ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកដ៏ធំ បាន​ដាក់​ពាក្យ​ក្ស័យធន

6 ថ្ងៃ មុន

(អន្តរជាតិ)៖ យោងតាម ​​Reuters ក្រុមហ៊ុនរថយន្តអគ្គិសនី Fisker ទើបតែបានដាក់ពាក្យសុំការការពារការក្ស័យធន ក្នុងតុលាការនៅ Delaware ។ នៅក្នុងព័ត៌មានលម្អិតបន្ថែមទៀតថា…

(អន្តរជាតិ)៖ យោងតាម ​​Reuters ក្រុមហ៊ុនរថយន្តអគ្គិសនី Fisker ទើបតែបានដាក់ពាក្យសុំការការពារការក្ស័យធន ក្នុងតុលាការនៅ Delaware ។ នៅក្នុងព័ត៌មានលម្អិតបន្ថែមទៀតថា Fisker និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សហរដ្ឋអាមេរិកបានដាក់ពាក្យសុំក្ស័យធននៅក្រោមជំពូក១១ ច្បាប់របស់សហរដ្ឋអាមេរិក ហើយបាននិយាយថាការពិភាក្សាអំពីការលក់ទ្រព្យសម្បត្តិនៅតែកំពុងបន្ត។

ឯកសាររបស់តុលាការបង្ហាញថា Fisker បានចុះបញ្ជីទ្រព្យសម្បត្តិដែលមានតម្លៃប៉ាន់ស្មានចន្លោះពី ៥០០លានដុល្លារទៅ ១ពាន់លានដុល្លារ ខណៈដែលបំណុលរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីត្រូវបានគេរំពឹងថានឹងមានចន្លោះពី ១ពាន់លានដុល្លារទៅ ១០ពាន់លានដុល្លារ ។

Fisker គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយអ្នករចនារថយន្ត Henrik Fisker ។ ក្នុងឆ្នាំ២០១៥ក្រុមហ៊ុននេះបានក្ស័យធន ហើយត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Wanxiang Group របស់ប្រទេសចិន។

Fisker គ្រាន់តែជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាមេរិកជាច្រើនដែលទើបនឹងប្រកាសក្ស័យធនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះនៃតម្រូវការអ្នកប្រើប្រាស់ ប្រភពដើមទុនដ៏លំបាក និងបញ្ហាប្រឈមជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់សកលបានបណ្តាលឱ្យក្រុមហ៊ុនផលិតរថយន្តដូចជា Proterra, Lordstown និង Electric Last Mile Solutions ប្រកាសពីការបញ្ឈប់ប្រតិបត្តិការ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ