ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់​គុយទាវ​និង​កាហ្វេ​២​កន្លែងហ៊ាន​បង្កប់​ល្បែង​ទាំងនេះ​​

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​ក្រុង បាន​ចុះ​ទៅ​ពិនិត្យ​ហាង​លក់​គុយ​ទាវ និង​កាហ្វេ​២​កន្លែង ដោយ​រក​ឃើញ​មាន​លួចលាក់​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្រុង​សិរី​សោភ័ណ…

​ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​ក្រុង បាន​ចុះ​ទៅ​ពិនិត្យ​ហាង​លក់​គុយ​ទាវ និង​កាហ្វេ​២​កន្លែង ដោយ​រក​ឃើញ​មាន​លួចលាក់​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ក្រោយ​ទទួល​ព័ត៌មាន​ដែល​មាន​ហាង​លក់​គុយទាវ និង​កាហ្វេ​២​កន្លែង​បាន​លួចលាក់​បង្កប់​លេងល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ដូច​ជា​មាន​ជល់​មាន់​ដោយ​ខុសច្បាប់ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ពិនិត្យ​ជាក់ស្តែង ហើយ​ធ្វើ​កិច្ចសន្យា​និង​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព ។

លោក​បាន​បញ្ជាក់​ថា ហាង​គុយទាវ​និង​កាហ្វេ​ដែល​លួចលាក់​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់​២​កន្លែង​ដែល​ធ្វើ​កិច្ចសន្យា​មា​នទី​តាំងទី​១-​ម្ចាស់​ឈ្មោះ ឡុ​ក លឹ​ម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់​ហាង​គុយទាវ​កាហ្វេ យីហោ​អាហារ​ដ្ឋា​ន​ភព​ថ្មី​ស្ថិត​ភូមិ​-​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។ ទីតាំង​ទី​២-​ម្ចាស់​ឈ្មោះ ជុំ នេន ភេទ​ស្រី អាយុ​៤១​ឆ្នាំ (​ជា​ម្ចាស់​ហាង​គុយទាវ​កាហ្វេ​) ស្ថិត​ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ឯក ព្រហ្ម ប៊ុ​ន​ធឿ​ន នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​លុប​បំបាត់​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​អោយ​អស់​ក្នុង​មូល ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ភូមិ​-​ឃុំ​គ្មាន​សុវត្ថិភាព កម្លាំង​ចំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ពិនិត្យ​ជាក់​ស្តែង​មាន​ហាង​កាហ្វេ​ចំនួន​២​កន្លែង នៅ​ក្រុង​សិរី​សោភ័ណ មាន​លួចលាក់​បង្កប់​លេងល្បែង​ស៊ីសង​​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​អោយ​បញ្ឈប់​បើ​លួចលាក់​នៅ​មាន​បន្ត​ដឹង និង​មាន​វិធានការ​តាម​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ