ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ថានឹងចេញទៅ​ដឹក​សម្ភារៈ ក៏​ស្រាប់តែ​ស្រឡាំ.ងកាំ.ង ព្រោះ​អី​រថយន្ត​​ត្រូវ​ចោរលួច​បាត់​ទៅហើយ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ផ្ទះ​របស់​គាត់​គ្មាន​កន្លែង​សម្រាប់​ទុក​រថយន្ត គាត់​ក៏​បាន​យក​រថយន្ត​របស់​គាត់​១​គ្រឿង​ទៅ​ផ្ញើរ​ទុក​នៅ​មុខ​ផ្ទះ​អ្នក​ភូមិ ដែល​គាត់​ធ្លាប់​ផ្ញើរ​រាល់ថ្ងៃ បន្ទាប់​មក​ក៏​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ ហើយ​ក៏​លង់លក់​រហូត​ដល់​ភ្លឺ ។ លុះ​ក្រោកពីដំណេក​រៀបចំខ្លួនប្រាណ​រួចរាល់ គាត់​បាន​ដើរទៅ​យក​រថយន្ត…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ផ្ទះ​របស់​គាត់​គ្មាន​កន្លែង​សម្រាប់​ទុក​រថយន្ត គាត់​ក៏​បាន​យក​រថយន្ត​របស់​គាត់​១​គ្រឿង​ទៅ​ផ្ញើរ​ទុក​នៅ​មុខ​ផ្ទះ​អ្នក​ភូមិ ដែល​គាត់​ធ្លាប់​ផ្ញើរ​រាល់ថ្ងៃ បន្ទាប់​មក​ក៏​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ ហើយ​ក៏​លង់លក់​រហូត​ដល់​ភ្លឺ ។

លុះ​ក្រោកពីដំណេក​រៀបចំខ្លួនប្រាណ​រួចរាល់ គាត់​បាន​ដើរទៅ​យក​រថយន្ត ដើម្បី​បើក​ចេញដំណើរ​ទៅ​ដឹក​សម្ភារៈ​រោងចក្រ​ដូច​រាល់ថ្ងៃ ក៏​ស្រាប់តែ​ស្រឡាំងកាំង ព្រោះ​អី​រថយន្ត​របស់​គាត់​ត្រូវ​ចោរលួច​បាត់​យក​ទៅ​ហើយ ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ ២០២៤ នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែល​បាត់​រថយន្ត​ខាងលើ​នោះ​ឈ្មោះ​ឡឹ​ង សេរី​វុ​ធ អាយុ​២៩​ឆ្នាំ មុខរបរ​ដឹក​សម្ភារ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។ ចំណែក​រថយន្ត​របស់​គាត់​ដែល​ចោរលួច​យក​ទៅ​បាត់​នោះ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-5435 ។

គាត់​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​គ្មាន​កន្លែង​សម្រាប់​ទុក​រថយន្ត​ទេ ហើយ​តែងតែ​យក​រថយន្ត​ទៅ​ផ្ញើរ​នៅ​មុខ​ផ្ទះ​កើតហេតុ​នោះ​រាល់ថ្ងៃ ដោយ​កន្លង​មក​ពុំដែល​មាន​បញ្ហា​នោះ​ទេ លុះដល់​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាងលើ ក៏​មិន​ខុស​ពី​សព្វមួយដង​ដែរ គាត់​បាន​យក​រថយន្ត​ទៅ​ទុក​ទៅ​មុខ​ផ្ទះ​នោះ​ទៀត ។

បន្ទាប់​មក​ក៏​បាន​ចូល​ទៅ​ដេក​នៅ​ក្នុងផ្ទះ​របស់​គាត់ ហើយ​ក៏​បាន​លង់លក់​រហូត​ដល់​ភ្លឺ​តែ​ម្ដង បន្ទាប់​មក​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា គាត់​បាន​ទៅ​យក​រថយន្ត ដើម្បី​បើក​ទៅ​ដឹក​សម្ភារៈ​រោងចក្រ ក៏​ស្រាប់តែ​ចោរលួច​រថយន្ត​បាត់​ទើប​មានការ​ភ្ញាក់ផ្អើល ។

ម្ចាស់​រថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា គាត់​ពុំ​បានដឹង​ថា ចោរលួច​រថយន្ត​ទៅ​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​ក៏​បាន​ឆែក​កាមេរ៉ា​ដែល​បំពាក់​នៅផ្ទះ​កើតហេតុ​នោះ​មើល​ទើបបាន​ឃើញ និង​ដឹង​ថា ចោរ​ចូល​ទៅ​លួច​រថយន្ត​គាត់​នៅ​វេលា​ម៉ោង​២​និង​៤​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែឧសភា ។

ក្រោយមក​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សំរោង​ក្រោម ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រក​ក្រុម​ចោរ និង​រថយន្ត​របស់​គាត់​មក​វិញ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ