ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរទៅលេងនៅប្រាសាទព្រះវិហារ និងកោះកេរ រាងខ្សត់បន្តិចធៀបនឹងប្រាសាទអង្គរ

2 ខែ មុន

ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​បរទេស ដែល​បាន​មក​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ពីរ​ គឺ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ គឺ​មាន​ចំនួន​ត្រឹមតែ​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ខែឧសភា ។ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​មួយ​ខែឧសភា នេះ​ប្រាសាទព្រះវិហារ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ត្រឹម…

ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​បរទេស ដែល​បាន​មក​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ពីរ​ គឺ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះ​កេរ គឺ​មាន​ចំនួន​ត្រឹមតែ​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ខែឧសភា ។

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​មួយ​ខែឧសភា នេះ​ប្រាសាទព្រះវិហារ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ត្រឹម ៤.៩២៥ នាក់ ​នៅ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បរទេស​មាន​តែ៤២៤ នាក់ ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា សម្រាប់​ប្រាសាទ​កោះ​កេរវិញ​ គឺ​បាន​ទទួលភ្ញៀវ​ទេសចរ​នៅ​ក្នុងស្រុក​ទាំងអស់​ គឺ​មាន​ចំនួន​ប្រមាណ​ជា ៥.៥៨៤ នាក់ ។

លោក ហេង ចាន់​តារា ជា​អ្នកទេសចរ​នៅ​ក្នុងស្រុក​មួយ​រូប​បាន​ប្រាប់​កោះសន្តិភាព ​នៅ​ថ្ងៃ​ទី០៧ ខែមិថុនាថា ខេត្តព្រះវិហារ​រាង​ខ្សត់​អ្នកទេសចរ​បន្តិច ។ លោក​បាន​អះអាង​ថា ដូច​កាលពី​ពេល​ដែល​លោក​បាន​ទៅ​លេង​ជាមួយនឹង​គ្រួសារ​កាលពីមុន​ពេល​ចូល​ឆ្នាំ​អ្នក​ឡើង​លើ​ប្រាសាទព្រះវិហារ ក៏​ដូច​ជា ​ដើរ​លេង​នៅ​ប្រាសាទ​កោះ​កេរ គឺ​មាន​តែ​គ្រួសារ​លោក និងអ្នកទេសចរ​នៅ​ក្នុងស្រុក​ពីរ​បី​គ្រួសារ​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ថា «ពេល​ខ្ញុំ​ទៅ​លេង អ្នកទេសចរ​ចូល​ប្រាសាទ​ស្ងាត់​ណាស់ តែ​នៅ​ភ្នំ​ត្បែង​រៀង​ច្រើន​គួរសម »។ លោក​បាន​បន្ត​ថា ប្រសិនបើ​ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន ​អ្នក​ពាក់ព័ន្ធ​គួរតែ​ធ្វើ​ទីផ្សារ​ឲ្យ​ខ្លាំង​បន្តិច ។

យោង​តាម​ស្ថិតិ​ពី​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែឧសភា​ដូច​គ្នា ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​លេង​នៅ​រមណី​ដ្ឋា​ន​អង្គរ​មាន​ដល់​ទៅ​ជាង ៥ ម៉ឺន​នាក់ ដោយឡែក​ភ្ញៀវ​ទេសចរ​នៅ​ក្នុងស្រុក​មិន​មាននៅ​ក្នុង​បញ្ជី​ទេ ។ គ្រឹះស្ថាន​អង្គរ​មិន​ផ្តោត​លើ​ការ​កត់ត្រា​ភ្ញៀវ​ទេសចរ​នៅ​ក្នុងស្រុក​ទេ ដោយសារ​តែភ្ញៀវ​ទេសចរ នៅ​ក្នុងស្រុក​អាច​ចេញចូល​លេង​អង្គរ​ដោយ​មិន​គិតថ្លៃ​ហើយ​ចង់ទៅ​ពេល​ណា​ក៏​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ