ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ចង់​ជួប​គ្នា​​ជា​មួយ​អាមេរិក​ដោះ​ស្រាយ​បញ្ហា​គ្រប់​យ៉ាង​ឱ្យ​ជ្រះ​ស្រឡះ

3 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​សម្លឹង​ឃើញ​ថា​ខ្លួន​ចាំ​បាច់​ណាស់​ត្រូវ​តែ​ជជែក​គ្នា​ជា​មួយ​ប្រទេស​អាមេរិក​ជុំ​វិញ​បញ្ហា​សន្តិ​សុខ​ជាតិ​។ ប៉ុន្តែ​​​អាមេរិក​ត្រូវ​តែ​និយាយ​ឱ្យ​បាន​ហ្មត់​ចត់​ស៊ី​ជម្រៅ​ចេញ​ជា​សាច់​ការ​ ហើយ​​ត្រូវ​តែ​យក​បញ្ហា​អ៊ុយ​ក្រែន​មក​និយាយ​ដែរ​។ នេះ​បើ​យោង​តាម​អ្វី​ដែល​វិមាន​ក្រឹម​ឡាំង​បង្ហើប​ឱ្យ​ដឹង​។ អ្នក​នាំ​ពាក្យ​រុស្ស៊ី​យល់​ថា​គេ​មិន​ត្រូវ​​កាត់​ច្រៀក​​ប្រធាន​បទ​ដែល​ត្រូវ​ជជែក​គ្នា​ជា​កង់​ៗ​​ទេ​​​​ព្រោះ​បញ្ហា​ទាំង​អស់​ត្រូវ​នៅ​ជា​សំណុំ​ ហើយ​​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​ដូច​សម្ល​​កំពិស​។ មាន​ន័យ​ថា​គេ​មិន​អាច​មើល​ដើម​ឈើ​មួយ​ដើម​ៗ​បាន​ឡើយ​ គេ​ត្រូវ​តែ​មើល​ព្រៃ​ទាំង​មូល​។​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​សូម​​​​បញ្ជាក់​ថា​រុស្ស៊ី​មិន​ទទួល​យក​​​ទេ​បើ​គេ​បំបែក​ប្រធាន​បទ​ដាច់​ដោយ​ឡែក​ៗ​ពី​គ្នា​។…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​សម្លឹង​ឃើញ​ថា​ខ្លួន​ចាំ​បាច់​ណាស់​ត្រូវ​តែ​ជជែក​គ្នា​ជា​មួយ​ប្រទេស​អាមេរិក​ជុំ​វិញ​បញ្ហា​សន្តិ​សុខ​ជាតិ​។ ប៉ុន្តែ​​​អាមេរិក​ត្រូវ​តែ​និយាយ​ឱ្យ​បាន​ហ្មត់​ចត់​ស៊ី​ជម្រៅ​ចេញ​ជា​សាច់​ការ​ ហើយ​​ត្រូវ​តែ​យក​បញ្ហា​អ៊ុយ​ក្រែន​មក​និយាយ​ដែរ​។ នេះ​បើ​យោង​តាម​អ្វី​ដែល​វិមាន​ក្រឹម​ឡាំង​បង្ហើប​ឱ្យ​ដឹង​។ អ្នក​នាំ​ពាក្យ​រុស្ស៊ី​យល់​ថា​គេ​មិន​ត្រូវ​​កាត់​ច្រៀក​​ប្រធាន​បទ​ដែល​ត្រូវ​ជជែក​គ្នា​ជា​កង់​ៗ​​ទេ​​​​ព្រោះ​បញ្ហា​ទាំង​អស់​ត្រូវ​នៅ​ជា​សំណុំ​ ហើយ​​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​ដូច​សម្ល​​កំពិស​។

មាន​ន័យ​ថា​គេ​មិន​អាច​មើល​ដើម​ឈើ​មួយ​ដើម​ៗ​បាន​ឡើយ​ គេ​ត្រូវ​តែ​មើល​ព្រៃ​ទាំង​មូល​។​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​សូម​​​​បញ្ជាក់​ថា​រុស្ស៊ី​មិន​ទទួល​យក​​​ទេ​បើ​គេ​បំបែក​ប្រធាន​បទ​ដាច់​ដោយ​ឡែក​ៗ​ពី​គ្នា​។ អ្នក​នាំ​ពាក្យ​រូប​នេះថ្លែង​​ថា​យើង​ត្រៀម​ខ្លួន​សន្ទនា​គ្នា​ជា​និច្ច​​។ ប៉ុន្តែ​​ប្រធាន​បទ​ដែល​ត្រូវ​ជជែក​គ្នា​ត្រូវ​តែ​ក្ដោប​លើ​គ្រប់​វិស័យ​​​រួម​ទាំង​​បញ្ហា​​​បច្ចុប្បន្ន​ភាព​​ពាក់​ព័ន្ធ​នឹង​ជម្លោះ​អ៊ុយ​ក្រែន​ដែល​អូស​ទាញ​អាមេរិក​ឱ្យ​ចូល​ទៅ​ក្នុង​សង្គ្រាម​នេះ​ដែរ​​។

ប្រទេស​អាមេរិក​ច្រាន​ចោល​ការ​លើក​ឡើង​របស់​រុស្ស៊ីដែល​និយាយ​​ថា​​ «នៅ​ពេល​អាមេរិក​ផ្ដល់​អាវុធ​ទៅ​ឱ្យ​​អ៊ុយ​ក្រែន​មាន​ន័យ​ថា​អា​មេរិក​​ប្រឡូក​​នៅ​ក្នុង​សង្គ្រាម​នេះ​ដោយ​ផ្ទាល់​​ដើម្បី​​​មាន​ជ័យ​ជម្នះ​លើ​​​​រុស្ស៊ី​​​។ អាមេរិក​ថ្លែង​ថា​រាល់​ការ​ចរ​ចា​គ្នា​ណា​មួយ​​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​គឺ​និយាយ​តែ​នៅ​ក្នុង​ក្រប​ខណ្ឌ​អ៊ុយ​ក្រែនតែ​​ប៉ុណ្ណោះ​។​ ចង់​មាន​ន័យ​ថា​មិន​ត្រូវ​ធ្វើ​អន្តរ​ជាតូ​ប​នីយ​កម្ម​លើ​បញ្ហា​អ៊ុយ​ក្រែន​​ជា​ដាច់​ខាត​។

តាម​ពិត​ បើ​គេ​មើល​ជំហរ​របស់​រុស្ស៊ី​​​​​តាម​អ្វី​ដែល​អ្នក​នាំ​ពាក្យ​រុស្ស៊ី​បាន​លើក​ឡើង​នោះ​​គឺ​​គ្មាន​អ្វីថ្មី​ទេ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​អះ​អាង​បញ្ហា​ចេះ​តែ​កើត​មាន​បន្ត​បន្ទាប់​​គ្នា​ជា​ហូរ​ហែ​។ ដូច្នេះ​នៅ​ពេល​សន្សំ​ចូល​គ្នា​ម្ដង​បន្តិច​ៗ​ទៅ​វា​ទៅ​ជាច្រើន​គរ​លើ​គ្នា​​​។ បញ្ហា​ពាក់​ព័ន្ធ​នឹង​​សន្តិសុខ​សាកល​ក៏​មាន​ច្រើន​ផង​ដែរ​។ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន គឺ​លោក​ពូទីន​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ដែល​បង្កើត​បញ្ហា​តែ​ខ្លួន​ឯង ហើយ​បបួល​គេ​ចរ​ចា​។ លោក​ជា​អ្នក​​បង្កើតបញ្ហា​កាន់​តែ​​​ច្រើន​ឡើង​ៗ​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ជាតិ​។

ឧទាហរណ៍ នៅ​សប្ដាហ៍​នេះ លោក​​ទៅ​​​កូរ៉េ​ខាង​ជើង​ ហើយ​​​បង្កើត​កិច្ច​ព្រម​ព្រៀង​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ម៉ូស្គូ និង​ព្យុង​យ៉ាង​។ លោក​ថែម​ទាំង​ប្រកាស​​​ពី​គម្រោង​ផ្ដល់​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទៅ​ឱ្យ​កូរ៉េ​ខាង​ជើង​ដើម្បី​បាញ់​ទៅ​ប្រទេស​លោក​ខាង​លិច​។ ពោល​គឺ​រុស្ស៊ី​ចង់ធ្វើ​ឱ្យ​ដូច​​អ្វី​ដែល​បស្ចិម​ប្រទេស​បើក​ដៃ​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​ដូច្នោះ​ដែរ​។​ កាល​ពី​ថ្ងៃ​សុក្រ លោក​ពូទីន​បញ្ជាក់​​ថា​រុស្ស៊ី​អាច​នឹងពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​គោល​នយោ​បាយ​ស្ដី​ពី​អាវុធ​នុយ​ក្លេអ៊ែរ​។

ឥឡូវ​នេះ យន្ត​ការ​ទប់​បង្ហៀរ​មិន​ឱ្យ​ប្រទេស​មហា​អំណាច​ទាំង​២​នេះ​​ធ្វើ​អ្វី​ផ្ដេស​ផ្ដាស​ពាក់​ព័ន្ធ​នឹង​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​សល់​តែ​សន្ធិ​សញ្ញា​មួយ​គត់។ សន្ធិ​សញ្ញា​នេះ​ក៏​ត្រូវ​​​អស់​សុពល​ភាព​ត្រឹម​ឆ្នាំ​២០២៦​ទៅ​ទៀត​។ សន្ធិ​សញ្ញា​នេះ​ដាក់​កំហិត​លើ​ការ​ដាក់​ពង្រាយ​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​​​យុទ្ធ​សាស្ត្រ​ ឬ​នុយ​ក្លេអ៊ែរ​ខ្នាត​យក្ស​​របស់​មហា​អំណាច​ទាំង​២​។ ដូច្នេះ បើ​អត់​ពី​សន្ធិ​សញ្ញា​នេះ​ទៀត​ ប្រទេស​ទាំង​២​អាច​នឹង​ជិះ​សេះ​លែង​ដៃ​ហើយ​។ លើក​លែង​តែ​មាន​សន្ធិ​សញ្ញា​ថ្មី ឬ​បន្ត​សុពល​ភាព​សន្ធិ​សញ្ញា​ដែល​មាន​ស្រាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ