ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានផ្ទះ​អត់​មនុស្ស​នៅ ព្រោះ​ចំណាកស្រុក​ស្ងាត់​ភូមិ​នៅ​តាម​ជាយ​ដែន

3 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គេ​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​៨​ភូមិ គឺ​ភូមិ​ជ្រឹង​ខាងកើត ភូមិ​អូរ​ឬ​ស្សី ភូមិ​ចំការ​ចេក ភូមិ​ថ្ម​ដូន ភូមិ​រំដួល​ជើងភ្នំ ភូមិ​ចំបក់ ភូមិ​អូរ​ស្វាយ…

ខេត្តឧត្តរមានជ័យ ៖ គេ​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​៨​ភូមិ គឺ​ភូមិ​ជ្រឹង​ខាងកើត ភូមិ​អូរ​ឬ​ស្សី ភូមិ​ចំការ​ចេក ភូមិ​ថ្ម​ដូន ភូមិ​រំដួល​ជើងភ្នំ ភូមិ​ចំបក់ ភូមិ​អូរ​ស្វាយ ភូមិ​ដងទុង ដែល​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​នៃ​ខេត្តឧត្តរមានជ័យ ដោយសារ​តែ​ជីវភាព​ប្រចាំ​ថ្ងៃ​អត់​ការងារ​ធ្វើ ធ្លាក់​ចុះ​ទើប​ពួក​គាត់​បង្ខំចិត្ត​ចាក់សោ​ផ្ទះ បិទទ្វារ​ធ្វើ​ចំណាកស្រុក​ចាក​ចេញពីផ្ទះ​ស្វែងរក​ការងារ​នៅ​ឯ​ប្រទេស​ថៃ និង​នៅ​ក្នុង​ប្រទេសខណៈ​នេះ នៅ​តាម​ភូមិ​នីមួយ​ៗ​មាន​សភាព​ស្ងាត់ជ្រងំ​ដូច​ចោរលួច​សេះ​ទៅ​ហើយ ផ្ទះ​ខ្លះ​សល់​ចាស់​ៗ​មើល​ចៅ ។

យោង​តាម​ធ្វើ​បទ​សម្ភាសន៍​បុរស​ដែល​មាន​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ​សុ​វ​ណ្ណា រិ​ទ្ធ អាយុ​៦៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បាន​រៀបរាប់​ឲ្យ​ការ​សែត​កោះសន្តិភាព​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ នេះ បញ្ហា​ទី​១ យោង​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​តាម​តំបន់​ធ្លាក់​ចុះ​ខ្លាំង គ្មាន​មុខរបរ គ្មាន​ការងារ​ធ្វើ ។

ហើយ​បញ្ហា​ទី​២ ប្រជាពលរដ្ឋ​ជំពាក់​ធានា​គារ បញ្ហា​ទី​៣​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើ​ផ្នែក​កសិកម្ម​គ្រប់​ប្រភេទ​បាន​ទទួលផល​តិចតួច ហើយ​គ្មាន​ទីផ្សារ​ដើម្បី​លក់​ដោះ​ដូ​បាន​ដោះស្រាយ​ទៅ​លើ​ជីវភាព និង​បង់​បំណុល​ធានា​គារ ។ បញ្ហា​ដែល​កើត​មាន​នេះ ស្ទើ​តែ​មួយ​រយ​ភាគរយ​ទៅ​ហើយ​ក្នុង​តំបន់​ជាយ​ដែន​ថៃ ខណៈ​នេះ ប្រជាពលរដ្ឋ​បាន​សម្រេចចិត្ត​បិទទ្វារ​ផ្ទះ​តាម​គ្រួសារ ខ្លះ​នាំ​កូន​នាំ​ចៅ​ចំណាកស្រុក​ទើប​រស់ ។ គ្រួសារ​ខ្លះ​ទៀត​ដោយ​ទុក​ម្តាយ​នៅ​មើលថែ​ទាំ​ចៅ​នៅផ្ទះ​ដោយ​ខ្លួន​ចំណាក់ស្រុក​ចេញ​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ តាម​ព្រំដែន​ក៏​មាន​ចូល​ទៅ​ដល់​ខេត្ត​ជ្រៅ​ៗ​ក៏​មាន​ឱ្យ​តែ​មានការ​ងារ​ធ្វើ ។

ទាក់ទិន​ព័ត៌មាន​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​នេះ កាសែត​កោះសន្តិភាព​បាន​ធ្វើ​បទ​សម្ភាសន៍​លោក​មេ​ភូមិ​ទាំង​៨​ភូមិ​តាម​រយៈ​លេខ​ទូរស័ព្ទ លោក​មេ​ភូមិ​បាន​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក បាន​នាំ​គ្នា​មក​ស្រុក​កំណើត​វិញ តាម​ភូមិ​នីមួយ​ៗ​យ៉ាងច្រើន​កុះករ​អធិកអធម​មាន​ប្រាក់​ស៊ីចាយ​សប្បាយ​ពេញ​ភូមិ ។

ក្រោយ​ពី​បញ្ចប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រួចរាល់​ហើយ គេ​បាន​សង្កេត​ឃើញ​នៅ​តាម​ភូមិ​ស្រុក​មាន​សភាព​ស្ងប់ស្ងាត់​ឡើង​វិញ មូលហេតុ​ក​ក្តា​សំខាន់​ដែល​កើត​មាន​បែប​នេះ​ដោយសារ​ទៅ​លើ​ជីវភាព​ចាយ​អស់ប្រាក់​ដែល​សន្សំ​បាន ពួក​គាត់​សម្រេចចិត្ត​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស​ជា​ពិសេស នៅ​ក្នុង​ប្រទេស​ថៃ​តែ​ម្តង​ប្រមាណ​៥០%​នៅ​តាម​ភូមិ​នីមួយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ