ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង ម៉ា​និ​ច កំណត់​ថ្ងៃ​ចូល​រោងការ​នៅ​បំណាច់​ខែ​​នេះ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ តារា​សម្តែង​អ្នកនាង ដួង ម៉ា​និ​ច បាន​កំណត់ពេល​ច្បាស់លាស់​ហើយ សម្រាប់​ពិធី​មង្គលការ​របស់​នាង​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ តារា​សម្តែង​អ្នកនាង ដួង ម៉ា​និ​ច បាន​កំណត់ពេល​ច្បាស់លាស់​ហើយ សម្រាប់​ពិធី​មង្គលការ​របស់​នាង​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។ នៅ​ពេល​ថ្ងៃ​មង្គលការ​កាន់តែ​កៀក​ជិត​មក​ដល់​នោះ ដួង ម៉ា​និ​ច និង​អនាគត​ស្វាមី បាននិងកំពុង​មមារញឹក​យ៉ាង​ខ្លាំង​ទាំង​ការ​រៀបចំ​សម្លៀក​បំពាក់ ការ​ដើរ​ចែក​ធៀប​ការ​ទៅ​កាន់​សាច់ញាតិ និង​អ្នក​សិ​ល្បៈ​ដូច​គ្នា​អោយ​មានការ​ចូលរួម​អបអរ​ពិធី​មង្គល​របស់​នាង ។

បើ​យោង​តាម​ធៀប​ការ​ដែល ដួង ម៉ា​និ​ច បាន​ហៅ​ទៅ​កាន់​មិត្តភក្តិ​នោះ​ គឺ​បាន​ស​សេរ​ថា មង្គលការ​របស់​នាង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែមេសា ខាង​មុខ​នេះ ខណៈ​​ពេល​ដែល​កន្លែង​ប្រារព្ធ​ពិធី​នឹង​រៀបចំ​នៅ​រី​ហ្សត​មួយ​កន្លែង​នៅ​ខេត្ត​ព្រះ​សីហ​នុ (​កំពង់សោម​) ។ យ៉ាងណា​ សម្រាប់​ការងារ​ផ្សេង​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី​មង្គលការ​នេះ ត្រូវ​បាន ដួង ម៉ា​និ​ច និង​អនាគត​ស្វាមី​របស់​នាង​រៀបចំ​ចាត់​ចែង​ស្ទើ​ររួចរាល់​ហើយ ។

ជា​ការ​កត់សម្គាល់​ អ្វី​ដែល​គួ​អោយ​ចាប់អារម្មណ៍​នោះ​ មុន​ពិធី​មង្គលការ​ចូល​មក​ដល់​អនាគត​ស្វាមី​របស់ ដួង ម៉ា​និ​ច បាន​រៀបចំ​ពិធី​បែប​ភ្ញាក់ផ្អើល​មួយ​សម្រាប់​នាង ដោយ​អនា​គត​ស្វាមី​របស់​នាងបាន​លុតជង្គង់​បំពាក់​ចិញ្ចៀន​សុំ​នាង​រៀប​ការ​នៅ​លើ​ដី​កោះ​អភិជន​មួយ ។ តាម​រយៈសកម្មភាព​មួយ​នេះ​ បាន​ធ្វើ​អោយ​តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​បង្ហាញ​ក្តី​រំភើប​យ៉ាង​ខ្លាំង ព្រោះ​នាង​ចាត់​ទុក​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​ជីវិត​របស់​នាង ។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិចស៊ី​​បែប​សិ​ល្បៈ ​នាង ដួង ម៉ា​និ​ច បាន​ផ្តើម​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយនឹង​បុរស​វ័យក្មេង​ដែល​ជា​អ្នក​ផលិត​មាតិកា​យូ​ធូប​ដ៏​ល្បីឈ្មោះ​មួយ​រូប​ដែល​មានឈ្មោះ​ថា Lyderzz ឬ​ហ៊ា​ឆាត​។

ចំណង​ស្នេហ៍​មួយ​នេះ​ កន្លង​មក ដួង ម៉ា​និ​ច មិន​បាន​បិទ​បាំង​ឡើយ ដោយ​ពួក​គេ​ទាំង​ពីរ​តែងតែ​បើកចំហរ​ពី​ទំនាក់ទំនង​ស្នេហ៍​តាមរយៈ​ភាព​ស្និទ្ធិស្នាល​ទាំង​ក្នុង​ការងារ​ការ​ដើរ​កំសាន្ត និង​ការ​ចូលរួម​ពិធី​នានា ។

ជាង​នេះ​ទៅ​ទៀត ដួង ម៉ា​និ​ច ក៏​ធ្លាប់​លើក​ឡើង​ចំ​ៗ​ពី​គូស្នេហ៍​របស់​នាង​ថា បុរស​ដែល​ខ្ញុំ​ជ្រើសរើស​យក​មកធ្វើ​ជា​ស្វាមី Lyderzz ហ៊ា​ឆាត​ស្លូតបូត ចេះ​ដឹង​ខុស ដឹង​ត្រូវ ដឹងគុណ ដឹង​ទោស មិន​ចេះ​កុហក មាន​ភាព​ស្មោះត្រង់ ចេះ​ពិភាក្សា​គ្នា​មុន​រាល់​ការ​សម្រេចចិត្ត​អ្វីមួយ ជា​ពិសេស​ស្រលាញ់​ខ្ញុំ​ជា​ខ្ញុំ មិន​គិត​មាន​ឬ​ក្រ អ្វី​ដែល​សំខាន់​ឱ្យ​​តែ​ពួក​យើង​ចេះ មានគំនិត​ក្នុង​ការ​គិត​ចាប់ផ្ដើម​រកស៊ី ហើយ​​ខំប្រឹង​តស៊ូ​ព្យាយាម​ទៅ​មុខជា​មួយ​គ្នា​។

នាង​បញ្ជាក់​ថា យើង​នឹង​មាន​សេចក្តីសុខ «​សេចក្ដីសុខ​បែប​យើង បែប​សាមញ្ញ»ហើយ​មិន​ប៉ះពាល់​អ្នក​ដ៏​ទៃ ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​។ នាង​ថា ហ៊ា​ប្រាប់​ថា ហ៊ា​ស្រលាញ់​អូន ចង់​ឃើញ​អូន មាន​ស្នាមញញឹមឱ្យ​​បាន​ច្រើន ពីព្រោះ​អូន​ខំប្រឹង​ធ្វើ​ការងារ​តាំងពី​អាយុ​12​ឆ្នាំ រហូត​ដល់​អី​ឡូ​វ​33​ឆ្នាំ​ហើយ អូន​គួរតែ​មាន​សម្រាប់​ខ្លួនឯង មាន​ពេល​ថែរក្សា​សុខភាព​ឱ្យ​​បាន​ច្រើន​ អូន​អត់​មានអី​ក្រៅពីអរគុណ​ហ៊ា​គ្រប់យ៉ាង​ដែល​ស្រលាញ់​អូន​ជា​អូន Lyderzz ហ៊ា​ឆាត​។

ទោះជា​យ៉ាងណា​ ទំនាក់ទំនង​ស្នេហ៍​ត្រឹមតែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ អ្នក​ទាំង​ពីរ​បាន​កសាង​ចំណង​ស្នេហ៍​យ៉ាង​ស្អិតរ​មួ​ត និង​ផ្អែមល្ហែម រហូត​អាច​ដឹក​ដៃ​គ្នា​ឈាន​ដល់​ថ្ងៃ​មង្គលការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

អត្ថបទសរសេរ ដោយ