ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដែល​ស៊ីដាច់​លុយ​៣៧​ម៉ឺន​បាត​ដែល​ឲ្យ​លុយ​ទៅ​ទិញ​ជ្រូក​ពី​ថៃ​មក​លក់​ បើ​បាន​លុយ​ចំណេញ​ចែក​គ្នា

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ស៊ីដាច់​លុយ​៣៧​ម៉ឺន​បាត​ ដែល​អោយ​លុយ​ទៅ​ទិញ​ជ្រូក​ពី​ថៃ​មក​លក់ បើ​បាន​លុយ​ចំណេញ​ចែក​គ្នា​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ។…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ស៊ីដាច់​លុយ​៣៧​ម៉ឺន​បាត​ ដែល​អោយ​លុយ​ទៅ​ទិញ​ជ្រូក​ពី​ថៃ​មក​លក់ បើ​បាន​លុយ​ចំណេញ​ចែក​គ្នា​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ កែវ ប៊ុ​ន​ថា​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឈូក ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ឡេ​ង ហួរ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ (​មុខ​របប​អាជីវករ​លក់​សាច់​ជ្រូក​ផ្សារ​ចម្ការ​គ​) រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ប្តឹង​ឈ្មោះ កែវ ប៊ុ​ន​ថា​ន ពី​បទ​រំ​លោ​.​ភលើ​ទំនុកចិត្ត ដែល​អោយ​លុយ​រកស៊ី​ទិញ​ជ្រូក​ពី​ថៃ​មក​លក់​បន្ត ក្នុង​ខេត្តបន្ទាយមានជ័យ បាន​លុយ​ចំណេញ​ចែក​គ្នា តែ​ស៊ីដាច់​លុយ​អស់​សរុប​៣៧០.០០០​បាត ដែល​អោយ​លុយ​កាលពី​អំឡុង​ឆ្នាំ​២០២៣ ដែល​បាន​ប្រគល់​លុយ​អោយ​ប្រមាណ​ជា​១៦៥.០០០​បាត ទៅ​២០០.០០០​បាត ក្រោយ​ទិញ​ជ្រូក​លក់​ចំណេញ​ឬ​ខាត​ក៏​មិន​ប្រាប់ តេ​ទូរស័ព្ទ​មិន​លើក​ទំនាក់ទំនង​មិន​ចូល ទើប​ដាក់​ពាក្យបណ្តឹង ។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ឡេ​ង ហួរ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​លិខិត​អញ្ជើញ​អោយ​ចូលខ្លួន​សម្របសម្រួល​គ្នា ជាមួយ​ម្ចាស់​លុយ ហើយ​មិន​ចូលខ្លួន​ទើប​សុំ​ដីការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កែវ ប៊ុ​ន​ថា​ន នៅ​ពេល​ចូលខ្លួន​បំភ្លឺ​ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ