ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ ចាត់​ទុកការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ គឺជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ គឺជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ គឺជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត ក្នុង​ការ​កសាង​ នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ដែល​ប្រកបដោយ​សមិទ្ធកម្ម មាន​ជវភាព និង​មាន​ភាព​ធន់​ ។

នា​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មាធិការ​ជាតិ​ ជំរុញ​ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ នីតិកាល​ទី ៧ នៃ​រដ្ឋសភា នា​ថ្ងៃ​ទី​១២ មិថុនានេះ សម្តេច​ធិ​បតី បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់ នៃ​ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ ដែល​ជា​មូលដ្ឋាន​ដ៏​ចាំបាច់​បំផុត ក្នុង​ការ​កសាង ​នូវ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ប្រកបដោយ​សមិទ្ធកម្ម មាន​ជវភាព និង​មាន​ភាព​ធន់ ​។

សម្ដេច​ធិ​បតី បន្ដ​ថា ការ​អនុវត្ត​វិធានការ​គន្លឹះ​នេះ ក៏​ជា​បុ​រេ​លក្ខខណ្ឌ នៃ​ការ​សម្រេច​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដែល​ត្រូវ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ថា ក្នុង​រយៈពេល ២៥​ឆ្នាំ​ខាង​មុខ កម្ពុជា​ជា​សង្គម​ជាតិ​មួយ​ដ៏​រស់​រវើក ដោយ​មាន​រដ្ឋ​រឹងប៉ឹង មាន​អភិបាលកិច្ច​ល្អ និង​ស្ថាប័ន​រឹង​មាំ ប្រកបដោយ​តម្លាភាព និង​គណនេយ្យ​ភាព ហើយ​បម្រើ​ជាតិ និង​ប្រជាជន ប្រកបដោយ ប្រសិទ្ធភាព នៅ​ក្នុង ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ (Dynamics of Stakeholder System)​ ។

នា​ឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ (​គ​.​វ​.​រ​.) បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​រៀបចំ និង​ការ​ដាក់​ឱ្យ​អនុវត្ត​វិធានការ​គន្លឹះ ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ដោយ​ផ្តោត​លើ​ ៖
(១) ការ​ដាក់ ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ​ប្រកបដោយ​គុណា​ធិ​ប​តេ​យ្យ តម្លាភាព យុត្តិធម៌ និង​ប្រសិទ្ធភាព​។
(២) ការ​ពង្រឹងសមត្ថភាព និង​សមិទ្ធកម្ម​ស្ថាប័ន ដើម្បី​លើកកម្ពស់​គុណភាព​ការងារ​ប្រកបដោយ​វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព។
និង(៣) ការ​ដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធកម្ម ក្នុង​រដ្ឋបាល​សាធារណៈ ប្រកបដោយ​សង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​ ៕​

អត្ថបទសរសេរ ដោយ