ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប២ទីតាំង​លួ.ចលាក់កែច្នៃគ្រឿងញៀ.ន ឃាត់ខ្លួន៤នាក់ រឹបអូសថ្នាំញៀ.ន និងសារធាតុគីមីផ្សំជិត៤០០គីឡូ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

រាជធានី​ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការគ្នាបង្ក្រាបករណីលួចលាក់កែច្នៃគ្រឿងញៀនឃាត់ខ្លួនជនល្មើស៤នាក់ (ជាជនជាតិខ្មែរ) និងរឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត៤០០គីឡូក្រាម ដែលបង្រ្កាបបាន២ទីតាំងផ្សេងគ្នា នៅចំណុចផ្ទះវីឡា ក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅខុនដូរមួយកន្លែងទៀត ស្ថិតនៅខណ្ឌជ្រោយចង្វា។

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើពេលស៊ើបអង្កេតនិងស្រាវជ្រាវជិត១ខែ ដើម្បីឈានបង្រ្កាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៤នាក់ ជាជនជាតិខ្មែរ ,សារធាតុគីមីផ្សំគ្រប់ប្រភេទប្រមាណជាង៣០០គីឡូក្រាម ,គ្រឿងញៀនផលិតបានសម្រេចប្រមាណជាង ១៥គីឡូក្រាម និងសម្ភារៈមួយចំនួនធំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ