ​ទាំង​ពិភពលោក​ជាមួយនឹង​ការ​បែកធ្លាយ​អាស្រូវ​ដ៏​ស្អុយរលួយ​តាម​តាម​ការ​ចេញ​មុខ​មក​ទ​ម្លា​ញ​ពី​បេ​ក្ខ​នារី​ដែល​បាន​ប្រកាស​ដកខ្លួន​នោះ គឺ Miss…

ថៃ ៖ កម្មវិធី Miss Grand International របស់​តា​ណា​វាត់ បង្ក​ភាព​ភ្ញាក់ផ្អើល​សារ​ជា​ថ្មី​ទៅ​កាន់​អ្នកគាំទ្រ​វិស័យ​បវរកញ្ញា​ទូ​ទាំង​ពិភពលោក​ជាមួយនឹង​ការ​បែកធ្លាយ​អាស្រូវ​ដ៏​ស្អុយរលួយ​តាម​តាម​ការ​ចេញ​មុខ​មក​ទ​ម្លា​ញ​ពី​បេ​ក្ខ​នារី​ដែល​បាន​ប្រកាស​ដកខ្លួន​នោះ គឺ Miss Grand Ukraine ។

កញ្ញា Kateryna Bilyk បវរ​ញ្ញា​តំណាង​ប្រទេស Ukraine បាន​ប្រកាស​ដកខ្លួន​ពី​ការ​ប្រកួត​ដោយ​សំអាង​មូលហេតុ​ដ៏​ហួស​ចិត្តជា​ច្រើន​ដោយ​នាង​បាន​រៀបរាប់​លម្អិត​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា ៖ នាង​ខ្ញុំ Kateryna Bilyk នាង​ខ្ញុំ​មាន​សេចក្តី​សោកស្តាយ​ជា​ខ្លាំង​ក្នុង​ការ​បង្ខំចិត្ត​ដកខ្លួន​ចេញពី​ការ​ប្រកួត Miss Grand International ដោយសារ​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ផ្នែក​សុខភាព​របស់​នាង​ខ្ញុំ ដែល​កើតឡើង​ដោយសារ​ស្ថានភាព​នៃ​កម្មវិធី​ប្រកួត ។

ក្នុង​រយៈពេល​ពី​រស​ប្ដា​ហ៍ នាង​ខ្ញុំ​ត្រូវ​បាន​កំណត់​អោយ​ចូលរួម​ក្នុង​សកម្មភាព​ផ្សេង​ៗ​នៃ​កម្មវិធី​ចាប់តាំងពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១១​យប់ ឬ​ពាក់កណ្តាល​អធ្រាត្រ ក្នុង​នោះ​មាន​១​ថ្ងៃ​ដែល​សកម្មភាព​ភាព​ចាប់ផ្តើម​តាំងពី​ម៉ោង​៣​ទាប​ភ្លឺ​រហូត​ដល់​ម៉ោង​១១​យប់ ។ ទោះបីជា​នាង​ខ្ញុំ​គ្រុនក្តៅ ក្នុង​សីតុណ្ហភាព​ចន្លោះ​ពី ៣៧.៥​ទៅ​៣៨.២ អង្សា​សេ ក្នុង​រយៈកាល​១១​ថ្ងៃ​ចុង​ក្រោយ​នេះ​ក៏​ដោយ​ចុះ ។

ស្ថានភាព​របស់​នាង​ខ្ញុំ ត្រូវ​បាន​កត់ត្រា​ដោយ​វេជ្ជបណ្ឌិត​ឯកជន​នៅ Pattaya និង ដោយ​វេជ្ជបណ្ឌិត​នៃ​សណ្ឋាគារ Wyndham Jomtien Pattaya ហើយ​ក៏​ជា​អ្នក​ដែល​បាន​កត់ត្រា​អត្រា​សម្ពាធ​ឈាម​ហក់​ឡើង​ខ្ពស់ របស់​នាង​ខ្ញុំ​ផង​ដែរ (១៤២/៩០ និង​១៥១/៩០) ។

ទោះជា​យ៉ាងណា​ក៏​ដោយ នាង​ខ្ញុំ​ត្រូវ​បាន​ក្រុមការងារ MGI ផ្តល់​អោយ​នូវ​ថ្នាំ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​អាច​បណ្តាល​អោយ​នាង​ខ្ញុំ​ប្រឈម​នឹង​បញ្ហា​អា​ឡេ​ក​ហ្ស៊ី​បាន ។

ទោះបីជា​ស្ថាប័ន MGI បាន​សន្យា​ក្នុង​ការ​ទទួល​ការ​ខុស​ត្រូវ ចំពោះ​សុខុមាលភាព​នៃ​នាង​ខ្ញុំ​ក៏​ដោយ​ចុះ​ក៏​ប៉ុន្តែ​ពួក​គេ​ក៏​ជា​មូលហេតុ​ចម្បង​ផង​ដែរ នៃ​វិបត្តិ​ចំពោះ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់ខ្ញុំ ។ ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​ហៅ​វេជ្ជបណ្ឌិត នៅ​ពេល​ដែល​នាង​ខ្ញុំ​សន្ល​.​ប់ ហើយ​បាន​បង្ខិតបង្ខំ​អោយ​នាង​ខ្ញុំ​ធ្វើការ​ជាមួយនឹង​ស្ថានភាព​គ្រុនក្តៅ​៣៨.៥ អង្សា​សេ ព្រម​ដោយ​សម្ពាធ​ឈាម​១៥១/៩០ ។

ក្រៅពី​បញ្ហា​សុខភាព កញ្ញា Kateryna Bilyk បាន​សង្កត់​ថា ៖ លើស​ពី​នេះ ក្រុមការងារ​របស់ MGI បាន​រឹបអូស​លិខិតឆ្លងដែន​របស់​នាង​ខ្ញុំ​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ដោយ​ខុសច្បាប់ និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​នាង​ខ្ញុំ ។ នាង​ខ្ញុំ​បាន​ប្រមូល​ភស្តុ​តាង​បាន​ទាំងអស់​ក្នុង​នោះ​មាន​ដូច​ជា វី​ដេ​អូ​ទំហំ​៥២gb រូបថត វិ​ក័យ​ប័ត្រ ឯកសារ និង​កាលវិភាគ​ការងារ​ទាំងអស់ ។

បន្ថែម​ពី​នេះ ពួក​គេ​បាន​បង្ខំ​អោយ​នាង​ខ្ញុំ និង​អ្នក​ដទៃ​ទៀត​ធ្វើការ​ទាំង​ដែល​ពួក​យើង​មាន​តែ​វី​សា​ទេសចរណ៍ ដែល​ប្រឆាំង​ទៅ​នឹង​ច្បាប់​នៃ​ប្រទេស​ថៃ ។ លើស​អំពី​នេះ​ទៅ​ទៀត​អ្នកគ្រប់គ្រង​នៃ MGI បាន​ធ្វើការ​ទូរស័ព្ទ​ព្រមទាំង​ផ្ញើ​សារ​មក​គម្រាមកំហែង ទាំង​នាង​ខ្ញុំ និង​មនុស្ស​ដទៃ​ទៀត​ដែល​ជា​ការ​ល្មើស សិទ្ធិ​សេរីភាព និង​ច្បាប់​អន្តរជាតិ ។

ការ​ព្យាយាម​ណាមួយ​ក៏​ដោយ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ឬ​បំផ្លិចបំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​នាង​ខ្ញុំ​នឹង​ទទួល​បានការ​តប​ជា​លទ្ធផល​ភ្លាម​ៗ គឺ​ការ​ចាត់ការ​តាម​វិធានការ​ផ្លូវច្បាប់​ដោយ​សមត្ថកិច្ច​ថៃ និង​អន្តរជាតិ ។ នាង​ខ្ញុំ​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់ និង​ទាមទារ​សំណង​ចំពោះ​ការ​ខូចខាត​ដែល​កើតឡើង ។

បន្តិច​ក្រោយមក​បន្ទាប់ ពី​បង្ហោះ​សេចក្តីថ្លែងការណ៍​ខាងលើ Miss Grand Ukraine បាន​បន្ថែម​ការ​ព្រមាន​ទៅ​កាន់​មិត្ត​រួម​ក្រុម​ទាំង​៧០​ផ្សេង​ទៀត ឬ​អ្នក​ណា​ក៏​ដោយ​ដែល​ផ្សព្វផ្សាយ​មិន​ពិត​តាម​បញ្ជា​ញ៉ុះ​ញ៉​ង់​របស់​ប៉ា​ប៉ា ម៉ាក់​ៗ នោះ កញ្ញា​នឹង​ប្តឹង​ទាំងអស់​ព្រោះ​នាង​បាន​ត្រៀម​មេធាវី​រួចរាល់​ហើយ ។

កញ្ញា Kateryna Bilyk Miss Grand Ukriane បាន​រៀបរាប់​ថា​: «​ខ្ញុំ​សូម​រំលឹក​អ្នក​រាល់គ្នា​ដែល​យាយ​ម្នាក់​នឹង​សុំ​អោយ​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​បង្ខូចកេរ្តិ៍​អំពីខ្ញុំ​ធ្លាក់​នៅ​ក្រោម​ច្បាប់​បរិហារកេរ្តិ៍ (​អាច​ដាក់​ពិន័យ​រហូត​ដល់​៥​ឆ្នាំ​ជាប់គុក​នៅ​ប្រទេស​ថៃ​) ។ ហើយ​មេធាវី​របស់ខ្ញុំ កំពុងធ្វើការ​លើ​រឿង​នេះ​រួច​ហើយ ។

រាល់ Comment ត្រូវ​បាន​បិទ ហើយ​ពួក​គេ​កំពុង​ព្យាយាម​លុប​ការ​បង្ហោះ និង​គណនី​របស់ខ្ញុំ ។​» ក្រៅពី​Miss Grand Ukraine ដែល​ប្រកាស​ដកខ្លួន Miss GrandHong Kong ក៏​បាន​ប្រកាស​ដក​ខ្លះ​ពី​ការ​ប្រកួត​ដូច​គ្នា តែ​នៅ​មិន​ទាន់​ចេញ​មក​បញ្ជាក់​ពី​មូលហេតុ​នៅឡើយ​ទេ ។ តែ​អ្នកគាំទ្រ​ចាំ​បាន​ថា បវរកញ្ញា​មក​ពី​ទីក្រុង​ហុងកុង​រូប​នេះ​ធ្លាប់​បង្ហោះ​សារ លា និង​អរគុណ​កម្ពុជា​កំឡុង​ពេល​ដែល​នាង​ចាកចេញ​ភ្លាម​ៗ​ពី​កម្ពុជា​ទៅ​ប្រកួត​បន្ត​នៅ​ថៃ​ដោយសារ​នោះ​មាន​ខ្លឹមសារ​ថា «​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា Bye bye Cambodia & say hi to Thailand អរគុណ​សម្រាប់​គ្រប់យ៉ាង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អ្នក​ទាំងអស់​គ្នា​ដែល​ខ្ញុំ​បាន​ជួប​នៅ​ទីនោះ សូម​ព្រះ​ប្រទាន​ពរ​» ៕

កែសម្រួលដោយ