(ចិន)៖ តារាសម្ដែងចិន Angelababy ត្រូវរងការរិះគន់ចំពោះការស្លៀកសំលៀកបំពាក់ដែលអ្នកខ្លះចាត់ទុកថាជាសំលៀកបំពាក់មិនសមរម្យក្នុងកម្មវិធីរៃអង្គាសប្រាក់នៅសាលាកូនប្រុសរបស់នាង។

យោងតាម Sinchew នាងបានបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌ផ្កាឡាវេនឌ័រនៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី៣០ ខែឧសភា។ អ្នករិះគន់តាមប្រព័ន្ធអ៊ីនធឺណិតបានរិះគន់សម្លៀកបំពាក់នេះដោយលើកឡើងថា «សម្លៀកបំពាក់របស់នាងមើលទៅដូចជាឈុតគេង និងមិនសមរម្យចំពោះកម្មវិធីសាលាព្រោះសិចស៊ីពេក»។

ទោះបីជាមានការរិះគន់ក៏ដោយ ក៏មានមហាជនផ្សេងទៀតបានការពាររូបរាងរបស់នាង ដោយពណ៌នា Angelababy ថានាងស្រស់ស្អាត ទោះបីជាមិនតុបតែងខ្លួន ឬ Make up។
Angelababy អាយុ៣៥ឆ្នាំ ជាតារាសម្តែង តារាបង្ហាញម៉ូត អ្នកជំនួញ និងជាតារាចម្រៀង។ នាងចាប់ផ្ដើមអាជីពកម្សាន្តក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីនោះមកបានលេចធ្លោជាតារាសម្ដែងជួរមុខម្នាក់របស់ប្រទេសចិន។
នាងបានរៀបការជាមួយអតីតស្វាមី Huang Xiaoming នៅឆ្នាំ២០១៤ ហើយបានលែងលះគ្នា នៅឆ្នាំ២០២២ ប៉ុន្តែអ្នកទាំង២នៅតែមានទំនាក់ទំនងល្អ និងរក្សាកូនប្រុសជាមួយគ្នា៕ ប្រភព៖ VNExpress



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ