អគ្គិភ័យឆេះហាងកាហ្វេ និងអគារលក់ភេសជ្ជៈ ផ្អើលក្រុងសៀមរាប
- សៀមរាប
ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យឆេះហាងកាហ្វេ
ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យឆេះហាងកាហ្វេ
ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យឆេះហាងកាហ្វេយីហោ កណ្ដឹង៣ និងអគារលក់ភេសជ្ជៈហូមស្តរ (HOME STORE) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសាលារៀនញូវយ៉ក ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។
ជុំវិញករណីខាង គេមិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាត ឬមានមនុស្សណាម្នាក់រងគ្រោះនៅឡើយទេ ។
ក្នុងហេតុការណ៍ខាងលើនេះដែរ គេសង្កេតឃើញមានវត្តមានអភិបាលខេត្តសៀមរាប, អភិបាល ក្រុង និងលោកស្នងការផងដែរ ដែលបានចុះដល់ទីតាំងកើតហេតុ និងឱ្យកម្លាំងនគរបាលជំនាញ និងកម្លាំងកងរាជអាវុធហត្ថ ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ និងរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវ និងជួយមើលទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ កុំឱ្យជនឆ្លៀតឱកាសចូលបន្លំលួច ពេលពួកគាត់កំពុងមានអាសន្ន ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ