ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​សង្ក្រាន្ត​ឆ្នាំ​ថ្មី​បី​ថ្ងៃ ថៃ​ស្លា.ប់​១១៦​នាក់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍

8 ខែ មុន

ទី​ក្រុងបាងកក៖ ​នៅ​អំឡុង​សង្ក្រាន្ត​ឆ្នាំ​នេះ ប្រទេស​ថៃ​សប្បាយ​មួយ​អស់​ដៃ​ ប៉ុន្តែ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​ច្រើន​សម្បើម​ណាស់​ដែរ​។ ​​ចាប់​ពី​ថ្ងៃ​ទី​១១-១៣​ ខែ​មេសា​​ ប្រទេស​ថៃ​ស្លាប់​មនុស្ស​ជាង១០០​នាក់ និង​របួស​ជិត​មួយ​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​។ ​​អនុ​លេខា​ធិការ​ប្រចាំ​ការ​នៃ​ក្រសួង​ដឹក​ជញ្ជូន​ថៃ​ថ្លែង​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ថា​នៅ​អំឡុង​ពេល​នោះ​​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​៩៣៦​ករណី, ស្លាប់​១១៦​នាក់…

ទី​ក្រុងបាងកក៖ ​នៅ​អំឡុង​សង្ក្រាន្ត​ឆ្នាំ​នេះ ប្រទេស​ថៃ​សប្បាយ​មួយ​អស់​ដៃ​ ប៉ុន្តែ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​ច្រើន​សម្បើម​ណាស់​ដែរ​។ ​​ចាប់​ពី​ថ្ងៃ​ទី​១១-១៣​ ខែ​មេសា​​ ប្រទេស​ថៃ​ស្លាប់​មនុស្ស​ជាង១០០​នាក់ និង​របួស​ជិត​មួយ​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​។ ​​អនុ​លេខា​ធិការ​ប្រចាំ​ការ​នៃ​ក្រសួង​ដឹក​ជញ្ជូន​ថៃ​ថ្លែង​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ថា​នៅ​អំឡុង​ពេល​នោះ​​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​៩៣៦​ករណី, ស្លាប់​១១៦​នាក់ និង​របួស​៩៦៨​នាក់​​​។

មូល​ហេតុ​សំខាន់​នៃ​ឧបទ្ទវហេតុ​ទាំង​នេះគឺ​ការ​បើក​បរ​លឿន​ពេក និង​បើក​បរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ ​គិត​តែ​​នៅ​ក្នុង​​ថ្ងៃ​​​​សៅរ៍​​​មួយ​ប៉ុណ្ណោះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​៣៩២​ករណី ស្លាប់​មនុស្ស​៤៨​នាក់ និង​របួស​៤១១​នាក់​។​ ​​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​កើត​មាន​ច្រើន​ជាង​គេ​នៅ​​​​ខេត្ត​នគរ​រាជ​សីមា​​ និង​ខេត្ត​សុង​ក្លា​​​​​១៩ករណី​​ដូច​គ្នា​​។ បន្ទាប់​មក ខេត្ត​ណាន​​​១៦​ករណី​​​ និង​ខេត្ត​ឆៀង​រ៉ាយ​​១៥​​​​ករណី។

ប៉ុន្តែ​​ដែល​ស្លាប់​​ច្រើន​ជាង​គេ​គឺ​ទី​ក្រុង​បាងកក​​ស្លាប់​៤​នាក់, ​ខេត្ត​ចន្ទ​បុរី​, ឆៀង​រ៉ាយ, នគរ​រាជ​សីមា និង​ពេជ្រ​ប៊ុន​​ស្លាប់​​បី​នាក់​ក្នុង​មួយ​ខេត្ត​ៗ​​។​ ចំណែក​ខេត្ត​​ដែល​មាន​អ្នក​រង​របួស​ច្រើន​ជាង​គេ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ខេត្ត​សុង​ក្លា​​​​​​​របួស​​២៣​នាក់​, ខេត្ត​នគរ​ស្រី​ធម្ម​រាជា​របួស​២១​នាក់​ និង​ខេត្ត​ណាន​របួស​១៧​នាក់​។ មូល​ហេតុ​ធំ​ជាង​គេ​​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ​គឺ​ការ​បើក​បរ​​លឿន​​ពេក​​​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​១៥៧​ករណី​ និង​បន្ទាប់​មក​​​ការ​បើក​បរ​​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​​​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​​១០៩​ករណី​។​

កាល​ពី​ថ្ងៃ​សៅរ៍​ ​​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​​​ចំពោះ​ម៉ូតូ​៣៤២​ករណី, ឡាន​ភីក​អាប់​២៦​ករណី និង​ឡាន​ផ្ទាល់​ខ្លួន​១៨​ករណី​។ គេ​រក​ឃើញ​ថា​អ្នក​បើក​បរ​ដែល​ជួប​នឹង​ហេតុ​ការណ៍​នេះ​២៩៧​នាក់​មិន​បាន​ពាក់​មួក​​សុវត្ថិ​ភាព​​ទេ​។ រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ថៃ​ប្រាប់​ថា​ចាប់​ពី​ថ្ងៃ​ទី​១១ដល់​ថ្ងៃ​ទី​១៣​ ខែ​មេសា​ មនុស្ស​ធ្វើ​ដំណើរ​ជាង​៨​លាន​ដង​តាម​មធ្យោបាយ​ផ្សេង​ៗ​។

ពោល​គឺ​កើន​ឡើង​៥,៣៩​%​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​នៅ​ក្នុង​ចំណោម​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លេង​ផ្ទះ​នៅ​​ស្រុក​កំណើត ឬ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយ​ដ្ឋាន​នានា​ គេ​សង្កេត​ឃើញ​ថា​ជន​ជាតិ​ថៃ​ចូល​ចិត្ត​ជិះ​រថ​ភ្លើង​​ច្រើន​ជាង​គេ​រហូត​ដល់​ជាង​​៤៥%។​ បន្ទាប់​មក​ជិះ​ឡាន​៣៣% និង​ជិះ​យន្ត​ហោះ​១១%​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង