ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណីឡានទេសចរណ៍​លួចដឹកជញ្ជូនឈើ«ឈីក»​ប្រភេទ​លេខ១

3 អាទិត្យ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ រថយន្ត​ទេសចរណ៍​២៥​កៅអី​មួយ​គ្រឿង​លួច​ដឹកឈើ​«ឈី​ក»ប្រភេទ​លេខ​១ ត្រូវ​​បាន​លោក​ស៊ុ សុ​វុ​ត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ដឹកនាំ​កម្លាំង​ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់​បាន​យក​ទៅ​រក្សារ​ទុក ដើម្បី​ចាត់ការ​បន្ត ។ ការ​ដេញ​តាម​ស្ទាក​បង្ក្រាប​នោះ…

​ខេត្តព្រះវិហារ ៖ រថយន្ត​ទេសចរណ៍​២៥​កៅអី​មួយ​គ្រឿង​លួច​ដឹកឈើ​«ឈី​ក»ប្រភេទ​លេខ​១ ត្រូវ​​បាន​លោក​ស៊ុ សុ​វុ​ត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ដឹកនាំ​កម្លាំង​ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់​បាន​យក​ទៅ​រក្សារ​ទុក ដើម្បី​ចាត់ការ​បន្ត ។

ការ​ដេញ​តាម​ស្ទាក​បង្ក្រាប​នោះ កម្លាំង​រដ្ឋបាល​ព្រៃឈើ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦២ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៦៧​និង​៦៨ ក្នុងភូមិ​រំចេក ឃុំរ​ណី​យ ស្រុក​រវៀង ខេត្តព្រះវិហារ ។ រថយន្ត​ទេសចរណ៍​២៥​កៅអី​មួយ​គ្រឿង ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បាន​នោះ ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ​ភ្នំពេញ 3E -4995 បើកបរ​ដោយ​ឈ្មោះ​ភាន អួ​យ ភេទ​ប្រុស​អាយុ២២​ឆ្នាំ ។

មន្ត្រី​ជំនាញ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បាន​ទទួល​ដំណឹង​ថា មាន​រថយន្ដ​ទេសចរណ៍​មួយ​គ្រឿង លួច​ដឹកឈើ​ឆ្លងកាត់​ស្រុក​រវៀង​ហើយ លោក ស៊ុ សុ​វុ​ត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង ក៏​បាន​រៀបចំ​កម្លាំង ដេញ​ឃាត់​ស្ទាក់​តែ​រថយន្ដ​ដឹក​បទល្មើស​ខាងលើ​នោះ នៅ​តែ​បន្តដំណើរ​ទៅ​មុខ​មិន​ព្រម​ឈប់​ភ្លាម​ៗ​ទេ ។

កម្លាំង​ដេញ​តាម​រហូត​ស្ទាក់​ឃាត់​ជាប់​ភ្លាម​ដែ​ម​ដែរ​ហើយ​ក៏​បាន​យក​មក​កន្លែង​រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង​រក្សារ​ទុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​៕​

អត្ថបទសរសេរ ដោយ