រាជធានីភ្នំពេញ ៖ តារាសម្តែង និងអតីតប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងខ្លីថា ពាក្យតារាមិនមែនជាពាក្យឯកជនទេ ខណៈពេលដែលពាក្យតារានេះកំពុងត្រូវបានមជ្ឈដ្ឋានមួយចំនួនយកមកប្រើប្រាស់ខុសទៅលើបុគ្គលមួយចំនួន ។
ការលើកឡើងពីអ្នកនាង ចន ច័ន្ទល្ខិណា នាពេលនេះបានធ្វើឡើង បន្ទាប់ពីមានមានមតិមួយរបស់តារាសម្តែង ឌីជេ កាកា បានស្នើសុំដល់បណ្តាអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនឲ្យឈប់ហៅ
ស្របគ្នានូវការលើកឡើងខាងលើនេះ ក្នុងនាមជាអ្នកសិល្បៈមួយរូប អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់តាមរយៈសំណេរខ្លីបង្ហោះលើបណ្តាញសង្គមថា យើងបើកចិត្តអោយទូលាយនោះទើបមើលឃើញពិភពលោកធំ ពាក្យតារាមិនមែនជាពាក្យឯកជនទេ ។
ជាការកត់សម្គាល់ កន្លងមក ក៏មានអ្នកសិល្បៈមួយចំនួនក៏ធ្លាប់បានលើកឡើងដូចគ្នានេះផងដែរ ដោយពួកគេបានគូសបញ្ជាក់ថា សិល្បៈសំដៅទៅលើអ្នកមានចំណេះជំនាញពិតប្រាកដ គេហៅថា សិល្បៈ ហើយពាក្យថា តារាគឺសំដៅទៅលើអ្នកសិល្បៈរូបណាដែលបានបំរើប្រយោជន៍ជាតិមាតុភូមិ និងមហាជន ដូច្នេះ អ្នកលេងTikTok នៅតែមិនមែនជាតារា ។
ដោយឡែក អ្នករៀបចំកម្មវិធីកម្សាន្ត លោក គួច ខេវិន ធ្លាប់បានបញ្ចេញទស្សនៈរបស់លោកថា
លោក គួច ខេវិន បន្តថា «ប៉ុន្តែបច្ចុប្បន្ន ប្រភេទមនុស្សបែបនេះ ហាក់មានច្រើននៅក្នុងសង្គម Youtube Facebook TikTok Online ជាដើម ហើយក៏មានប្រភេទមនុស្សច្រើនគួរសមដែរ ដូចពួកប្រុសព្រាន ស្រីញៀននឹងភាពបង្អួតកេរ្តិ៍ម៉ែ តែងតែច្រឡំតាំងខ្លួនជាតារា និងយល់ច្រឡំចំពោះតារា ដែលនាំឲ្យអាប់ឱនកិត្តិយស ខូចខាតតម្លៃនៃវប្បធម៌សិល្បៈខ្មែរយ៉ាងធ្ងន់ធ្ងរ ជាពិសេស ធ្វើឲ្យប៉ះពាល់ចំពោះអ្នកសិល្បៈពិតប្រាកដនោះតែម្តង។ ខ្ញុំចង់ឲ្យប្រុសព្រាន ញៀ.នស្រីញី និងពួកនារីចិត្តងាយតែងកាយទាក់ប្រុស ឈប់ប្រើពាក្យតារាហៅខ្លួនឯង និងយល់ច្រឡំចំពោះតារា ហើយប្រព្រឹត្តិអំពើស្មោកគ្រោកនាំឲ្យខូចពាក្យ «តារា» និងអាប់ឱនទៅដល់តម្លៃនៃសិល្បៈវប្បធម៌ខ្មែរតទៅទៀត»។
ចំណែកតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត ក៏បានលើកឡើងដែរថា «គេបែងចែកអ្នកសិល្បៈជា៤ប្រភេទ គឺ ទី១-គឺសិល្បករ ៖ សិល្បករក្នុងន័យនេះ មិនសំដៅលើទម្រង់សិល្បៈណាមួយទេ ពោលគឺឱ្យតែមានចំណេះជំនាញក្នុងផ្នែកណាមួយនៃទម្រង់សិល្បៈទាំង៧ប្រភេទ គឺសិល្បៈស្ថាបត្យកម្ម សិល្បៈចម្លាក់ សិល្បៈគំនូរ សិល្បៈតន្ដ្រី សិល្បៈរបាំ អក្សរសិល្ប៍ និងភាពយន្ត។ ទី២- គឺអ្នកសម្ដែង ៖ អ្នកសម្ដែងសំដៅលើបុគ្គលដែលបានចូលរួមបញ្ចេញស្នាដៃ ឬលេចវត្តមានក្នុងការសម្រេចស្នាដៃសិល្បៈណាមួយ។ ឧទាហរណ៍ ៖ ដូចជាតួអមឆាកក្នុងវិស័យភាពយន្ដជាដើម។ 
ទី៣- គឺតួសម្ដែង ៖ តួសម្ដែងមានន័យថា បុគ្គលរូបណាដែលបានចូលរួមក្នុងវិស័យភាពយន្ដ ហើយមានឈ្មោះល្បីទទួលស្គាល់ពីមហាជន។ ទី៤- ជាងារដ៏ឧត្ដមបំផុតនោះ គឺពាក្យថា «តារា» ៖ តារា មានន័យថា ជាអ្នកដែលបានទទួលនូវងារដ៏កំពូលមួយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ហើយមានតម្លៃខ្ពស់ គឺជាបុគ្គលដែលមានស្នាដៃ និងទេពកោសល្យរហូតក្លាយជានិមិត្តរូបក្នុងវិស័យសិល្បៈជាតិទាំងមូល» ។
                        
			         
				
ចែករំលែកព័តមាននេះ