ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​រាជធានី​ភ្នំពេញ កា.ប់​គំរាម​យក​ម៉ូតូ​ក្នុង​ខេត្តកំពង់ចាម ប៉ូលិស​បង្ក្រាប​បាន​០៥​នាក់

6 ថ្ងៃ មុន

ខេត្តកំពង់ចាម ៖ លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ចាម បញ្ជា​ឱ្យ​កម្លាំង​ជំនាញ បើក​ការ​ស្រាវជ្រាវ រហូត​បង្ក្រាប​ឃាត់​បាន​មុខសញ្ញា ក្រុម​ក្មេង​ទំនើង​០៥​នាក់…

ខេត្តកំពង់ចាម ៖ លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ចាម បញ្ជា​ឱ្យ​កម្លាំង​ជំនាញ បើក​ការ​ស្រាវជ្រាវ រហូត​បង្ក្រាប​ឃាត់​បាន​មុខសញ្ញា ក្រុម​ក្មេង​ទំនើង​០៥​នាក់ មក​ពី​រាជធានី​ភ្នំពេញ ហើយ​បាន​ធ្វើ​សកម្មភាព ដោយ​ប្រើ​អាវុធ (​កាំបិត​បុ័ងតោ និង​កាំបិត​ផ្គាក់​) គំរាម​កាប់​យក​ម៉ូតូ ក្នុងភូមិ​សាស្ត្រ​កំពង់ចាម ។

ករណី​ក្រុម​ក្មេង​ទំនើង​ធ្វើ​សកម្មភាព ប្រើ​អំពី​ហិង្សា ដោយ​ប្រើ​អាវុធ (​កាំបិត​បុ័ងតោ និង​កាំបិត​ផ្គាក់​) គំរាម​យក​ម៉ូតូ​តាម​ផ្លូវ កើតឡើង​នៅ​វេលា​ម៉ោង​០០​និង​១៥​នាទី​យប់​រំលង​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​អូរ​ឈ្លើង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ រហូត​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៥​នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​ចំនួន​០៣​គ្រឿង ក្នុង​នោះ​ម៉ូតូ​០២​គ្រឿង ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស និង​ម៉ូតូ​០១​គ្រឿង​ទៀត ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ ។

ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ក្មេង​ទំនើង​ទាំង​០៥​នាក់ បាន​ឲ្យ​ដឹង​ថា ក្រុម​ខ្លួន​បាន​ធ្វើ​ដំណើរ​មក​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​ខេត្តកំពង់ចាម ហើយ​បាន​ធ្វើ​សកម្មភាព យក​កាំបិត​បុ័ងតោ និង​កាំបិត​ផ្គាក់ និង​មធ្យោបាយ​ម៉ូតូ​ចំនួន​០២​គ្រឿង ដេញ​កាប់​ជន​រង​គ្រោះ គំរាម​យក​ម៉ូតូ នៅ​យប់​វេលា​ម៉ោង​០០ និង​១៥​នាទី រំលង​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ ចំណុច​តាម​ផ្លូវ ស្ថិត​ក្នុងភូមិ​អូរ​ឈ្លើង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៥​នាក់ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ ចងក្រង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​។ សូម​បញ្ជាក់​ថា ក្រុម​ក្មេង​ទំនើង​ទាំង​០៥​នាក់​នេះ មិន​បាន​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​ឡើយ ៕

អត្ថបទសរសេរ ដោយ