ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកតាត្រូវចាប់ខ្លួន ក្រោយជ្រុលដៃ​ស.ម្លា.ប់​កូនដែល​បំ.ផ្លា.ញ​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោកតា​ម្នាក់​ត្រូវជា​ឪពុក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ករណី​ប្រើ​អំពើ​ហិង្សា​កាប់​កូនប្រុស​ដែល​អុក​ឡុ​ក​ក្នុង​គ្រួសារ​បំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​និង​បាន​ដេញ​វាយ​ឪពុក​ម្តាយ ទើប​គាត់​ទ្រាំ​លែង​បាន​ក៏​យក​កាំបិត​ខ្វេ​វ​កាប់​ប្រហារ​តែ​ម្តង ។ ហេតុការណ៍​ឪពុក​កាប់​កូន​របួសធ្ងន់​នេះ​បាន​កើតឡើង​ក្នុង​គ្រួសារ នៅ​វេលា​ម៉ោង​១៩​:…

ខេត្តសៀមរាប ៖ លោកតា​ម្នាក់​ត្រូវជា​ឪពុក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ករណី​ប្រើ​អំពើ​ហិង្សា​កាប់​កូនប្រុស​ដែល​អុក​ឡុ​ក​ក្នុង​គ្រួសារ​បំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​និង​បាន​ដេញ​វាយ​ឪពុក​ម្តាយ ទើប​គាត់​ទ្រាំ​លែង​បាន​ក៏​យក​កាំបិត​ខ្វេ​វ​កាប់​ប្រហារ​តែ​ម្តង ។ ហេតុការណ៍​ឪពុក​កាប់​កូន​របួសធ្ងន់​នេះ​បាន​កើតឡើង​ក្នុង​គ្រួសារ នៅ​វេលា​ម៉ោង​១៩​: ​០០​នាទី ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្ដម្ភ ស្រុក​ពួក ។

សមត្ថកិច្ច​បាន​ប្រាប់​ថា បុរស​ជា​ឪពុក​ឈ្មោះ អ៊ុ​ល អុ​ី អាយុ​៧៣​ឆ្នាំ ជា​កសិករ បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​កូនបង្កើត​ឈ្មោះ អុ​ី ចៀន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ចាក់​ធុងបាស រស់នៅ​លើ​ផ្ទះ​ជុំ​គ្នា​ជាមួយ​ឪពុក បណ្ដាល​ឱ្យ​រង​របួសធ្ងន់ មុត​រយះ​សាច់​ដល់ក​ខាងក្រោយ​១​កន្លែង (​រយះ​ធំ​មុត​ជ្រៅ​) ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​រួច​នាំ​យក ឪពុក​បង្កើត​មក​សាកសួរ ខណៈ​ពេល​នោះ​គាត់​បាន​សារភាព​ថា ពិតជា​បាន​កាប់​ទៅ​លើ​កូនបង្កើត​ពិតមែន​(​កាប់​១​ខ្វែវ​) ដោយ​ខឹង​កូន​បង្ករឿង​អុកឡុក​ក្នុង​គ្រួសារ ច្រើន​ដង​មក​ហើយ​និង​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​បាន​ដេញ​វាយ​គាត់​ជា​ឪពុក​ទៀត​ផង ។

ជាក់ស្ដែង​មុន​ពេល​កើតហេតុ មានកម្ម​វិធី​លើក​ផ្ទះ​ថ្មី របស់​កូន​បង​ឈ្មោះ អ៊ុ​ល ទិ​ត្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ក្នុងភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្ដម្ភ ស្រុក​ពួក​ខេត្តសៀមរាប និង​មានការ​ជួបជុំ​ផឹកស៊ី​ជុំ​បងប្អូន ។ ពេល​នោះ​កូន​ឈ្មោះ អុ​ី ចៀន នេះ​ដែល​នៅ​ចាក់​ធុងបាស ចំណែក​បុរស​ជា​ឪពុក​ក៏​បាន​ផឹកស៊ី​ដែរ ដោយសារ​នឹក​ខឹង​ចិត្ត ជាមួយ​កូន​ឈ្មោះ អុ​ី ចៀន រឿង​កន្លង​មក​ទើប​ឪពុក​បាន​ដើរទៅ​យក​ខ្វែវ​នៅ​កន្លែង​រោង​ដេក​ចិញ្ចឹម​មាន់​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល ១ ៥០០​ម៉ែត្រ ។

ពេល​បាន​ខ្វែវ​ហើយ​ឪពុក​ដើរមក​កន្លែង​មានកម្ម​វិធី​វិញ ហើយ​ទាញ​ខ្វែវ​កាប់​មក​លើ​កូន​ឈ្មោះ អុ​ី ចៀន កំពុង​ចាក់​ធុងបាស​១​ខ្វែវ ផ្អើល​ឆោឡោ បងប្អូន​ជួយ​ចាប់​ឃាត់​និង​រាយការណ៍​ជូន​សមត្ថកិច្ច ចុះ​ទាន់​ពេលវេលា ។ បុរស​ជា​ឪពុក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ចំណែក​កូន​ដែល​រង​គ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ