ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Fan Bingbing បង្ហាញខ្លួនក្នុងក្បួនដង្ហែបុណ្យ Songkran ថៃ តែអ្នកលេងអ៊ីនធើណែតថៃមួយចំនួនមិនសប្បាយចិត្តរឿងមួយនេះ

2 អាទិត្យ មុន

(បាងកក)៖ តារា​សម្ដែង​ចិន Fan Bingbing បាន​បង្ហាញខ្លួនក្នុងក្បួនដង្ហែ បុណ្យ Songkran (Maha Songkran World…

(បាងកក)៖ តារា​សម្ដែង​ចិន Fan Bingbing បាន​បង្ហាញខ្លួនក្នុងក្បួនដង្ហែ បុណ្យ Songkran (Maha Songkran World Water Festival 2024) នៅ សួន Sanam Luang ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand

តារាស្រីរូបនេះស្លៀកក្នុងឈុតបុរាណថៃ ឈរនៅម៉ូតូ​កង់​បី​ដែល​បាន​តុបតែង​លម្អ​ដោយ​ផ្កា​ធំៗ។ ការបង្ហាញខ្លួនរបស់ Fan Bingbing បានទាក់ទាញការចាប់អារម្មណ៍ពីមហាជនជាច្រើន ក៏ព្រោះមានការអន្ទះសារចង់ឃើញតារាលំដាប់ពិភពលោករូបនេះ។

ទោះយ៉ាងណាក៏ដោយអ្នកលេងអ៉ិនធើណេតមួយចំនួននៅប្រទេសថៃបានរិះគន់ការរៀបចំ មិនសមនឹងភាពល្បីល្បាញរបស់ Fan Bingbing ដោយលើកឡើងថា តារាស្រីរូបនេះស្ថិតនៅលើកង់បីដែលទាបខ្លាំង មានភាពសាមញ្ញ មិនលេចធ្លោ ទាល់តែសោះ។

អ្នកនិយមលេងអ៊ីនធឺណែតថៃម្នាក់បានលើកឡើងថា «Fan Bingbing គឺជាទូតវប្បធម៌ដែលទាក់ទាញប្រជាជនចិនឱ្យមកប្រទេសថៃ ប៉ុន្តែការរៀបចំនៅទីនេះមិនហឹកហាក់ដូចការដង្ហែក្នុងប្រទេសរបស់នាងទេ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ