ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយផលិតករលោក កៅ សីហា បានទទួលមរណភាពហើយ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សោកស្តាយ ផលិតករ​លោក កៅ សីហា បាន​ទទួលមរណភាព ហើយដោយ​សារ​ដា​.​ច់​សរសៃឈាម​ខួរក្បាល លោក​បាន​ទទួលមរណភាព​នា​យប់​ថ្ងៃ​ទី​២០ ខែតុលា…

រាជធានី​ភ្នំពេញ ៖ សោកស្តាយ ផលិតករ​លោក កៅ សីហា បាន​ទទួលមរណភាព ហើយដោយ​សារ​ដា​.​ច់​សរសៃឈាម​ខួរក្បាល លោក​បាន​ទទួលមរណភាព​នា​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤​នេះ ។

មុន​ទទួលមរណភាព​នា​ពេល​នេះ ផលិតករ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក កៅ សីហា ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​រុ​ស្សី ។ ដោយសារ​ស្ថានភាព​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ទើប​ក្រុម​គ្រួសារ​សម្រេច​យក​លោក​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។

យ៉ាងណា ស្ថានភាព​របស់​លោក​ធ្ងន់ធ្ងរ មិន​អាច​អោយ​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ជីវិត​លោក​បាន​នោះ​ឡើយ ដោយ​លោក​បាន​ទទួលមរណភាព​យ៉ាង​គួរ​អោយ​សោកស្តាយ ។

ជា​ការ​កត់សម្គាល់​ដំណឹង​មរណភាព​របស់​លោក កៅ សីហា នា​ពេល​នេះ គេ​ឃើញ​មាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ដោយ​ម្នាក់​ៗ​សម្តែង​ក្តី​រន្ធត់​ស្ទើរ​ទទួលយក​មិន​បាន ។

គួរ​បញ្ជាក់​ថា លោក កៅ សីហា គឺជា​ផលិត​ដ៏​មាន​ស្នាដៃ​មួយ​រូប នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ខណៈ​ពេល​ដែល​លោក​ក៏​ធ្លាប់​ជា​អ្នក​សារព័ត៌មាន​ម្នាក់​ផង​ដែរ ។ ស្នាដៃ​របស់​លោក​ជា​ច្រើន​បាន​បន្សល់​ទុក​តាម​រយៈ​ការ​ដឹកនាំ​សម្តែង MV និង​ការ​ថត​TVC ហើយ​នៅ​ក្នុង​នោះ​លោក​ក៏​មាន​ស្នាដៃ​នៅ​ក្នុង​ការ​ដឹកនាំ​រឿង​ភាគ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ