ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ក្មេង​អួត​ថា​តា​តា​ចិញ្ចឹម អស់លក្ខណ៍​ជាប់​ខ្នោះ​ប៉ូលិស ពី​បទ​ទម្លាក់​សំណ​ដូរ​មាស

13 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ ស្ដ្រី​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ត្រូវ​បាន​ជន​រង​គ្រោះ សហការ​ជាមួយ​សន្ដិសុខ​ផ្សារ​ឃាត់ខ្លួន ប្រគល់​ឱ្យ​សមត្ថកិច្ច​អធិការដ្ឋាន​ក្រុង​ព្រះ​​សីហ​នុ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​​ទី​២២ កក្កដា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ ​ទៅ​ស្នងការដ្ឋាន​ខេត្ដ ក្រោម​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ​ពី​បទ​ប្រើ​ល្បិច​ប្រើប្រាស់ ថ្នាំ​សណ្ដំ និង​ទំលាក់​សំណ​ប្ដូរ​យក​មាស ។ លោក​អនុសេនីយ៍ទោ ម៉េ​ង ច​ន្ថា អធិការរង​ទទួល​បន្ទុក​ផែន

ខេត្ដ​ព្រះ​សីហ​នុ ៖ ស្ដ្រី​ម្នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ត្រូវ​បាន​ជន​រង​គ្រោះ សហការ​ជាមួយ​សន្ដិសុខ​ផ្សារ​ឃាត់ខ្លួន ប្រគល់​ឱ្យ​សមត្ថកិច្ច​អធិការដ្ឋាន​ក្រុង​ព្រះ​​សីហ​នុ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​​ទី​២២ កក្កដា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ ​ទៅ​ស្នងការដ្ឋាន​ខេត្ដ ក្រោម​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ​ពី​បទ​ប្រើ​ល្បិច​ប្រើប្រាស់ ថ្នាំ​សណ្ដំ និង​ទំលាក់​សំណ​ប្ដូរ​យក​មាស ។ លោក​អនុសេនីយ៍ទោ ម៉េ​ង ច​ន្ថា អធិការរង​ទទួល​បន្ទុក​ផែន​នគរបាល​យុត្ដិធម៌​បាន ឱ្យ​ដឹង​ថា ស្ដ្រី​ដែល​ឃាត់ខ្លួន​នេះ ឈ្មោះ​សុខ ជា អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​ភូមិ​រំលេច ឃុំ​រំលេច ស្រុក​សំរោង ខេត្ដតាកែវ បច្ចុប្បន្នស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​សំណង់​១២ សង្កាត់​ទឹកល្អក់ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ស្ដ្រី​​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​មក​ពី​​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ ២០១០ និង​មាន​គ្នា​ចំនួន​២​នាក់​ទៀត បាន​រត់គេចខ្លួន​បាត់ ។

ពេល​មក​ដល់​ខេត្ដ​ព្រះ​សីហ​នុ បាន​ជួល​ផ្ទះសំណាក់​ស្នាក់​នៅ​ម្ដុំ​តោ​២ ។ លុះ​ព្រឹក​ឡើង​ក៏បាន​នាំ​គ្នា​ទាំង​២​នាក់ ចូល​ទៅ​ផ្សា​រលើ​ក្នុងបំណង​ប្រើប្រាស់​ជំនាញ ទំលាក់​សំណ​ប្ដូរ​យកមាស ដែល​ជា​ស្ទីល​ពួក​គេ​ធ្លាប់​បាន​ប្រព្រឹត្ដ​​កាលពី​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០០៩ ម្ដង​ពេល​​នោះ​ពួក​គេ​មាន​គ្នា​ចំនួន​៣​នាក់​ធ្វើ​សកម្មភាព បាន​សំរេច​ទទួល​បាន​មាស​បា្ល​ទី​ន​រាប់​តម្លឹង ហើយ​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ដោយ​សុវត្ថិភាព ។ លោក​ម៉េ​ង ច​ន្ថា អធិការរង​ក្រុង​ព្រះ សីហ​នុ បានឱ្យ​ដឹង​ទៀត​ថា តាម​ការ​រៀបរាប់ របស់​ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង សុ​ភ្រ័​ក ភេទស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​ព្រះសីហ​នុ ដែល​ជា​អ្នក​ប្ដឹង ឱ្យ​ដឹង​ថា ពេល​គាត់ធ្វើ​ដំណើរ​មក​ផ្សា​រលើ​បាន​ជួប​ប្រទះ​ជន សង្ស័យ​ដែល​ធ្លាប់​បាន​ប្រើ​ថ្នាំ​សណ្ដំ និង​យក​ដុំ សំណ​ប្ដូរ​យក​មាស​ពី​រូប​គាត់ កាលពី​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០០៩ កន្លង​មក ។

តាម​ការ​រៀប រាប់​របស់​ស្ដ្រី​រង​គ្រោះ​ឡេ​ង សុ​ភ្រ័​ក បានរំលឹក​ថា កាល​ណោះ​គាត់​បាន​ចូល​ផ្សារ​រក​ទិញ ម្ហូប នំចំណី ក៏​បាន​ជួប​ជនសង្ស័យ​ខាងលើ មាន​គ្នា​៣​នាក់ ។ ជនសង្ស័យ​ទាំង​បី​នាក់ បាន​​ដើរមក​អង្គុយ​ជិត ហើយ​បាន​យកដៃ​មក​ទះ​ ស្មា​តិច​ៗ រួច​ខ្សឹប​ប្រាប់​ថា គេ​រើស​បាន​មាស​​មួយ​កញ្ចប់ ព្រមទាំង​បញ្ជាក់​ថា ឱ្យ​គាត់​កុំ​​មាត់​ជួយ​លាក់​រឿង​នេះ ពួក​គេ​នឹង​ចែក​ឱ្យ​​មួយ​ចំណែក ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បបួល​គាត់ (​ឡេ​ង សុ​ភ្រ័​ក​) ឡើង​ជិះ​ម៉ូតូ​ជាមួយ​បក្ស ពួក​របស់​គេ​ឈ្មោះ​នី វ៉ា​ន់ និង​ម្នាក់​ទៀត ឈ្មោះ​ធី ត្រូវជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ។ ពួក​គេ​ដឹកគាត់​ដល់​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ខាងក្រោយ​សង្កាត់​លេខ​២ ទើប​ឈប់​ម៉ូតូ រួចហើយ​ឱ្យ​ គាត់​ដោះ​ខ្សែដៃ និង​ចិញ្ចៀន ប្រគល់​ឱ្យ​ពួក​គេ​ជា​ថ្នូរ​នឹង​ថង់​មាស គាត់​ក៏​យក​មក​រក្សា​ទុក បន្ទាប់​មក​ឱ្យ​គាត់ អង្គុយ​ចាំ​ពួក​គេ​យក​គ្រឿងអលង្ការ​របស់​គាត់ទៅ​លក់ ដើម្បី​យក​លុយ មក​ចែក​គ្នា រួម​ជាមួយ​ដុំ​មាស​ក្នុង​ថង់​ដែល ទើប​រើស​បាន​នោះ ។

លុះ​អង្គុយ​ចាំ​បាត់​ៗ​អស់​រយៈពេល​យ៉ាង​យូរ​នៅ​ពេល​ដែល​អស់​ជាតិ​ថ្នាំ​សណ្ដំ ទើប​គាត់ ដឹងខ្លួន​ឡើង ហើយ​ដឹង​ថា ចាញ់បោក​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ ។ រហូត​មក​ដល់​ពេល វេលា​ខាងលើ ក៏​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​​ទាំងនោះ​សា​ជា​ថ្មី​ម្ដងទៀត ទើប​គាត់ (​ឡេ​ង សុ​ភ្រ័​ក​) ប្ដឹង​សន្ដិសុខ​យាម​ផ្សារ​នៅ​ក្រុង​ព្រះ​​សីហ​នុ ឱ្យធ្វើ​ការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​នៃអធិការដ្ឋាន​ក្រុងព្រះសីហនុ ជនសង្ស័យ​រូប នេះ​បាន​សារភាព​ថា បក្សពួក​គេ​មាន​គ្នា​ចំនួន៣​នាក់ ហើយ​បាន​ធ្វើ​សកម្មភាព​ដូច​ការ​ចោទ ប្រកាន់​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ ដោយឡែក ជនសង្ស័យ​ឈ្មោះ​វ៉ា​ន់ និង​ឈ្មោះ ធី បាន​រត់គេច​ខ្លួន បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង ស្រាវជ្រាវ​បន្ដ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​យក​មកផ្ដន្ទាទោស ។ គួរ​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ស្ដ្រី​ខាងលើ​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​ក្រុង​ព្រះសីហ​នុ ដោយ​ចោទ​ថា ពួក​គាត់​ក៏​ធ្លាប់​ទទួល​​រង​គ្រោះ​ដោយសារ​ស្ដ្រី​ម្នាក់​នេះ​ដែរ ។ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ត្រួត​​ពិនិត្យ​រក​ឃើញ​ប្រាក់​ជាប់​ខ្លួន​មាន​ចំនួន​៤០០ដុល្លារ ទូរស័ព្ទ​ម៉ាក​ណូ​គៀ​២​គ្រឿង ។ នារី​រូបនេះ​បាន​ហាម​មិន​ឱ្យ​ថតរូប​ផង​ដែរ ដោយនិយាយ​ថា ខ្លាច​តា​តា​ដែល​ចិញ្ចឹម​ដឹង ៕