ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​ចំណាស់​ម្នាក់ ​កំពុង​បើកបរ​រថយន្ត​ស្រាប់តែ​ងងឹតមុខ ​រេ​ចង្កូត​បុក​បង្គោល​ភ្លើង​ថ្ម

1 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ បុរស​វ័យ​ចំណាស់​ម្នាក់ ​ខណៈ​កំពុង​បើកបរ​រថយន្ត ​១​គ្រឿង ​ដឹក​ចៅ​ទៅ​សាលារៀន ស្រាប់តែ​មាន​អាកា​រៈ​ មិន​ស្រួលខ្លួន ហើយ​ងងឹតមុខ​ ធ្វើ​ឲ្យ​គាត់​បាត់បង់​ម្ចាស់​ការក្នុង​ការ​បើកបរ…

រាជធានីភ្នំពេញ ​៖ បុរស​វ័យ​ចំណាស់​ម្នាក់ ​ខណៈ​កំពុង​បើកបរ​រថយន្ត ​១​គ្រឿង ​ដឹក​ចៅ​ទៅ​សាលារៀន ស្រាប់តែ​មាន​អាកា​រៈ​ មិន​ស្រួលខ្លួន ហើយ​ងងឹតមុខ​ ធ្វើ​ឲ្យ​គាត់​បាត់បង់​ម្ចាស់​ការក្នុង​ការ​បើកបរ ​ក៏​បាន​រេ​ចង្កូតឡើង​ទៅ​ចិញ្ចើម​ផ្លូវ ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម​១​ដើម បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​ ពុំ​បាន​បណ្ដាល​ឲ្យ​គាត់​ និង​ចៅ​ ឬ​អ្នកដំណើរ​ណា​ម្នាក់​ឡើយ ។

ឧប្បត្តិហេតុ​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បុរស​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រ​ភ​ពី​កន្លែង​កើតហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​ បាន​បើកបរ​រថយន្ត ​១​គ្រឿង​ ម៉ាក​តូ​យ៉ូ​តា​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌ទឹកមាស ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2AM-5193 ដឹក​ចៅ​ទៅ​រៀន ។ ដោយ​គាត់​បើកបរ​ធ្វើ​ដំណើរ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ឡើង​ចិញ្ចើម​ផ្លូវ ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម​ ១​ដើម បណ្ដាល​ឲ្យ​ខ្ទេច​មុខ​១​ចំហៀង ​ខាងស្ដាំ ។

ប្រភព​ដដែល ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ បុរស​ខាងលើ​រួមនឹង​ចៅ មិន​បាន​រង​របួស​នោះ​ឡើយ ហើយ​ក៏​ពុំ​បង្ក​ឲ្យ​មាន​អ្នកដំណើរ​ណា​ម្នាក់​រង​របួស​នោះ​ទេ ចំណែក​បង្គោល​ភ្លើង​ ក៏​ពុំ​រង​ការ​ខូចខាត​នោះ​ដែរ ។ បុរស​អ្នកបើកបរ​រថយន្ត​នោះ​ បាន​ប្រាប់​អ្នក​ទៅ​ចោមរោម​មើល​ថា គាត់​មិន​ស្រួលខ្លួន ហើយ​ងងឹតមុខ​ទើប​ជួប​គ្រោះថ្នាក់​បេ​ប​នេះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ បាន​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង និង​បាន​ឲ្យ​ម្ចាស់​នាំ​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ