ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ជំទាស់​ការ​បន្ត​អាណត្តិ​អ្នក​ស​ង្កេត​ការណ៍​នុយ​ក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

4 អាទិត្យ មុន

ទី​ក្រុង​ញូយ៉ក៖ នៅ​យប់​នេះ ប្រទេស​រុស្ស៊ី​បោះ​ឆ្នោត​ជំទាស់​នឹង​សំណើ​ថ្មី​មួយ​ដែល​ចង់​ចាត់​ការ​​កូរ៉េ​ខាង​ជើង​បន្ថែម​ទៀត​​។ ​សេចក្ដី​ព្រាង​មួយ​​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​អាមេរិក​ដើម្បី​​ឱ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​ឯក​រាជ្យ​បន្ត​បេសក​កម្ម​របស់​ខ្លួន​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​​ត្រូវ​រុស្ស៊ី​​បោះ​ឆ្នោត​ជំទាស់​​បាត់​ហើយ​។ ដូច្នេះ ទណ្ឌ​កម្ម​ដែល​កំពុង​ដាក់​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តែ​រក្សា​ទុក​​​ដដែល​។ ប៉ុន្តែ​បើ​ចង់​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លុះ​ត្រា​តែ​មាន​ការ​ផ្ដល់​អនុសាសន៍​ពី​​ក្រុម​អ្នក​សង្កេត​ការណ៍​។ ឥឡូវ​នេះ រុស្ស៊ី​​លែង​គាំទ្រ​​ឱ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​បន្ត​ការ​ងារ​របស់​ខ្លួន​បាត់​ទៅ​ហើយ​។ ​ដូច្នេះ…

ទី​ក្រុង​ញូយ៉ក៖ នៅ​យប់​នេះ ប្រទេស​រុស្ស៊ី​បោះ​ឆ្នោត​ជំទាស់​នឹង​សំណើ​ថ្មី​មួយ​ដែល​ចង់​ចាត់​ការ​​កូរ៉េ​ខាង​ជើង​បន្ថែម​ទៀត​​។ ​សេចក្ដី​ព្រាង​មួយ​​ដែល​ស្នើ​ឡើង​ដោយ​ប្រទេស​អាមេរិក​ដើម្បី​​ឱ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​ឯក​រាជ្យ​បន្ត​បេសក​កម្ម​របស់​ខ្លួន​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​​ត្រូវ​រុស្ស៊ី​​បោះ​ឆ្នោត​ជំទាស់​​បាត់​ហើយ​។ ដូច្នេះ ទណ្ឌ​កម្ម​ដែល​កំពុង​ដាក់​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តែ​រក្សា​ទុក​​​ដដែល​។ ប៉ុន្តែ​បើ​ចង់​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លុះ​ត្រា​តែ​មាន​ការ​ផ្ដល់​អនុសាសន៍​ពី​​ក្រុម​អ្នក​សង្កេត​ការណ៍​។

ឥឡូវ​នេះ រុស្ស៊ី​​លែង​គាំទ្រ​​ឱ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​បន្ត​ការ​ងារ​របស់​ខ្លួន​បាត់​ទៅ​ហើយ​។ ​ដូច្នេះ បើ​ចង់​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត​ប្រហែល​ជា​គ្មាន​ផ្លូវ​ទេ​។ តប​ទៅ​នឹង​សំណើ​របស់​ប្រទេស​អាមេរិក​នោះ​, ​ប្រទេស​ចំនួន​១៣​បោះ​ឆ្នោត​គាំទ្រ​, ​រុស្ស៊ី​បោះ​ឆ្នោត​ជំទាស់, ​ចិន​បោះ​ឆ្នោត​អនុប​វាទ​។ ដូច្នេះ​សំណើ​នេះ​ត្រូវ​ជាប់​គាំង​ត្រឹម​ហ្នឹង​ព្រោះ​សមាជិក​អចិន្ត្រៃយ៍​បោះ​ឆ្នោត​ជំទាស់​។​​

ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រជាជាតិ​ថ្លែង​ថា​ក្រុម​បស្ចិម​ប្រទេស​​ព្យាយាម​ខ្ទប់​ដង្ហើម​កូរ៉េ​ខាង​ជើង។ លោក​យល់​ថា​​គម្រោង​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​បន្ថែម​ទៀត​ហាក់​ដូច​ជា​មិន​សម​ទំនង​ ហើយ​ឃ្លាត​ឆ្ងាយ​ពី​ការ​ពិត​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​នុយក្លេអ៊ែរ។​ សំណើ​ពិនិត្យ​មើល​ទណ្ឌ​កម្ម​ឡើង​វិញ​នេះ​ពាក់ព័ន្ធ​នឹង​កម្ម​វិធី​នុយក្លេអ៊ែរ និង​មីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​។​

​​រុស្ស៊ី​បោះ​ឆ្នោត​ជំទាស់​​ចំ​ពេល​​មាន​ការ​ចោទ​ប្រកាន់​ (ជា​ពិសេស​ពី​សំណាក់​ប្រទេស​អាមេរិក) ថា​របប​ក្រុង​ព្យុង​យ៉ាង​បាន​ផ្ដល់​អាវុធ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​ដើម្បី​យក​ទៅ​វាយ​ប្រហារ​អ៊ុយ​ក្រែន​។​ ​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូស្គូ និង​ទី​ក្រុង​ព្យុង​យ៉ាង​បដិសេធ​​ការ​ចោទ​ប្រកាន់​​។ ប៉ុន្តែគេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​​​​​​ប្រទេស​ទាំង​​២​ធ្លាប់​សន្យា​​​កាល​ពី​ឆ្នាំ​២០២៣​​ថា​នឹង​ពង្រឹង​ទំនាក់​ទំនង​យោធា​ជា​មួយ​គ្នា​។​​

ប្រតិ​កម្ម​ចំពោះ​ការ​បោះ​ឆ្នោត​ជំទាស់​នេះ, ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ចាត់​ទុក​ថា​ធ្វើ​បែប​នេះ​ប្រៀប​បាន​នឹង​មនុស្ស​ខូច​ដែល​ចង់​បំផ្លាញ​ភស្តុ​តាង​ចេញ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​ (CCTV)។ ​ដូច្នេះ ត្រូវ​តែ​វាយ​កម្ទេច​កាមេរ៉ា​ចោល​។ ឯក​អគ្គ​រដ្ឋ​ទូត​រង​អាមេរិក​ប្រចាំ​អង្គ​សហ​ប្រជា​ជាតិ​ថ្លែង​ថា​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​បំផ្លាញ​ក្ដីសុបិន​ដែល​ចង់​ឃើញ​ដំណោះ​ស្រាយ​ការ​ទូត​ដោយ​សន្តិ​វិធី​ចំពោះ​​ការ​រីក​សាយ​ភាយ​អាវុធ​នុយ​ក្លេអ៊ែរ​ដ៏​គ្រោះ​ថ្នាក់​បំផុត​មួយ​​របស់​ពិភព​លោក​។

តាំង​ពី​មុន​ពេល​បោះ​ឆ្នោត, ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​​ប្រជា​ជាតិ​ដាក់ជា​ចម្ងល់​ថា​តើ​ការ​បំពេញ​ការ​ងារ​របស់​ក្រុម​អ្នក​​សង្កេត​ការណ៍​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើងនោះ​​អាច​ជឿ​ទុក​ចិត្ត​បាន​កម្រិត​ណា​។ លោក​ចង់​មាន​ន័យ​ថា​ធ្វើ​របាយ​ការណ៍​នេះ​ស្រួល​មិន​ស្រួល​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ជើង​ទទួលរង​ទណ្ឌកម្ម​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា​ការ​ងារ​របស់​​​ក្រុម​សង្កេត​ការណ៍​កាន់​តែ​អន់​ទៅ​ៗ។​ យូរ​ៗ​ទៅ​ចេញ​របាយ​ការណ៍​ដូច​ការ​​ចង់​បាន​របស់​ក្រុម​បស្ចិម​ប្រទេស​។ ជួន​កាល​ ពួកគេ​បោះ​ពុម្ព​របាយ​ការណ៍​ដដែល​ៗ​ដែល​មាន​ចរិត​លំអៀង​​​​​។ ​ជួន​កាល​ គ្រាន់​តែ​​ដក​ស្រង់​ពី​កាសែត និង​ពី​រូប​ថត​ដែល​មាន​គុណ​ភាព​អន់​ក៏​ធ្វើ​របាយ​ការណ៍​បាន​បាត់​ទៅ​ហើយ​​។​

សូម​ជម្រាប​ថា​ក្រុម​អ្នក​​សង្កេត​ការណ៍​​ឯក​រាជ្យ​ទាំង​នេះ​​បាន​បន្ត​តាម​ដាន​ការ​អនុវត្ត​​វិធាន​ការ​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​​​រយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ប្រទេស​នេះ​ទទួល​រង​ទណ្ឌកម្ម​ដំបូង​ពី​បទ​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​អន្តរ​ទ្វីប​​កាល​ពី​ឆ្នាំ​២០១៦​។ ពួក​គេ​ធ្វើ​របាយ​ការណ៍​​​ដាក់​ជូន​ទៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ និង​ផ្ដល់​អនុសាសន៍​ផ្សេង​ៗ​ថា​គួរ​អនុវត្ត​វិធាន​ការ​​បែប​ណា​ទៀត​ដើម្បី​ពង្រឹង​ការ​ដាក់​ទណ្ឌ​កម្ម​៕

ប្រភព៖ Reuters, Associated Press
https://apnews.com/article/un-us-north-korea-russia-sanctions-monitoring-72f8cbac116dea7c795d9a3357fc45f3
https://www.reuters.com/world/russia-blocks-renewal-north-korea-sanctions-monitors-2024-03-28/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ