ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់ចូលឆ្នាំ! ពលករជាង១ពាន់នាក់​បាន​ទៅ​រកការ​ងារធ្វើនៅថៃតាមច្រកអូរស្មាច់

2 ខែ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ៖ ក្នុងរយៈពេល៥ថ្ងៃនេះដោយគិតពីថ្ងៃទី១៧ រហូតមកទល់និងថ្ងៃទី២១ ខែមេសា

ខេត្ត​ឧត្តរមានជ័យ៖ ក្នុងរយៈពេល៥ថ្ងៃនេះដោយគិតពីថ្ងៃទី១៧ រហូតមកទល់និងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់ ពលករខ្មែរចំនួន១៤៤៩​នាក់ (ស្រី៦៣៩នាក់) បានធ្វើចំណាកស្រុកវិលត្រឡប់ទៅក្នុងប្រទេសថៃស្វែងរកការងារធ្វើចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ស្រ្តីជាពលករខ្មែរម្នាក់ដោយដៃពរកូនតូចមកពីខេត្តសៀមរាបបានសុំមិនបញ្ចេញឈ្មោះ ​បាន​ឱ្យ​ដឹងថា រូបគាត់មានជីវភាពក្រីក្រណាស់ ដោយគ្មានការងារធ្វើនៅក្នុងស្រុក ទើបរូបគាត់សម្រេចចិត្តសន្សំលុយធ្វើបែបបទឯកសា ដោយស្របច្បាប់ចាកចេញពីស្រុកកំណើតចូលទៅក្នុងប្រទេសថៃស្វែងរកការងារធ្វើនៅកន្លែងសំណង់ដែលមានរយៈពេល១ឆ្នាំហើយបានកម្រៃក្នុងមួយថ្ងៃ៣០០បាត។

ខណៈវិលត្រឡប់ទៅក្នុងប្រទេសថៃវិញរាល់ឯកសារវាយចូលនោះប៉ូលីសប៉ុស្តិ៍រដ្ឋបាលអន្តោប្រវេសមាត់ច្រកទ្វារបានជួយសម្របសម្រួលដោយមិនគិតថ្លៃនោះទេ ។

លោកបញ្ញា រិទ្ធ មេប៉ុស្តិ៍​រដ្ឋបាលត្រួតពិនិត្យមាត់ច្រកទ្វារអូរស្មាច់បានឲ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ មុនថ្ងៃចូលឆ្នាំពលករខ្មែរដែលធ្វើការនៅឯប្រទេសថៃបាននាំគ្នាចូលតាមច្រកទ្វារអន្តរជាតិអូអូរស្មាច់ឆ្ពោះទៅតាមស្រុកកំណើតរៀងៗខ្លួនផងដែរដែលមានគោលបំណងជួបជុំក្រុមគ្រួសារនិងចូលរួមធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ រហូតមកទល់និងថ្ងៃទី១៦មេសាឆ្នាំ២០២៤ គួរបញ្ជាក់ថា ពលករដែលចូលមកមាតុវិញមានពលករមួយចំនួនតូចមិនមានឯកសារនោះទេ តែទោះជាបែបណារខាងសមត្តកិច្ចបានធ្វើការសម្របសម្រួលដល់ពួកគាត់។

លោកមេច្រកអូរស្មាច់បានបន្តថា ក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបញ្ចប់នៅថ្ងៃទី១៦មេសា ចាប់ពីថ្ងៃទី១៧ មេសា មានពលករខ្មែរវិលត្រឡប់ចូចូលទៅប្រទេសថៃវិញមានចំនួន១៩៤នាក់ ស្រីចំនួន៩០នាក់ នៅថ្ងៃទី១៨ មេសា ពលករខ្មែរវឹលត្រឡប់ចូលប្រទេសថៃវិញចំនួន១៨៥នាក់ ស្រីចំនួន​៧២នាក់ នៅថ្ងៃទី១៩ មេសា​ ពលករខ្មែរវិលត្រឡប់ចូលប្រទេសថៃវិញមានចំនួន៤១៧នាក់ ស្រីមានចំនួន១៧៤នាក់ ថ្ងៃទី២០ មេសា ពលករខ្មែរមានចំនួន២៨៣ស្រីចំនួន១២១នាក់វិលត្រឡប់ចូលប្រទេសថៃវិញថ្ងៃទី២១មេសា ឆ្នាំ២០២៤ពលករខ្មែរវិលចូលប្រទេសថៃវិញចំនួន៣៧០ នាក់ ស្រីចំនួន​១៨២នាក់ ដោយមានការសម្របសម្រួលឥតគិតពីកម្រៃទៅលើការវាយរាល់ឯកសារនោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ