ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ត្រៀម​ទទួល​យក​ជន​ភៀស​ខ្លួន​ភូមាដែល​អាច​មាន​ដល់​១​សែន​នាក់

2 អាទិត្យ មុន

ទី​ក្រុងណៃ​ពិដោរ៖ ពួក​ឧទ្ទាម​​ភូមា​កំពុង​វាយ​សម្រុក​ទឹក​ផ្ដាច់​ព្រ័ត្រ​ទៅ​លើ​មូល​ដ្ឋាន​ចុង​ក្រោយ​របស់​របប​សឹក​នៅ​ទីក្រុង​មីយ៉ា​វ៉ាឌី (Myawaddy) ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​ថៃ​​។ អ្នក​រស់​នៅ​ទី​នោះ​កំពុង​សម្រុក​ចូល​ខេត្ត​តាក​ (Tak) ​នៃ​​ប្រទេស​ថៃ​ដូច​ទឹក​បាក់​ទំនប់​។ មេ​បញ្ជា​ការ​​កង​ទ័ព​ថៃ​​ថ្លែង​ថា​ការ​វាយ​ប្រហារ​​ចាប់​ផ្ដើម​កាល​ពី​យប់​ថ្ងៃ​អង្គារ​​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​​​។ ការ​ប្រយុទ្ធ​គ្នា​មាន​សភាព​ខ្លាំង​ក្លា​។ បន្ទាយ​ទាហាន​នៃ​​របប​សឹក​ភូមា​មួយ​កន្លែង​នេះ​ស្ថិត​នៅ​ចម្ងាយ​១៤​គីឡូម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​ថៃ​។…

ទី​ក្រុងណៃ​ពិដោរ៖ ពួក​ឧទ្ទាម​​ភូមា​កំពុង​វាយ​សម្រុក​ទឹក​ផ្ដាច់​ព្រ័ត្រ​ទៅ​លើ​មូល​ដ្ឋាន​ចុង​ក្រោយ​របស់​របប​សឹក​នៅ​ទីក្រុង​មីយ៉ា​វ៉ាឌី (Myawaddy) ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​ថៃ​​។ អ្នក​រស់​នៅ​ទី​នោះ​កំពុង​សម្រុក​ចូល​ខេត្ត​តាក​ (Tak) ​នៃ​​ប្រទេស​ថៃ​ដូច​ទឹក​បាក់​ទំនប់​។ មេ​បញ្ជា​ការ​​កង​ទ័ព​ថៃ​​ថ្លែង​ថា​ការ​វាយ​ប្រហារ​​ចាប់​ផ្ដើម​កាល​ពី​យប់​ថ្ងៃ​អង្គារ​​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​​​។

ការ​ប្រយុទ្ធ​គ្នា​មាន​សភាព​ខ្លាំង​ក្លា​។ បន្ទាយ​ទាហាន​នៃ​​របប​សឹក​ភូមា​មួយ​កន្លែង​នេះ​ស្ថិត​នៅ​ចម្ងាយ​១៤​គីឡូម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​ថៃ​។ ពួក​ឧទ្ទាម​បាន​ឡោម​ព័ទ្ធ​បន្ទាយ​នេះ​ជា​យូរ​មក​ហើយ​ ហើយ​បាន​បាញ់​កាំ​ភ្លើង​ចូល​ទី​នេះ​ជា​ហូរ​ហែ​អម​ដោយ​ការ​បាញ់​ផ្ដក់​​គ្រាប់​កាំ​ភ្លើង​ធំ​ និង​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ដ្រូន​។​ របប​សឹក​​​​វាយ​បក​វិញ​ដោយ​ប្រើ​ប្រាស់​​កាំ​ភ្លើង​ធំ, ​​​កាំ​ភ្លើង​ត្បាល់ និង​​យន្ត​ហោះ​។

ឥឡូវ​នេះ​កំពុង​តែ​មាន​ភ្លើង​ឆេះ​រាល​ដាល​ជុំ​វិញ​បន្ទាយ​ទាហាន​។ អ្នក​ដែល​ស្ថិត​នៅ​​ក្នុង​ទឹក​ដី​ថៃ​អាច​ស្ដាប់​ឮ​ស្នូរ​គ្រាប់​កាំ​ភ្លើង​​​​បាញ់​គ្នា​ទាំង​កណ្ដាល​យប់​។ ​កង​ទ័ព​​​ថៃ​បន្ត​ដើ​រល្បាត​តាម​មាត់​ទន្លេ​​ព្រំ​ដែន​​។ ពួកគេ​​ត្រៀម​ខ្លួន​​ទប់​ទល់​នឹង​ស្ថាន​ការណ៍​ប្រែ​ប្រួល​នៅតាម​ព្រំ​ដែន​។ អ្នក​រស់​នៅ​ទី​ក្រុង​មីយ៉ា​វ៉ាឌី (Myawaddy) កំពុង​ជ្រួល​ច្រាល​ចង់​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​​ដើម្បី​ស្វែង​រក​សេចក្ដី​សុខ​មួយ​គ្រា​​​។ ពួកគេ​ចង់​ឆ្លង​ចូល​ខេត្ត​តាកព្រោះ​បារម្ភ​​ថា​បើ​​របប​សឹក​​វាយ​ប្រហារ​ពី​លើ​​​​​អាកាស​​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​​។

មេ​បញ្ជា​ការ​យោធ​ភូមិភាគបី​ថ្លែង​ថា​របប​សឹក​ភូមា​មិន​ទាន់​របូត​ទី​ក្រុង​មីយ៉ាវ៉ាឌី​ពី​ដៃ​នៅ​ឡើយ​ទេ​ ហើយ​ក៏​មិន​ទាន់​មាន​ជន​ភៀស​ខ្លួន​រត់​ចេញ​ពី​ប្រទេស​ភូមា​ឆ្លង​ចូល​ទឹក​ដី​ថៃ​នៅ​ឡើយ​ដែរ​។ នា​យក​រដ្ឋ​មន្ត្រី​ថៃ​បញ្ជាក់​គោល​ជំហរ​របស់​រដ្ឋាភិបាល​ លោក​​ថា​ប្រទេស​ថៃ​​មិន​ចូល​ខ្លួន​ពាក់​ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ផ្ទៃ​ក្នុង​ភូមា​ទេ​។ ថៃ​ប្រកាន់​ជំហរ​កណ្ដាល​។ ប៉ុន្តែ​លោក​ត្រៀម​ខ្លួន​ជួយ​ដោះ​ស្រាយ​បញ្ហា​មនុស្ស​ធម៌ និង​ជន​ភៀស​ខ្លួន​ស្រប​ទៅ​តាម​ស្ថាន​ការណ៍​ជាក់​ស្ដែង​។​

​​​របាយ​ការណ៍​​ចុង​ក្រោយ​បង្ហាញ​​ថា​ពួក​ឧទ្ទាម​វាយ​យក​បាន​ទី​ក្រុង​មីយ៉ាវ៉ាឌី​បាត់​ទៅ​ហើយ​។ ឥឡូវ​នេះ រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​ថ្លែង​ថា​​លោក​​​ត្រៀម​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​​អាច​មាន​រហូត​ដល់​ទៅ​​១​សែន​នាក់​ឯណោះ​។​ ក្រោយ​កិច្ច​ប្រជុំ​ពិសេស​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ អគ្គ​បញ្ជា​ការ​កង​ទ័ព​ និង​មេ​បញ្ជា​ការ​កង​ទ័ព​ថៃ​រួច​មក​ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ផាន​ព្រី (Parnpree) ថ្លែង​ថា​រាជ​រដ្ឋាភិបាល​ថៃ​បាន​ចេញ​សេចក្ដី​សម្រេច​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​ត្រៀម​ទទួល​យក​​ជន​ភៀស​ខ្លួន​ពី​​ប្រទេស​ភូមា​​​។

​លោក​ថ្លែង​បន្ថែម​ថា​​​បើ​ទុក​ជា​ជន​ភៀស​ខ្លួន​មាន​លើស​ពី​មួយ​សែន​នាក់​ក៏ប្រទេស​​ថៃ​នៅ​តែ​អាច​រ៉ាប់​រង​ទទួល​ឱ្យ​ស្នាក់​នៅ​បាន​ដដែល​​​។ ក្រសួង​កា​របរទេស​ថៃ​ត្រៀម​ជជែក​គ្នា​ជា​មួយ​ប្រទេស​ដទៃ​ទៀត​ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​​ភូមា​។ ​កិច្ច​ប្រជុំ​នោះ​ធ្វើ​ឡើង​​ដើម្បី​វាយ​តម្លៃ​អំពី​សភាព​ការ​វិវត្ត​ថ្មី​ៗ​នៅ​ប្រទេស​ភូមា​បន្ទាប់​ពី​របប​សឹក​ភូមា​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ថៃ​ដើម្បី​ចុះ​ចត​យន្ត​ហោះ​ដឹក​ជញ្ជូន​៣​គ្រឿង​ដែល​ហោះ​ពី​ទី​ក្រុង​រ៉ង់​ហ្គូន​ទៅ​ស្រុក​មេ​សូត​​​កាល​ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​អង្គារ​ដើម្បី​ដឹក​ជញ្ជូន​ទាហាន​ភូមា​បាក់​ទ័ព​ត្រឡប់​ចូល​ទឹក​ដី​ភូ​មា​វិញ​៕​

ប្រភព៖ Bangkok Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ