ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋីចិន លាក់ទ្រព្យសម្បត្តិរាប់លានពីកូនប្រុស ហើយកុហកថាគ្រួសារជាប់ជំពាក់បំណុល ព្រោះតែហេតុផលទាំងនេះ

4 អាទិត្យ មុន

(ចិន)៖ កូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនផលិតអាហារសម្រន់ដ៏ល្បីមួយនៅក្នុងប្រទេសចិនបាននិយាយថា គាត់មិនដឹងថាឪពុករបស់ខ្លួនជាមហាសេដ្ឋីមានទ្រព្យសម្បត្តិស្កុកស្តុមឡើង រហូតដល់គាត់រៀនចប់សកលវិទ្យាល័យ ដែលជារឿងមួយបានធ្វើអោយអ្នកលេងបណ្តាញសង្គមចិនដីគោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post…

(ចិន)៖ កូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនផលិតអាហារសម្រន់ដ៏ល្បីមួយនៅក្នុងប្រទេសចិនបាននិយាយថា គាត់មិនដឹងថាឪពុករបស់ខ្លួនជាមហាសេដ្ឋីមានទ្រព្យសម្បត្តិស្កុកស្តុមឡើង រហូតដល់គាត់រៀនចប់សកលវិទ្យាល័យ ដែលជារឿងមួយបានធ្វើអោយអ្នកលេងបណ្តាញសង្គមចិនដីគោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post លោក Zhang Zilong អាយុ២៤ឆ្នាំបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនដីគោក Jiupai News ថាឪពុកមហាសេដ្ឋីរបស់ខ្លួនឈ្មោះ Zhang Yudong អាយុ៥២ឆ្នាំ គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនអាហារសម្រន់ដ៏ល្បីមួយនៅក្នុងប្រទេសចិន។ ក្នុង​មួយ​ឆ្នាំ អាជីវកម្ម​របស់ក្រុមហ៊ុន​ផលិត​ទំនិញ​នេះដែល​មាន​តម្លៃ​ប្រហែល ៦០០លាន​យន់ ( ៨៣ លាន​ដុល្លារអាមេរិក)។

កូនប្រុសម្ចាស់ក្រុមហ៊ុនរូបនេះបាននិយាយថា ខ្លួនតាំងពីកើតមករស់នៅផ្ទះសមរម្យមិនធំស្កឹមស្កៃឡើយហើយក៏បានដឹងថាគ្រួសាររបស់គាត់មានក្រុមហ៊ុនដែរ។ ទោះ​ជា​យ៉ាង​ណា ឪពុក​របស់​គាត់​បានប្រាប់​ថា គ្រួសាររបស់បានជំពាក់បំណុលគេដើម្បីបន្តដំណើរការក្រុមហ៊ុន។

យោងតាមលោក Zhang ដែលជាម្ចាស់ក្រុមហ៊ុន និងជាមហាសេដ្ឋី បាននិយាយថាមូលហេតុដែលគាត់បានធ្វើបែបនេះដើម្បីជួយកូនប្រុសរបស់គាត់ឱ្យយល់ពីតម្លៃនៃលុយ និងឱ្យចេះខិតខំតស៊ូនៅក្នុងឆាកជីវិតមួយនេះ។

ដូចអ្វីដែលបុរសជាឪពុកបានលើកឡើង Zhang Zilong ដែលជាកូន ខិតខំរៀនសូត្របញ្ចប់ថ្នាក់បរិញ្ញាបត្រ ដោយគ្មានជំនួយពីគ្រួសារ ហើយថែមទាំងរកការងារធ្វើដើម្បីជួយ​គ្រួសារ​គាត់​សង​បំណុល។

ដោយឃើញពីការខិតខំ លុះពេលដែលកូនប្រុសលោកបានរៀបចប់ បុរសជាមហាសេដ្ឋីនេះ ក៏បានដាច់ចិត្តបង្ហាញដល់កូនប្រុសរបស់គាត់អំពីទ្រព្យសម្បត្តិរបស់គ្រួសារ។ មិនយូរប៉ុន្មាន ពួកគេបានផ្លាស់ទៅរស់នៅក្នុងវីឡាដែលទើបនឹងសាងសង់ថ្មីតម្លៃជាង ១.៤លានដុល្លារអាមេរិក។

បច្ចុប្បន្ន Zhang Zilong ជាកូនប្រុស បានធ្វើការនៅក្នុងផ្នែក e-commerce របស់ក្រុមហ៊ុនគ្រួសារ។ Zilong បាននិយាយថាសុបិនបច្ចុប្បន្នរបស់គាត់គឺជួយក្រុមហ៊ុនគ្រួសាររបស់គាត់លក់ផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។

រឿងរ៉ាវដូចរឿងភាគនេះធ្វើឱ្យអ្នក​ប្រើ​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ថា រឿង​នេះ​ហាក់​ដូច​ជាសម្តែង មិនមែនជាការ​​ពិត។ ទន្ទឹមនឹងនោះ ក៏មានមហាជនជឿថាជារឿងពិត បន្ទាប់ពីបានឃើញពីរបៀបរស់នៅសាមញ្ញរបស់ Zilong ជាពិសេស ការតុបតែងខ្លួនរបស់គាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ