ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ជាតិ​បង្ក្រាប​បទល្មើស​ជិត​៤០​ករណី ឃាត់ខ្លួន​មនុស្ស​ជាង​៦០​នាក់ ក្នុង​ថ្ងៃ​ម្សិលមិញ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​ជនសង្ស័យ​ចំនួន ៦៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​ជនសង្ស័យ​ចំនួន ៦៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ពាក់​ពន្ធ​នឹង​បទល្មើស​ផ្សេង​ៗ​គ្នា ចំនួន​៣៨​ករណី ដែល​កើតឡើង​ក្នុង​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤ ។

លោក​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤​ថា ក្នុង​ចំណោម​បទល្មើស​ទាំងនោះ បទល្មើស​ព្រហ្មទណ្ឌ​មាន ៩​ករណី ឃាត់ខ្លួន​មនុស្ស ១៣​នាក់ បទល្មើស​ម​ជ្ឈឹ​ម​មាន ៦​ករណី ឃាត់ខ្លួន​មនុស្ស ៨​នាក់​។ ឯ​ល្បែងស៊ីសង​មាន ២​ករណី ឃាត់ខ្លួន​មនុស្ស ១​នាក់ និង​ករណី​ក្មេង​ទំនើង​មាន ១​ករណី ឃាត់ខ្លួន ១​នាក់ ។

លោក ទូច សុ​ឃៈ ក៏​បាន​ផ្ដល់​ព័ត៌មាន អំពី​ករណី​គ្រឿងញៀន ដែល​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ដដែល នគរបាល​ជាតិ​ចាប់ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ បន្ត​បង្ក្រាប​បាន​ចំនួន ២៦​ករណី ឃាត់ខ្លួន​មនុស្ស​៥០​នាក់ និង​អនុវត្ត​ដីការ​ចំនួន ១​ករណី ។

លោក​បញ្ជាក់​ទៀត​ថា បទល្មើស​គ្រឿងញៀន​ទាំងនោះ មាននៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ធំ កំពត កណ្ដាល រាជធានី​ភ្នំពេញ ពោធិ៍សាត់ ស្វាយ​រៀង និង​ខេត្តតាកែវ ដោយ​កម្លាំង​សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន​ចំនួន​៥​គីឡូក្រាម ២៤៤,៣៧​ក្រាម និង​កញ្ឆា​៤០០​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ