ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនចូល​ឆ្នាំ​ថ្មី ៖ ពលរដ្ឋ​កកកុញ​ដកប្រាក់​តាម​ATM ដើម្បី​ចាយ​ចូល​ឆ្នាំ

8 ខែ មុន
  • ភ្នំពេញ

មួយ​ថ្ងៃ​ ឬ​ពីរ​ថ្ងៃមុន​ ការ​មក​ដល់​នូវ​ពេលវេលា​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រជាពលរដ្ឋ​បាន​សម្រុកចាក​ចេញពី​រាជធានី​ឆ្ពោះទៅ​កាន់​ស្រុក​កំណើត តាម​ខេត្ត​ក្រុង​នានា​ទូ​ទាំង​ប្រទេស​។ នៅ​តាម​ដងផ្លូវ​ពិសេស ផ្លូវជាតិ​ចេញពី​រាជធានីបាន​កកស្ទះ​។ ក្រៅពី​នេះ គេ​ក៏​ឃើញ​មនុស្ស​នាំ​គ្នា​ដក​ប្រាក់​តាម​ម៉ាស៊ីន ATM…

មួយ​ថ្ងៃ​ ឬ​ពីរ​ថ្ងៃមុន​ ការ​មក​ដល់​នូវ​ពេលវេលា​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រជាពលរដ្ឋ​បាន​សម្រុកចាក​ចេញពី​រាជធានី​ឆ្ពោះទៅ​កាន់​ស្រុក​កំណើត តាម​ខេត្ត​ក្រុង​នានា​ទូ​ទាំង​ប្រទេស​។ នៅ​តាម​ដងផ្លូវ​ពិសេស ផ្លូវជាតិ​ចេញពី​រាជធានីបាន​កកស្ទះ​។ ក្រៅពី​នេះ គេ​ក៏​ឃើញ​មនុស្ស​នាំ​គ្នា​ដក​ប្រាក់​តាម​ម៉ាស៊ីន ATM ច្រើន​ផង​ដែរ​ដើម្បី​ចំណាយ​ចូល​ឆ្នាំ​។

ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​តាមរ​យន្ត​ក្រុង​សាធារណៈ ដែល​រដ្ឋ​បាន​រៀបចំ និង​ធ្វើ​ដំណើរ​ដោយ មធ្យោបាយ​ផ្ទាល់ខ្លួន​មាន រថ​យន្ត ម៉ូតូ និង​ម៉ូតូ​កង់​កង់​បី ជាដើម ធ្វើ​ឱ្យ​ដងផ្លូវ​សា​ធារណៈ​កកកុញ ដោយ​អ្នក​ធ្វើ​ដំណើរ​។ តែ​មានការ​លើក​ឡើង​ថា​ក្រៅពី​ការ​កកស្ទះ​តាម​ដងផ្លូវ ពលរដ្ឋ​ជា​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា នៅ​តាម​កន្លែង​ដក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​ពី​ធនាគារ (ATM)​នោះ​ផង​ដែរ​។

ប្រភព​ពី​ពលរដ្ឋ​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមេសា នៅ​តាម​បញ្ជ​ដក​ប្រាក់​របស់​ធនាគារ បាន​កកកុញ​ដោយ​ក្រុម​ពលរដ្ឋ​។ ពលរដ្ឋ​បាន​ឈរ​តម្រង់​ជួរ​គ្នា​ដក​ប្រាក់ យក​ទៅ​ធ្វើបុណ្យ និង​ចំណាយ​នានា​។
លោក សុផល អាយុ៣៩ឆ្នាំ និយាយ​ថា «ទូរ​ដក​ប្រាក់​មួយ​ចំនួន​មាន​មនុស្ស​កកកុញ​រង់ចាំ​ដក​ប្រាក់​ទៅ​ស្រុក ពិសេស​ធនាគារ​ដែល​មន្ត្រីរាជការ​ត្រូវ​បើក​ប្រាក់ខែ​»។

អ្នកស្រី កញ្ញា បុគ្គលិក​ក្រុមហ៊ុន​ឯកជនបាន​និយាយ​ថា អ្នកស្រី​រង់ចាំ​ដក​ប្រាក់​តាម ATM ដើ​ម្ប​ប្រើ​សម្រាប់ បុណ្យចូលឆ្នាំ​ថ្មី​នេះ​។មានការ​ប៉ាន់​ស្មានថា​ពលរដ្ឋ​នឹង​ចំណាយ​ចន្លោះ​ពី​១៥០​ដុល្លារ​ទៅ​២៥០​ដុល្លារ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ សម្រាប់​ការ​ធ្វើបុណ្យ​ទាន​និង​ម្ហូបអាហារ​ប៉ុន្តែ​គេ​អាច​ចំណាយ​លើស​ពី​នេះ ប្រសិនជា​មានដំណើរ​កម្សាន្ត និង​ការ​រៀបចំ​ពិធី​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ទ្រង់​ទ្រាយ​ធំ​នោះ​។

លោកស្រីកញ្ញា​និយាយ​ថា ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ថ្មី​នេះ អ្នកស្រី​មិន​មាន​ថវិកា​ច្រើន​សម្រាប់​ចំណាយ​នោះ​ទេ ពីព្រោះ ពេល​នេះ​អ្នកស្រី​ត្រូវ​ត្បិតត្បៀត​ប្រាក់បៀវត្សរ៍ ដើម្បី​ទុក​បង់​ធនាគារ​ក្នុង​ការ​បង់​រំ​លោះ​ថ្លៃ​ផ្ទះ​ផង និង​ការ​ចំណាយ ថ្លៃ​ការ​សិក្សា​លើ​កូន​ៗ​ផង​។ ដូច្នេះ ចូល​ឆ្នាំ​ថ្មី​នេះ អ្នកស្រី​មាន​ប្រាក់​បន្តិច​បន្តូច​ដើម្បី​ជូន​ឱ​ពុក​ម្តាយ ប៉ុន្តែ​នឹង​គ្មាន​កម្ម វិធី​ជួបជុំ​ក្រុម​គ្រួសារ​ធំដុំ​នោះ​ទេ​៕ ដោយ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ