ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថ្លែង​ថា​អាមេរិក និង​អ៊ុយ​ក្រែន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បា.ញ់​ស្លា.ប់​ជ.ន​ស៊ី.វិល​នៅ​គី្រម៉េ

4 ខែ មុន

ទី​ក្រុង​កៀវ៖ ​អ៊ុយ​ក្រែន​បាន​​បាញ់​ចូល​​ប្រទេស​រុស្ស៊ី​​ហើយ​បន្ទាប់​ពី​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ពី​​បស្ចិម​ប្រទេស​ដែល​បើក​ដៃ​ឱ្យ​បាញ់​អាវុធ​ជំនួយ​ចូល​ប្រទេស​រុស្ស៊ី​តាម​អំពើ​​ចិត្ត​​​។ មន្ទីរ​បញ្ចកោណ​​ទើប​តែ​បញ្ជាក់​ជា​ថ្មី​​ថា​អ៊ុយ​ក្រែន​មិន​ចាំ​បាច់​ក្រែង​រអែង​ចិត្ត​ទេ។ នៅ​ទូទាំង​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែន​អាច​បាញ់​ចូល​ទី​កន្លែង​ណា​ក៏​បាន​ដែរ​​។ គ្រាប់​កាំ​ភ្លើង ឬ​មីស៊ីល​រុស្ស៊ី​បាញ់​ចេញ​ពីកន្លែង​ណា​ អ៊ុយ​ក្រែន​អាច​បាញ់​ដាក់​កន្លែង​នោះ​វិញ​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​​​ការ​បាញ់​ប្រហារ​លើក​នេះ​ប៉ះ​ត្រូវ​ចំ​ជន​​ស៊ីវិល​​​។ ថ្មី​ៗ​នេះ…

ទី​ក្រុង​កៀវ៖ ​អ៊ុយ​ក្រែន​បាន​​បាញ់​ចូល​​ប្រទេស​រុស្ស៊ី​​ហើយ​បន្ទាប់​ពី​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ពី​​បស្ចិម​ប្រទេស​ដែល​បើក​ដៃ​ឱ្យ​បាញ់​អាវុធ​ជំនួយ​ចូល​ប្រទេស​រុស្ស៊ី​តាម​អំពើ​​ចិត្ត​​​។ មន្ទីរ​បញ្ចកោណ​​ទើប​តែ​បញ្ជាក់​ជា​ថ្មី​​ថា​អ៊ុយ​ក្រែន​មិន​ចាំ​បាច់​ក្រែង​រអែង​ចិត្ត​ទេ។ នៅ​ទូទាំង​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែន​អាច​បាញ់​ចូល​ទី​កន្លែង​ណា​ក៏​បាន​ដែរ​​។ គ្រាប់​កាំ​ភ្លើង ឬ​មីស៊ីល​រុស្ស៊ី​បាញ់​ចេញ​ពីកន្លែង​ណា​ អ៊ុយ​ក្រែន​អាច​បាញ់​ដាក់​កន្លែង​នោះ​វិញ​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​​​ការ​បាញ់​ប្រហារ​លើក​នេះ​ប៉ះ​ត្រូវ​ចំ​ជន​​ស៊ីវិល​​​។

ថ្មី​ៗ​នេះ អាជ្ញាធរ​រុស្ស៊ី​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​៦​នាក់​បាន​ស្លាប់​ និង​ជាង​១០០​នាក់​ទៀត​រង​របួស​ក្រោម​ស្នា​ដៃ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ពី​សំណាក់​យន្ត​ហោះ​ដ្រូន​ និង​គ្រាប់​មីស៊ីល​របស់​អ៊ុយ​ក្រែន​​។​ រុស្ស៊ី​ថ្លែង​ថា​នៅក្នុ​ងចំណោម​ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ ៥​នាក់​​ស្លាប់​នៅ​តំបន់សឺវ៉ាស់ស្តូ​ប៉ូល (Sevastopol) ដែល​ជា​ទី​ក្រុង​មាត់​សមុទ្រ​ស្ថិត​នៅ​តំបន់​គ្រី​ម៉េ (Crimea)។

ពួក​គេ​ស្លាប់​ដោយ​សារ​ត្រូវ​អំបែង​គ្រាប់​មីស៊ីល​របស់​អ៊ុយ​​ក្រែន​ដែល​បាញ់​យ៉ាង​ប្រសាច​ចូល​ទឹក​ដី​គ្រីម៉េ។ ​​ខែល​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​​អាច​បាញ់​ទម្លាក់​។​ ​នៅ​សល់​អំបែង​ក៏​ធ្លាក់​ត្រូវ​​ជន​ស៊ីវិល​​។ ជន​រង​គ្រោះ​ម្នាក់​​ស្លាប់​​នៅ​ទី​ក្រុ​ងក្រេ​វ៉ូរ៉ុន (Grayvoron) ស្ថិត​នៅ​តំបន់​បែល​ហ្គោ​រ៉ូត (Belgorod)​។​ ​អាជ្ញាធរ​អះ​អាង​ថា​មនុស្ស​១៥១​នាក់​រង​របួស​នៅ​សឺវ៉ាស់​ស្តូ​ប៉ូល​។ ក្រៅ​ពី​នេះ អំបែង​គ្រាប់​មីស៊ីល​ធ្លាក់​រប៉ាត់​រប៉ាយ​ពី​លើ​អាកាស​ទៅ​លើ​ព្រៃ​ឈើ​បណ្ដាល​ឱ្យ​ឆេះ​ព្រៃ​អស់​ជាង​១៥០​ហិច​តារ​។ គ្រាប់​មីស៊ីល​ទី​៥​ជាប្រភេទ​គ្រាប់​ស្អុយ​ ផ្ទុះ​កណ្ដាល​អាកាស​។

ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​អ៊ុយ​ក្រែន និង​អាមេរិក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​មីស៊ីល​សំដៅ​ទៅ​ជន​ស៊ីវិល។ រុស្ស៊ី​ប្រើ​ពាក្យ​ថា​អ៊ុយ​ក្រែន​មាន​ចេតនា​បាញ់​ដាក់​ជន​ស៊ីវិល​ និង​ថា​​អាមេរិក​ជា​អ្នក​ផ្ដល់​គ្រាប់​​មីស៊ីល​អាតាខំ (ATACMS) ទៅ​​ឱ្យ​អ៊ុយ​ក្រែន​ ហើយ​បើក​ដៃ​ឱ្យ​អ៊ុយ​ក្រែន​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​។ អាជ្ញាធរ​រុស្ស៊ី​នៅ​គីម៉េ​​​ប្រកាស​យក​ថ្ងៃ​ចន្ទ​នេះ​ជា​ទិវា​កាន់​ទុក​ជន​រង​គ្រោះ​នៅ​តំបន់​សឺវ៉ាស់​ស្តូប៉ូល​។ រាល់​ការ​រៀប​ចំ​ពិធី​ជួប​ជុំ​គ្នា​ជាលក្ខណៈ​សប្បាយ​គគ្រឹក​គគ្រេង​ត្រូវ​លុប​ចោល​ទាំង​អស់​។

កាល​ពី​យប់​មិញ ប្រព័ន្ធ​​ការ​ពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាញ់​ទម្លាក់​យន្ត​ហោះ​ដ្រូន​៣៣​គ្រឿងដោយ​មិន​បាន​បង្ក​ការ​ស្លាប់​,​ របួស ឬ​ខូច​​​ខាត​ទ្រព្យ​សម្បត្តិ​ទេ​។ ​ប៉ុន្តែ​ការ​វាយ​ប្រហារ​១​ប្រាវ​ទៅ​លើ​តំបន់​ខាគី​បាន​ឆក់​យក​ជីវិត​មនុស្ស​ម្នាក់​ និង​របួស​១១​នាក់​។ អភិបាល​តំបន់​នេះ​ថ្លែង​ថា​ទី​ក្រុង​ខាគីវ​១​ទាំង​មូល​​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដែល​មាន​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​។ ទី​ក្រុង​ខាគីវ​ប្រហែល​ពាក់​កណ្ដាល​គ្មាន​ភ្លើង​អគ្គិស​នី​ប្រើ​ប្រាស់​នោះ​ទេ​ដោយ​សារ​ការ​វាយ​ប្រហារ​កាល​ពីយប់​មិញ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ