រាជធានីភ្នំពេញ ៖ មើលមួយភ្លែត ស្មានតែតារាចម្រៀងក្នុងដួងចិត្ត ដោយមហាជនក៏សម្តែងការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើសម្រស់របស់ស្រីរូបស្រស់មួយរូប ដែលមានមុខមាត់ដូចតារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ដែលគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សិរីមន្ត ។
មែនទែនទៅ គ្រាន់តែរូបសម្រស់ស្រដៀងកញ្ញា ខេមរៈ ស្រីពៅ ធ្វើអោយមហាជនចាប់អារម្មណ៍ លើរូបនាងជាខ្លាំង ពោលគ្រាន់តែនាងច្រៀងត្រាប់តារាចម្រៀងរូបនេះម្តងៗមានអ្នកចូលមើលជាង១លានដងដែរនៅក្នុង Tik Tok។
គួរបង្ហើបដែរថា ស្រីស្អាតស្រស់ម្នាក់នេះ មានឈ្មោះ ថា ពិសិទ្ធ ហៃលី នាង មានអាយុ២២ឆ្នាំ ។ ហៃលីនាង មានស្រុកកំណើតនៅ ភូមិពន្លី ឃុំព្រែកកណ្ដៀង ស្រុកពាម ខេត្តព្រៃវេង ។ ស្រីស្រស់ ហៃលីនាង មានបងប្អូនចំនួន៤នាក់ ដោយនាងជាកូនស្រីច្បងនៅក្នុងគ្រួសារ ។ ហៃលីនាង បច្ចុប្បន្ននាងប្រកបមុខរបលក់ខោអាវតិចតួចនៅផ្ទះ និងថតប្រម៉ូតផលិតផលនានា ។
តាមរយៈរូបភាពដែលហៃបានបង្ហោះ គឺថា ធ្វើអោយមហាជននឹកដល់កញ្ញា ខេមរៈ ស្រីពៅជាខ្លាំង ព្រោះនាងមានមាត់ប្រហាក់ប្រហែលគ្នា ក៏ដូចជា ការតុបតែងខ្លួនបន្ថែមធ្វើអោយកាន់តែដូច ខណៈនាងមានដៃជើងស្រឡូន រាងរៅខ្ពស់ស្រឡះទម្រង់មុខអក្សរវី និងមានរូបរាងស្រស់ស្អាត រួសរាយរាក់ទាក់គួរឲ្យចាប់អារម្មណ៏ជាខ្លាំង ។
កញ្ញា ហៃលី មានមុខមាត់ស្រដៀង និងកញ្ញាខេមរៈស្រីពៅ នេះបើតាមភ្នែកមហាជនមួយចំនួនបានសម្លឹងឃើញរូបនាង ។
ជាការពិត ការតុបតែងខ្លួនស្លៀកពាក់បែបទាន់សម័យ និងច្រៀងចម្រៀងត្រាប់តាមតារាចម្រៀងខេមរៈ ស្រីពៅ ធ្វើអោយមហាជនកាន់តែស្លុកអារម្មណ៍ ដោយកាយវិការនាងប្រហាក់ប្រហែលតារាស្រីរូបនេះ ។ ស្រីស្រស់ ហៃលី ចែករំលែកថា សម្រស់របស់មនុស្សស្រី និងការតុបតែងខ្លួនវាជារឿងសំខាន់សម្រាប់មនុស្សស្រីគ្រប់រូប ហើយក៏ជាចំណង់ចំណូលចិត្តរបស់នាងជាប្រចាំថ្ងៃផងដែរ ។
ជាមួយគ្នានេះដែរ ការផាត់មុខ និងស្លៀកពាក់បែបទាន់សម័យនាងថានេះហើយជាជីវិតប្រចាំថ្ងៃ ដែលមនុស្សស្រីគ្រប់រូបចូលចិត្តភាពស្រស់ស្អាត។ កញ្ញា ហៃលី និយាយបន្តថា នៅពេលនាងផុស ឬច្រៀងចម្រៀងរបស់តារាចម្រៀង ខេមរៈស្រីពៅម្ដងៗ តែងតែមានគេខមិនថានាងមានមុខមាត់ស្រដៀង ឬដូច និងតារារូបនោះ នាងចូលចិត្តស្ដាប់បទចម្រៀងរបស់បងស្រីពៅ ដោយសារនាងស្រលាញ់ និងគាំទ្រទៅបងស្រីពៅ តាំងពីនាងនៅតូចមកម្ល៉េះ ហ្វេនគាត់រហូត គេថា មានមុខមាត់ស្រដៀងនឹងគាត់ ។
ហៃលី ដែលជាកូនស្រីច្បង នាងមិននឹកស្មានថា ខ្លួនឯងមានមុខមាត់ស្រដៀងបងស្រីពៅទេ គ្រាន់តែនាងចូលចិត្តស្ដាប់បទចម្រៀងបងស្រីពៅ គ្រប់បទចម្រៀងគាត់ គឺចេះស្ទើរតែទាំងអស់ ។ តោះបងប្អូនយល់យ៉ាងណាដែរ ? តើស្រីស្រស់ ហៃលី មានមុខស្រដៀង កញ្ញា ខេមរៈស្រី ពៅប៉ុន្មានភាគរយដែលបាទ? ដោយ ៖ ឡុងសំនៀង
ចែករំលែកព័តមាននេះ