ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីអគ្គិភ័យឆេះ​ផ្ទះ​អស់​៤ខ្នង ក្បែរគល់ស្ពានព្រះមុន្នីវង្សថ្មី ព្រឹក​មិញ​

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​មានករណី​អគ្គិភ័យ​បាន​ឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ខូចខាតទាំងស្រុង

រាជធានីភ្នំពេញ ៖ ​មានករណី​អគ្គិភ័យ​បាន​ឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ខូចខាតទាំងស្រុង ១ខ្នង នឹងរាលដាលដល់ផ្ទះដទៃទៀតចំនួន៣ខ្នង ខូចខាតស្ទើរទាំងស្រុង បង្កភ្ញាក់ផ្អើលកាលពី​វេលាម៉ោង០៨ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចក្បែរគល់ស្ពានព្រះមុន្នីវង្សថ្មី ក្រុមទី១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី០១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះដែលខូចខាតទាំងស្រុង តែងតែឧស្សាហ៍ទៅផ្សារច្បារអំពៅទៅទិញម្ហូបជារៀងរាល់ព្រឹក ។ ខណៈនៅព្រឹកថ្ងៃកើតហេតុ ម្ចាស់ផ្ទះបានចាក់សោររួចចេញពីផ្ទះ ដើម្បីទៅផ្សារទិញម្ហូបដូចសព្វដង លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានផ្សែងហ៊ុយខ្មៅ ចេញពីផ្ទះកើតហេតុ បង្កអោយមានភាពឆោរឡោរ ដល់ប្រជាពលរដ្ឋជួយយកទុយោបាញ់ ប៉ុន្តែអណ្តាតភ្លើងបានឆាបឆេះកាន់តែខ្លាំង ទើបមិនអាចគ្រប់គ្រងបាន ។ ភ្លាមៗ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយជួយបន្តទាក់ទងទៅមន្រ្តីជំនាញពន្លត់អគ្គិភ័យ មកអន្តរាគមន៏បាញ់ពន្លត់ ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានធ្វើការបញ្ជអោយកម្លាំងជំនាញពន្លត់អគ្គិភ័យ គ្រប់គោលដៅក្នុងរាជធានីភ្នំពេញ ចេញរថយន្តបន្ទាន់ មកជួយបាញ់ពន្លត់ ចៀស​វាង​មានការរាលដាលកាន់តែខ្លាំងឡើង ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានអោយដឹងថា ដោយសារតែភូមិសាស្ត្រឆាបឆេះខាងលើមាន ផ្លូវតូចចង្អៀតរថយន្តមិនអាចចូលទៅដល់ ។ ប៉ុន្តែទោះបីជាយ៉ាងណា សមត្ថកិច្ចបានព្យាយាម តទុយោចូលទៅដល់កន្លែងកើតហេតុ និងបានបាញ់ពន្លត់ ការពារមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋកាន់តែច្រើន ។

ក្នុងហេតុការណ៏ខាងលើនេះបានលេបត្របាក់ ប្រភេទផ្ទះឈើប្រក់ស័ង្កសីទាំងស្រុងចំនួន០១ ខ្នង នឹងបានរាលដាលដល់ផ្ទះដទៃទៀត ចំនួន០៣ខ្នងទៀត ខូចខាតស្ទើរទាំងស្រុង ។ ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

អគ្គិភ័យខាងលើនេះរថយន្តពន្លត់របស់ស្នងការដ្ឋានបានទៅដល់ទីតាំងកើតហេតុចំនួនចំនួន ១៧គ្រឿង, អូរបរពន្លត់អគ្គិភ័យរបស់ការិយាល័យចរាចរណ៍ផ្លូវទឹកចំនួន ០១គ្រឿង , និងរថយន្តជំនួយអន្តរាគមន៍ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង​, រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង , ឡានរថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១២ម៉ែត្រគូប រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប , រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ