ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អគារ​ជាប់​គាំ.ង​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​កំពុង​តែ​ស្តារ​ឡើង​វិញ

5 ខែ មុន
  • ព្រះសីហនុ

គម្រោង​អគារ​ខ្មោច ​ឫ​អគារ​ជាប់​គាំង​មួយ​ចំនួន នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ក្រុមការងារ​ជំរុញ​វិនិយោគ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រកាស​ កាលពី​ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ​ប្រកាស​ថា បាន​កំពុង​ស្តារ​ឡើង​វិញ ។…

គម្រោង​អគារ​ខ្មោច ​ឫ​អគារ​ជាប់​គាំង​មួយ​ចំនួន នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ក្រុមការងារ​ជំរុញ​វិនិយោគ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រកាស​ កាលពី​ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មី​ៗ​នេះ​ប្រកាស​ថា បាន​កំពុង​ស្តារ​ឡើង​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា គម្រោង​ទាំងនោះ​រួម​មាន គម្រោង​ពាក់ព័ន្ធ​នឹង​អគារ​ជាប់​គាំង​ចំនួន១៣, គម្រោង​ថ្មី​ចំនួន​៧, និង គម្រោង​ពង្រីក​ចំនួន ២ ដែល​មាន​សកម្មភាព​លើ​ការ​ផលិត​សំបក​កង់​រថយន្ត​, ការ​ផលិត​បន្ទះ​សូ​ឡា​, សណ្ឋាគារ​, រមណីយដ្ឋាន​, ការ​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​, អគារ​ពហុមុខ​ងារ​, សាលារៀន​, និង មន្ទីរពេទ្យ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ​ចុះ​ចំនួន​ស្តារ​ឡើង​វិញ​នេះ​ នៅ​មាន​ចំនួន​ទាប នៅឡើយ​ដោយសារ​តែ​សំណង់​អគារ​ជាប់​គាំង​មាន​ច្រើន​រយ​អគារ​ដោយ​ធ្វើ​អោយ​ខូច​សម្ផស្ស​ទី​ក្រុងព្រះសីហនុ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា គម្រោង​ទាំងនេះ ជា​គម្រោង​ចម្រុះ ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ និងបរទេស និងមាន​ទំហំ​តូច មធ្យម និងធំ ដែល​មាន​ទុន​ចាប់ពី១០០.០០០ ដុល្លារ ដល់៥០០​លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​អះអាង​ថា ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​សម្រេច​ជា​គោលការណ៍​ផ្តល់​ការ​លើកទឹកចិត្ត ការ​អនុគ្រោះ ការ​សម្រួល​នីតិវិធី និងការ​ដោះស្រាយ​វិវាទ​ចំនួន ២២ គម្រោង ក្រោម​ទុន​វិនិយោគ​ជាង ២ ពាន់​លានដុល្លារ​ ។

ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​កិច្ចប្រជុំ​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង ដោយមានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួម​មាន ក្រសួងបរិស្ថាន​, ក្រសួងសុខាភិបាល​, គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​, និងនិយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ​, ព្រមទាំង​មន្ត្រី និង បុគ្គលិក​ជំនាញ​ពាក់ព័ន្ធ ។

គួរ​បញ្ជាក់​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ដាក់​កម្មវិធី​នយោបាយ​ពិសេស​ ដើម្បី​សង្គ្រោះ​អគារ​ជាប់​គាំង​ជា​ច្រើន​រយ​គ្រឿង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​តាម​រយ​:​ការ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​វិនិយោគិន​ដោយ​រួម​ទាំង​ការ​បន្ថយ​ឬ​លើក​លើង​ពន្ធ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ