ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកត្រូវដឹងរឿងទាំងនេះក្នុងជីវិតមុនអ្នកអាយុ៤០ឆ្នាំ

2 អាទិត្យ មុន

នៅ​អាយុ ៤០ឆ្នាំ អ្នក​គួរតែ​ឆ្លាត​គ្រប់គ្រាន់​ ដើម្បី​ដឹកនាំ​ជីវិត​អោយ​បាន​ល្អ​ ។ ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​ដឹងមុន​អ្នក​អាយុ ៤០ ឆ្នាំ​ ។ ១…

នៅ​អាយុ ៤០ឆ្នាំ អ្នក​គួរតែ​ឆ្លាត​គ្រប់គ្រាន់​ ដើម្បី​ដឹកនាំ​ជីវិត​អោយ​បាន​ល្អ​ ។ ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់​ដែល​អ្នក​ត្រូវ​ដឹងមុន​អ្នក​អាយុ ៤០ ឆ្នាំ​ ។

១ មនុស្ស​ម្នាក់​អាច​ធ្វើការ​១០​ដង​ច្រើន​ជាង​អ្នក គឺ​ដោយសារ​តែ​គេ​ចេះ​ប្រើ​ពេល​ និង​មនុស្ស​ ។

២ ការ​រំខាន​ គឺជា​ឃា.តករ​ដ៏​ធំ​បំផុត​នៃ​ភាព​ជោគជ័យ

ការ​លេង​ទូរស័ព្ទ ​និង​បណ្តាញ​សង្គម ​ជា​ការ​រំខាន​ដល់​មនុស្ស​ ។ វា​ធ្វើ​អោយ​អ្នក​វង្វេង និង​បំផ្លាញ​ខួរក្បាល​របស់​អ្នក ​។

៣ អ្នក​មិន​គួរ​ស្តាប់​មនុស្ស​ដែល​មិន​យល់​ពី​គោលដៅ​ជីវិត​របស់​អ្នក​ទេ

អ្នកខ្លះ​មិន​យល់​ពី​ជីវិត​របស់​អ្នក​ទេ ​។ ប៉ុន្តែ​គេ​ធ្វើ​ដូច​ជា​ដឹង​រឿង​ច្រើន​អំពី​អ្នក​ ហើយ​ប្រាប់​អ្នក​គួរ​ធ្វើ​នេះ ឬ​ក៏​គួរ​ធ្វើ​នោះ​ ។ អ្នក​មិន​គួរ​ស្តាប់​មនុស្ស​បែប​នេះ​ទេ ​។

៤ គ្មាន​នរណា​ម្នាក់​មក​ជួយ​សង្គ្រោះ​បញ្ហា​របស់​អ្នក​ទេ

ជីវិត​របស់​អ្នក​គឺ 100% ជា​ការ​ទទួលខុសត្រូវ​របស់​អ្នក ​។ មាន​តែ​អ្នក​ទេ​អាច​ជួយ​ខ្លួន​អ្នក​បាន​ ។

៥ អ្នក​មិន​ត្រូវការ​អាន​សៀវភៅ​ជំនួយ​ខ្លួនឯង​ចំនួន ១០០ ក្បាល​នោះ​ទេ

អ្វី​ដែល​អ្នក​ត្រូវការ​ គឺ​សកម្មភាព និង​វិន័យ​ខ្លួនឯង​ ។ មនុស្ស​ជោគជ័យ​ជា​មនុស្ស​មាន​វិន័យ និង​ធ្វើការ​យ៉ាង​ទទួលខុសត្រូវ​។

៥ បើ​អ្នកចេះ​លក់ មាន​ន័យ​ថា​អ្នកចេះ​រកស៊ី​ហើយ
ដូច្នេះ​ចង់​ចេះ​រកស៊ី អ្នក​ត្រូវ​តែ​ចេះ​លក់ ​។ កុំ​ចេញ​រកស៊ី ដោយ​គ្មាន​ជំនាញ​លក់ ​។

៦ គ្មាន​អ្នក​ណា​ខ្វល់​ពី​អ្នក​ទេ

ដូច្នេះ​ឈប់​ខ្មាស​អៀន ចេញ​ទៅ​ក្រៅ ហើយ​បង្កើត​ឱកាស​របស់​អ្នក​ ។

៧ ប្រសិនបើ​អ្នករក​ឃើញ​នរណា​ម្នាក់​ដែល​ឆ្លាត​ជាង​អ្នក ធ្វើការ​ជាមួយ​ពួក​គេ កុំ​ប្រកួតប្រជែង

អ្នក​ត្រូវ​យល់​ថា​មានរឿង​ច្រើន​ណាស់​ត្រូវ​រៀន​ក្នុង​ជីវិត ​។ ដូច្នេះ ចូរ​រៀន​ពី​មនុស្ស​ដែល​ចេះ​ជាង​អ្នក និងឆ្លាត​ជាង​អ្នក ​។
៨ ភាព​ស្រណុក​ស្រួល​គឺជា​ការ​ញៀន​ដ៏​អាក្រក់​បំផុត ហើយ​រារាំង​អ្នក​មិន​អោយ​រីក​ចម្រើន

កុំ​ទម្លាប់​ជីវិត​ស្រួល​ពេក ហើយ ហ៊ាន​ប្រឈម​ នឹង​ការ​លំបាក​ ។ គ្មាន​មនុស្ស​ជោគជ័យ​ណា​ដេក​អេះ​ពោះ​ហើយ​ជោគជ័យ​ទេ​ ។ ពួក​គេ​ជា​មនុស្ស​មិន​ខ្លាច​ការ​លំបាក​ឡើយ ​។

៩ កុំ​ធ្វើ​ចរិត​អន់ ព្រោះតែ​ចង់បាន​លា.ភ​បន្តិចបន្តួច

អ្នក​ត្រូវ​តែ​ជា​មនុស្ស​ស្តង់ដារ​ខ្ពស់​ទាំង​ចំណេះ ទាំង​ចរិត និងការ​ទទួលខុសត្រូវ​ខ្ពស់ ​។ ត្រូវ​តែ​រក្សា​តម្លៃ​អ្នក​អោយ​បាន​ខ្ពស់ ហើយ​កុំ​ក្បត់​មនសិកា ​និង​មនុស្ស​ជុំវិញ​ខ្លួន ព្រោះតែ​ផលប្រយោជន៍​បន្តិចបន្តួច​ ៕ ដោយ ៖ សារ៉ាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ