ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋនៅជាយរាជធានីរៀបចំពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក»

5 ខែ មុន

ពលរដ្ឋ​កម្ពុជា​នៅ​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​សែន​សុខ ដែល​មាន​ចម្ងាយប្រមាណ២០គីឡូម៉ែត្រខាងជើង ​រាជធានី​ភ្នំពេញ​បាន​ជួបជុំ​គ្នា​រៀបចំ​ពិធី​ប្រចាំឆ្នាំ​តាម​ជំនឿ​ ដើម្បី​សុំ​ទឹកភ្លៀងដោយ​ពួក​គេ​បាន​ហៅ​ពិធី​នេះ​ថា «​ហែអ្នកតា​ព្រីង​ក្អែក​»​ ។ នៅ​ក្នុង​ពិធី​ដែល​អ្នក​ភូមិ បាន​រៀបចំ​ឡើង…

ពលរដ្ឋ​កម្ពុជា​នៅ​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​សែន​សុខ ដែល​មាន​ចម្ងាយប្រមាណ២០គីឡូម៉ែត្រខាងជើង ​រាជធានី​ភ្នំពេញ​បាន​ជួបជុំ​គ្នា​រៀបចំ​ពិធី​ប្រចាំឆ្នាំ​តាម​ជំនឿ​ ដើម្បី​សុំ​ទឹកភ្លៀងដោយ​ពួក​គេ​បាន​ហៅ​ពិធី​នេះ​ថា «​ហែអ្នកតា​ព្រីង​ក្អែក​»​ ។

នៅ​ក្នុង​ពិធី​ដែល​អ្នក​ភូមិ បាន​រៀបចំ​ឡើង ​កាលពី​ព្រឹក​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ​២០២៤​នេះ គឺ​មានអ្នក​ភូមិ​ផាត់មុខ​លាប​មាត់ តុបតែង​ខ្លួន​ចម្លែក​ៗ​បែប​ជា​មនុស្ស​ព្រៃសត្វ និង​តួអង្គ​អមនុស្ស ជា​ព្រាយ ខ្មោច ឬ​ម្រេញគង្វាល ព្រមទាំង​ក្រុម​មនុស្ស​មាន​ឈុត​ជា​មេទ័ព ​កាន់​ព្រះ​ខ័ន​រាជ នាំមុខ​គេចេញ​ដង្ហែរ​ក្បួន​តាម​ផ្លូវ​ទៅ​កាន់​តំបន់​វាលស្រែ​នៃ​ទី​ដី​ទួល​អ្នកតា​ព្រីង​ក្អែក ឬអ្នកតា​កា​ហ៊េ ក្នុងភូមិ​សាស្ត្រ​ភូមិ​បឹង​ ។

លោក ស៊ឹ​ម ប៉ុ​ម ជា​ប្រជាពលរដ្ឋ​មួយ​រូប ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពិធី​នេះ​ គឺជា​ពិធី​ដែល​ពលរដ្ឋ​តែងតែ​ជួបជុំ​គ្នា​រៀបចំ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ។

លោក​បាន​បន្ត​ថា វា​ជា​ទំនៀមទម្លាប់​ប្រពៃណី​សាសនា​ មាន​តកូនតចៅ ដែល​អ្នក​ភូមិ​នៅ​តំបន់​នោះ​ធ្វើ​ឡើង​ឥត​ដាច់ ដោយ​មាន​មាន​រយៈពេល​មួយ​ថ្ងៃមួយ​យប់ គឺ​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ ៤ កើត ខែជេស្ឋ និង​បញ្ចប់​នៅ​ថ្ងៃ ៥ កើត ខែជេស្ឋ ទៅ​តាម​ប្រតិទិន​ចន្ទគតិ​របស់​ខ្មែរ ដើម្បី​បន់ស្រន់​សុំ​ទឹកភ្លៀង​ដើមរដូវ​វស្សា ពិសេស​សុំ​ពរ​សេចក្តីសុខ​ចម្រើន​ដល់​មនុស្ស​សត្វ​ទាំងពួង​។

លោក ស៊ឹ​ម ប៉ុ​ម ដែល​មាន​អាយុ​៣៥ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា តាំងពី​ក្មេង​មក​លោក​តែងតែ​ឃើញ​អ្នក​ភូមិ​រៀបចំ​ពិធី​នេះ​ជា​ប្រចាំ​ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន សំណាងល្អ និង​ទឹកភ្លៀង​សម្រាប់​ធ្វើស្រែ​ចម្ការ​។ លោក​បាន​អះអាង​ថា នេះ​ជា​ទំនៀមទម្លាប់​រាប់​តំណរ​របស់​អ្នក​ភូមិ​នៅ​ទី​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ