ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំអត់ក្មេងប្រុសសម្តែងក្នុងបទ Baby Shark ពេលនេះពេញកម្លោះស្តូក

1 ខែ មុន

(សេអ៊ូល)៖ វីដេអូបទ Baby Shark បានចេញផ្សាយកាលពី ៨ឆ្នាំមុន ពេលនេះ MV Baby Shark…

(សេអ៊ូល)៖ វីដេអូបទ Baby Shark បានចេញផ្សាយកាលពី ៨ឆ្នាំមុន ពេលនេះ MV Baby Shark មានអ្នកចូលមើលជាង ១៤ពាន់លានដងនៅលើវេទិកា YouTube ។ Park Geon Roung ក្មេងប្រុសដែលបានសម្តែងក្នុង MV ដ៏ល្បីល្បាញ ក៍ទទួលការចាប់អារម្មណ៍និងចំណាប់អារម្មណ៍ពីមហាជនផងដែរ។

បច្ចុប្បន្ននេះ Park Geon Roung មានអាយុ ១៥ឆ្នាំហើយ នៅលើគណនីផ្ទាល់ខ្លួនរបស់គាត់ Park Geon Roung ឧស្សាហ៍ធ្វើបច្ចុប្បន្នភាពរូបថតរបស់គាត់ទៅសាលារៀន ការធ្វើដំណើរ និងសកម្មភាពសម្តែងមួយចំនួន។ ម្តងម្កាល គាត់បានចែករំលែកឈុតខ្លីៗពី MV របស់ Baby Shark ឡើងវិញ ហើយទទួលបានទំនាក់ទំនងល្អពីអ្នកគាំទ្រ។

ក្នុងវ័យ១៥ឆ្នាំ Park Geon Roung មានកម្ពស់ខ្ពស់ និងរូបរាងសង្ហា។ គណនីអនឡាញជាច្រើនបានបញ្ចេញមតិថា គាត់មានភាពចាស់ទុំកាន់តែខ្លាំង និងមានស្ទីលម៉ូដទាន់សម័យ។

ក្រៅ​ពី​ការ​សិក្សា Park Geon Roung ក៏​ជា​តារា​ម៉ូដែល រាំ ច្រៀង និង​សម្ដែង​ផង​ដែរ។ ចំណូលចិត្តរបស់ Park Geon Roung គឺធ្វើដំណើរ ជិះកង់ និងលេងហ្គីតា។

សូមរំលឹកថា MV Baby Shark ចេញក្នុងឆ្នាំ២០១៦ ផលិតដោយក្រុមហ៊ុន Pinkfong ដែលជាម៉ាកសញ្ញាអប់រំ និងកម្សាន្តសម្រាប់កុមារនៅប្រទេសកូរ៉េ។ បទចម្រៀងនេះចាប់យករូបភាពក្មេងប្រុស និងក្មេងស្រីរាំ និងច្រៀងអំពីគ្រួសារត្រីឆ្លាមជាមួយនឹងបទភ្លេង “doo doo doo doo” ដ៏ទាក់ទាញ។ Baby Shark បាន​ក្លាយ​ជា​ទី​ពេញ​ចិត្ត​របស់​ទស្សនិកជន​ទូទាំង​ពិភពលោក​យ៉ាង​ឆាប់​រហ័ស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

លើសពីនេះ បទចម្រៀងនេះក៏បានបង្កើតប្រវត្តិសាស្ត្រនៅពេលដែលវាបានចូលក្នុងតារាង Billboard Hot 100 សិល្បករល្បីៗជាច្រើនបាន cover បទនេះដូចជាក្រុម Red Velvet តារាកំប្លែងអាមេរិក និងជាពិធីករនៃកម្មវិធី The Elle Show: Ellen DeGenere ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ