ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យគេជ្រលក់ទឹកគីមីរក្សាគុណភាព ព្រោះ​អត់​ត្រួតពិនិត្យ ឈ្មួញនាំបន្លែផ្លែឈើពីប្រទេស​វៀតណាមដូចហែកឋិននៅស្រុកកំពង់រោទ៌

1 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញសំរ៉ុកទិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម យកមកលក់ចែកចាយនៅក្នុង

ខេត្តស្វាយរៀង ៖ ឈ្មួញសំរ៉ុកទិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម យកមកលក់ចែកចាយនៅក្នុងខេត្តស្វាយរៀងនិងតាមបណ្តាខេត្តនានា និងដឹកទៅរាជធានីភ្នំពេញ ជាពិសេសផ្លែធូរេនសង្ស័យគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ ។ ហើយផ្លែទុរេន នាំចូលពីប្រទេសវៀតណាមមកដល់ស្វាយរៀងឈ្មួញ ប្តូរអត្តសញ្ញាណ មកជាទុរេនខ្មែរ មកពីខេត្តកំពតឬក៏ ទុរេនខេត្តកំពង់ចាម ។

បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានយើងថា នៅចុងខែឧសភា ២០២៤រហូតមកដល់ថ្ងៃទី១៤មិថុនា២០២៤នេះឈ្មួញបានចូលទៅទិញបន្លែផ្លែឈើ ជាពិសេសផ្លែធូរេន នៅចំណុចពង់ស ព្រំដែននៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ស្ថិតនៅភូមិព្រៃវល្ល៍ឃុំថ្មីស្រុកកំពង់រោទ៌ក្នុង១ថ្ងៃដឹកតាមរថយន្តចាប់ពី ១៥គ្រឿងទៅ២០គ្រឿង និងមានដឹកតាមម៉ូតូរ៉ឺម៉ក តាមរថយន្ត​២​កឹប និងរថយន្តសាំយ៉ុង រថយន្តទួរីស​បន្តកន្ទុយគ្នាដោយពុំមានមន្ត្រីជំនាញណាចុះត្រួតពិនិត្យគុណភាពទេ ។

ប្រភពបន្តថា កន្លងមកវៀតណាមនាំធូរេន ទៅប្រទេសចិន ក្រោយមក ចិនបានពិនិត្យគុណភាពធូរេន ថាតើមានសារធាតុគីមីហាមឃាត់ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។ ខណៈមន្ត្រីជំនាញចិនពិនិត្យលទ្ធផល ឃើញថា ក្នុងផ្លែធូរេនមានផ្ទុក សារជាតិគីមី ហាមឃាត់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ចិនបានឲ្យវៀតណាមដឹកធូរេនត្រឡប់មកប្រទេសវៀតណាមវិញ ។

បន្ទាប់មក វៀតណាមបាននាំផ្លែធូរេន មកប្រទេសខ្មែរវិញ ហើយឈ្មួញខ្មែរបានសម្រុកទៅនាំធូរេន​វៀតណាមមកលក់ចែកចាយ ក្នុងខេត្តស្វាយរៀងនិងបណ្តាខេត្តនានា និងដឹកទៅរាជធានីភ្នំពេញ ដោយ​ប្រាប់ថា បានរត់ការរួចហើយ ទើបមានសិទ្ធិដឹកចូល ដោយពុំមានមន្ត្រី ជំនាញណា ពិនិត្យគុណភាពឡើយ។ ប្រភពបន្តទៀតថា អាជីវករ ដឹកធូរេន តាម​រ៉ឺម៉ក និងតាមរថយន្ត២កឹប យកមកដាក់លក់តាមទីផ្សារ មួយចំនួនទៀតដឹកចរាចរណ៍លក់តាមផ្ទះនិងតាមទីកន្លែងទេសចរណ៍ក្នុងខេត្តនិងទីប្រជុំជន ហើយប្រកាស់តាមឃោសនៈសព្ទ័(ម៉េក្រូ) ថា ធូនរេនម៉ាន់ថង ធូរេនកំពង់ចាម ធូរេនកំពត ។

មហាជន បានសំណូមពរសូមឲ្យមន្ត្រីជំនាញ មានសមត្ថកិច្ចមេត្តា ចុះទៅពិនិត្យ ការនាំបន្លែផ្លែឈើ ជាពិសេសផ្លែធូរេន ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ចូលមក តាមច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ស្រុកកំពង់រោទ៌ មកចែកចាយក្នុងខេត្តស្វាយរៀង បើតាមដឹងជាធុរេនជ្រលក់គីមីទាំងអស់ ។ ការនាំ​ចូលបន្លែផ្លែឈើ ផ្លែធូរេន ដោយគ្មានការត្រួតពិនិត្យបែបនេះ គឺមានហានីភ័យខ្លាំងណាស់ ពាក់ពន្ធ័ភូគាមអនាម័យ និងសុវត្ថិភាពសុខមាលភាពអ្នកបរិភោគ ។ ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺ​ពីសមត្ថកិច្ចច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍បានទេ ទូរសព្ទ័ចូលហើយគ្មានអ្នកទទួល ។

ទាក់ទិនករណីនេះដែរ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តស្វាយរៀងបានមានប្រសាសន៍ថា មន្ត្រីមន្ទីរកសិកម្មពិនិត្យតែបញ្ហា​ជម្ងឺផ្តាសាយបក្សីទេ ចំពោះបន្លែផ្លែឈើ គឺមិនពាក់ពន្ធ័ជំនាញមន្ទីរកសិកម្មទេ ។ ចំណែកលោកប្រធាន ក.ប.ប (ការពារអ្នកប្រើប្រាស់ កិច្ច​ការ​ប្រកួតប្រជែងនិងបង្ក្រាប ការខ្លែងបន្លំ)ប្រចាំខេត្តស្វាយរៀងបានមានប្រសាសន៍ថា មន្ត្រី ក.ប.ប ពុំមានសិទ្ធិចុះទៅត្រួតពិនិត្យតាមច្រកទ្វាព្រំដែនទេ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ