ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​១​ដើមឆ្នាំ ​រដ្ឋាភិបាល​ជំពាក់​បំណុល​គេ​តិច​ជាង​កាលពី​ឆ្នាំទៅ​​៧១​ភាគរយ

1 អាទិត្យ មុន
  • ភ្នំពេញ

នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២៤ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ជំពាក់​បំណុល​គេ​តិច​ជាង​រយៈពេល​ដដែល​កាលពី​ឆ្នាំទៅ​៧១​ភាគរយ ។ ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ដែល​ក្រសួង​បាន​ចេញផ្សាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ បាន​អះអាង​ថា នៅ​ក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​២០២៤​នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្ប​ទាន​ថ្មី​…

នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២៤ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ជំពាក់​បំណុល​គេ​តិច​ជាង​រយៈពេល​ដដែល​កាលពី​ឆ្នាំទៅ​៧១​ភាគរយ ។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ដែល​ក្រសួង​បាន​ចេញផ្សាយ​នៅ​ដើម​ស​ប្តា​ហ៍​នេះ​ បាន​អះអាង​ថា នៅ​ក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​២០២៤​នេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្ប​ទាន​ថ្មី​ ជាមួយនឹង​ដៃ​គួ​អភិ​វ​ឌ្ឍ​ន៍​នានា​សរុប​ត្រឹម​១៤០,១៤​លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​សង្កត់ធ្ងន់​ថា បើ​ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២៣ ការ​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២៤​នេះ​ ថយ​ចុះ​ប្រមាណ​ជា ៧១​ភាគរយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​គិត​តាំងពី​បំណុល​មរតក មក​ដល់​ត្រីមាស​ទី​១ ​ដើមឆ្នាំ​២០២៤ នេះ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន​១១,០៩ ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ ៩៩,១២ ភាគរយ ត្រូវ​នឹង​ប្រមាណ​ជា​១១​ពាន់​លាន​ដុល្លារ ជា​បំណុល​សាធារណៈ​ក្រៅប្រទេស ហើយ​៩៨​លាន​ដុល្លារ ​ជា​បំណុល​នៅ​ក្នុង​ប្រទេស ។ ត្រីមាស​ទី​១​ដើមឆ្នាំ​រដ្ឋាភិបាល​ជំពាក់​បំណុល​គេ​តិច​ជាង​កាលពី​ឆ្នាំទៅ​៧១​ភាគរយ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​គិត​តាំងពី​បំណុល​មរតក មក​ដល់​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២៤ នេះ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន១១,០៩ ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ ៩៩,១២ ភាគរយ ត្រូវ​នឹង​ប្រមាណ​ជា១១ពាន់​លាន​ដុល្លារ ជា​បំណុល​សាធារណៈ​ក្រៅប្រទេស ហើយ​៩៨ លាន​ដុល្លារ​ជា​បំណុល​នៅ​ក្នុង​ប្រទេស ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ