ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

០១ មេ​សា នេះ រដ្ឋបាល​ខេត្តមណ្ឌលគិរី​ចេញ​សេចក្តី​ប្រកាស​លទ្ធផល​នៃ​ការ​ចុះ​អនុវត្ត​ការ​ងារ​លើ​ករណី​ដី​ព្រៃ

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រោយ​ដី​ព្រៃ​ត្រូវ​បានកា​ប់រាន​ជា​ច្រើន​ហិ​កតា អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ប្តេជ្ញា​អនុវត្ត​វិធានការ​ច្បាប់​ ដោយ​ចុះ​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស មេ​ក្លោ​ង មេខ្យល់ នៅ​ពីក្រោយ​ខ្នង អ្នក​ផ្តល់​ថវិកា​គាំទ្រ​ការ​ប្រ​ព្រឹទ្ធ​បទល្មើស…

ខេត្តមណ្ឌលគិរី ៖ ក្រោយ​ដី​ព្រៃ​ត្រូវ​បានកា​ប់រាន​ជា​ច្រើន​ហិ​កតា អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ប្តេជ្ញា​អនុវត្ត​វិធានការ​ច្បាប់​ ដោយ​ចុះ​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស មេ​ក្លោ​ង មេខ្យល់ នៅ​ពីក្រោយ​ខ្នង អ្នក​ផ្តល់​ថវិកា​គាំទ្រ​ការ​ប្រ​ព្រឹទ្ធ​បទល្មើស និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ទាំងអស់​។

ក្រៅពី​ចាត់វិធានការ​ដល់​ជនល្មើស​កាប់​រាន​ដី​ព្រៃ រដ្ឋបាល​ខេត្តមណ្ឌលគិរី​ ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ស្រុក​ឃុំ​ភូមិ សូម​បញ្ឈប់​ការ​បញ្ជាក់​លើ​ឯកសារ​សុំ​សិទ្ធិ​កាន់កាប់ និង​ឯកសារ​ទិញ​លក់ ផ្ទេរ​ដី នៅ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​។

ជាក់ស្តែង​ ក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ដែល​កោះសន្តិភាព​ទើប​ទទួល​បាន​ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លទ្ធផលនៃ​ការ​ចុះ​អនុវត្ត​ការងារ​របស់​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធនធានធម្មជាតិនៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​ ។

នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដឹកនាំ​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ចុះ​បំពេញបេសកកម្ម​ការងារ​នៅ​ក្នុង​ខេត្តមណ្ឌល​គិរី ដើម្បី​ពិនិត្យ​អំពី​បច្ចុប្បន្នភាព សភាពការណ៍ ស្ថានភាព និង​សកម្មភាព នៃ​ការ​លួច​ចូល​កាប់​រុករាន​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់ ក្នុង​តំបន់ ការពារ​ធនធានធម្មជាតិ ដែន​ជ​ម្រ​សត្វព្រៃ​ណា​ម​លៀរ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

នៅ​ថ្ងៃ​ទី​២៩ ខែមីនា ពេល​ព្រឹក គណៈកម្មាធិការ​ថ្នាក់​ជាតិ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ទីតាំង​ដី​ដែល​រង​ការ​កាប់​រាន​បំផ្លាញ​ព្រៃ ការពារ​អភិរក្ស និង​ការ​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ដែល​អ្នកកា​ប់រាន​ព្រៃ គឺជា​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​(​បងប្អូន​ជនជាតិ​ដើម​ភាគតិច​)​។

ក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​បន្ត​ថា តាម​ការ​ពិនិត្យ និង​ស្តាប់​នូវ​មតិយោបល់​នៅ​មូលដ្ឋាន គឺ​គ្រប់​គ្នា ទាំង​ស្ថាប័នរដ្ឋ និង​សហគមន៍ មិន​ទាន់​បាន​យល់​ដឹង​ច្បាស់​អំពី​ដំណើរការ និង​នីតិវិធី នៃ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​និង​តួនាទី នៃ​ការ​គ្រប់គ្រង​ដី​សហគមន៍ ។

ដោយឡែក​ នៅ​ថ្ងៃ​ទី​២៩ ខែមីនា ដដែល​ នៅ​ពេល​រសៀល គណៈកម្មាធិការ​ថ្នាក់​ជាតិ បាន​រៀបចំ​កិច្ចប្រជុំ ដើម្បី​ត្រួតពិនិត្យ​ឡើង​វិញ និង​មាន​វិធានការ ដើម្បី​បង្ការ រ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅ​ក្នុង​តំបន់​ការពារ​ធនធាន​ធ​កម្ម​ជាតិ​ជា​ពិសេស នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី និង​បាន​ឯកភាព​ដាក់​ចេញ​នូវ​វិធានការ ០៧​ចំណុច ៖

១-ត្រូវ​បន្ត​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ដឹង​អំពី​តម្លៃ នៃ​ធនធានធម្មជាតិ​និង​ការ​អប់រំ​ច្បាប់​ស្តី​ពី​ព្រៃឈើ និង​ច្បាប់​ស្តី​ពី​បរិស្ថានជាដើម​ ។ ២-ចាត់វិធានការ​រដ្ឋបាល​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស ដោយ​ត្រូវ​តម្លើង​បញ្ជី​ឈ្មោះ និង​ផ្ញើ​ជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ។ ៣-អនុវត្ត​វិធានការ​ច្បាប់ ដោយ​ចុះ​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស មេ​ក្លោ​ង មេខ្យល់ នៅ​ពីក្រោយ​ខ្នង អ្នក​ផ្តល់​ថវិកា​គាំទ្រ​ការ​ប្រ​ព្រឹទ្ធ​បទល្មើស និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ទាំងអស់ ។

៤-ធ្វើការ​តម្លើង​ផែនទី​កំណត់​ព្រំ រៀបចំ​បោះបង្គោល​ព្រំ​ដី ចុះបញ្ជី​ដី ដើម្បី​ឱ្យ​សាធារណជន​បាន​យល់​ដឹង អំពី​ដី​ព្រៃ​អភិរក្ស នឹង​តំបន់​ការពារ​ធនធានធម្មជាតិ ។ ៥-ស្នើ​សុំ​ក្រុមការងារ​រាជរដ្ឋាភិ បាល​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី ចូលរួម​ផ្សព្វផ្សាយ​ជូន​ដល់ ប្រជា ពលរដ្ឋ​ឱ្យ​បាន​យល់​ជ្រួតជ្រាប និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ផ្តល់​តាម​លទ្ធភាព​ដល់​ប្រជា​ការពារ ធម្មជាតិ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ចូលរួម​ការពារ​ធនធាន​។ ៦-ស្នើ​ដល់​អាជ្ញាធរ​ស្រុក​ឃុំ​ភូមិ សូម​បញ្ឈប់​ការ​បញ្ជាក់​លើ​ឯកសារ​សុំ​សិទ្ធិ​កាន់កាប់ និង​ឯកសារ​ទិញ​លក់ ផ្ទេរ​ដី នៅ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​ និង​៧-ស្នើ​សុំ​ពង្រឹង​ការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​បាន​ច្បាស់លាស់ ។

ទោះជា​យ៉ាងណា ​គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ កោះសន្តិភាព​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌ មាន​លម្អិត​ណាមួយ​ពី​មន្ត្រី​ជំនាញ​ឬ​មន្ត្រី​ពាក់​ព័​ន្ឋ​នានា ជុំវិញ​ការ​បង្ក្រាប​ខាងលើ មាន​ឃាត់ខ្លួន​មនុស្ស​ប៉ុន្មាន​នាក់​ ឬ​ទំហំ​ផ្ទៃ​ជាក់លាក់​ប៉ុន្មាន​លើ​យ​ ៕

អត្ថបទសរសេរ ដោយ