ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​លីបង់ និង​អ៊ីស្រាអែល​ស្លា.ប់​៨​នាក់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ព្រំ​ដែន

4 អាទិត្យ មុន

ប្រទេស​លីបង់៖ ​​អ៊ីស្រាអែល​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​មន្ទីរ​ពេទ្យ​ទាហាន​របស់​ក្រុម​​និកាយ​ស៊ុន​នី​​នៅ​​​ប្រទេស​លីបង់​​ភាគ​ខាង​ត្បូង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧​នាក់​​​។ ​ទាហាន​លីបង់​​វាយ​បក​​វិញ​​ដោយ​បាញ់​រ៉ុក​កែត​​ស្លាប់​ជន​ជាតិ​​​អ៊ីស្រាអែល​​ម្នាក់​។ ការ​វាយ​ប្រហារ​នេះ​​កើត​ឡើង​បន្ទាប់​ពី​អ៊ីស្រាអែល និង​ក្រុម​ហេ​ស្បូឡា​បាញ់​ប្រហារ​ពី​លើ​អា​កាស​ និង​​បាញ់​គ្រាប់​រ៉ុក​កែត​។ ការ​ប្រយុទ្ធ​គ្នា​ថ្មី​បំផុត​នេះ​ធ្វើ​ឱ្យ​គេ​ព្រួយ​បារម្ភ​ថាសង្គ្រាម​មិន​មែន​តែ​នៅ​តំបន់​ហ្កាហ្សា​ទេ​។ ហេង​ស៊យ​អាច​​​​រាល​ដាល​ទៅ​​​​ប្រ​ទេស​​លីបង់​ទៀត​។ អ៊ីស្រាអែល​បាញ់​ប្រហារ​ពី​​លើ​អាកាស​​នៅ​ពេល​រំលង​អធ្រាត្រ​បន្តិច​ទៅ​លើ​ការិយាល័យ​សង្គ្រោះ​បន្ទាន់​​។ ​…

ប្រទេស​លីបង់៖ ​​អ៊ីស្រាអែល​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​មន្ទីរ​ពេទ្យ​ទាហាន​របស់​ក្រុម​​និកាយ​ស៊ុន​នី​​នៅ​​​ប្រទេស​លីបង់​​ភាគ​ខាង​ត្បូង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧​នាក់​​​។ ​ទាហាន​លីបង់​​វាយ​បក​​វិញ​​ដោយ​បាញ់​រ៉ុក​កែត​​ស្លាប់​ជន​ជាតិ​​​អ៊ីស្រាអែល​​ម្នាក់​។ ការ​វាយ​ប្រហារ​នេះ​​កើត​ឡើង​បន្ទាប់​ពី​អ៊ីស្រាអែល និង​ក្រុម​ហេ​ស្បូឡា​បាញ់​ប្រហារ​ពី​លើ​អា​កាស​ និង​​បាញ់​គ្រាប់​រ៉ុក​កែត​។

ការ​ប្រយុទ្ធ​គ្នា​ថ្មី​បំផុត​នេះ​ធ្វើ​ឱ្យ​គេ​ព្រួយ​បារម្ភ​ថាសង្គ្រាម​មិន​មែន​តែ​នៅ​តំបន់​ហ្កាហ្សា​ទេ​។ ហេង​ស៊យ​អាច​​​​រាល​ដាល​ទៅ​​​​ប្រ​ទេស​​លីបង់​ទៀត​។ អ៊ីស្រាអែល​បាញ់​ប្រហារ​ពី​​លើ​អាកាស​​នៅ​ពេល​រំលង​អធ្រាត្រ​បន្តិច​ទៅ​លើ​ការិយាល័យ​សង្គ្រោះ​បន្ទាន់​​។ ​ នេះ​ជា​ការ​បាញ់​ប្រហារ​ដ៏​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​បំផុត​ចាប់​តាំង​ពី​ភាគី​ទាំង​ពីរ​ប៉ះ​ទង្គិច​គ្នា​ជា​ហូរ​ហែ​នៅ​តាម​ព្រំ​ដែន​ក្រោយ​ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី​៧ ខែ​តុលា​។​

សមាគម​គ្រូ​ពេទ្យ​ទាហាន​បាន​រាយ​​​​ឈ្មោះ​ជន​រង​គ្រោះ​ទាំង​៧​នាក់​​ជា​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​។ សមាគម​​​ចាត់​ទុក​ថា​នេះ​ជាចេតនា​របស់​អ៊ីស្រាអែល​ក្នុង​ការ​រំលោភ​សិទ្ធិ​បំពេញ​ការ​ងារ​ផ្នែក​មនុស្ស​ធម៌​។ សាក្សី​និយាយ​ថា​សាក​សព​ជន​រង​គ្រោះ​ត្រូវ​គេ​ទាញ​ចេញ​ពី​គំនរ​បាក់​បែក​តាំង​ពី​មុន​ពេល​ថ្ងៃ​រះ​។ ទាហាន​អ៊ីស្រាអែល​​ទទួល​ស្គាល់​​ពិត​ជា​មាន​ការ​​បាញ់​ប្រហារ​មែន​​។ អ៊ីស្រាអែល​បញ្ជាក់​ថា​​ខ្លួន​វាយ​ប្រហារ​អគារ​យោធា​ និង​សម្លាប់​ក្រុម​ឥស្លាម​ស៊ុន​នី​នៅ​ប្រទេស​លីបង់​ និង​ក្រុម​យុទ្ធ​ជន​ដទៃ​ទៀត​។ អ៊ីស្រាអែល​អះ​អាង​ថា​បុរស​ដែល​ស្លាប់​នោះ​បាន​ចូល​រួម​នៅ​ក្នុង​ការ​​វាយ​ប្រហារ​ទៅ​លើ​អ៊ីស្រាអែល​។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក, ក្រុ​មហេស្បូឡា​វាយ​ប្រហារ​សង​សឹក​វិញ​ទៅ​លើ​អ៊ីស្រាអែល​ដោយ​បាញ់​រ៉ុក​កែត​រាប់​សិប​គ្រាប់​ទៅ​លើ​ទី​ក្រុង​​ភាគ​ខាង​ជើង និង​​មូល​ដ្ឋាន​យោធា​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​អ៊ី​ស្រាអែល​ថ្លែង​ថា​បុរស​វ័យ​២៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​ពេល​គាត់​ត្រូវ​គ្រាប់​រ៉ុក​កែត​​។ ​តាម​រយៈ​វីឌីអូ​ឃ្លីប​មួយ​ឈុត​, គេ​ឃើញ​ផ្សែង​​ហុយ​ទ្រលោម​​​ហោះ​​ហើរ​ចេញ​ពី​អគារ​មួយ​ខ្នង​។

មនុស្ស​ម្នាក់​ទៀត​រង​របួស​ស្រាល​។ ទាហាន​អ៊ីស្រាអែល​ថ្លែង​ថា​ពួក​ហេស្បូឡា​បាន​បាញ់​រ៉ុក​កែត​ប្រហែល​៣០​គ្រាប់​សំដៅ​ទៅ​ភាគ​ខាង​ជើង​។ ក្រុម​ហេស្បូឡា​ចាប់​ផ្ដើម​បាញ់​រ៉ុក​កែត​ចូល​ទឹក​ដី​អ៊ីស្រាអែល​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​យុទ្ធ​ជន​​​ហាម៉ាស់​វាយ​ឆ្មក់​ទ្រង់​ទ្រាយ​ធំ​ចូល​អ៊ីស្រាអែល​​កាល​ពីថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។ ប៉ុន្តែ​ចាប់​ពី​ពេល​នោះមក ការ​ប៉ះ​ទង្គិច​គ្នា​បើ​ទុក​ជា​កើត​ឡើង​ក៏​កើត​ឡើង​ក្នុង​ទ្រង់​ទ្រាយ​តូច​ៗ​តាម​បណ្ដោយ​ព្រំ​ដែន​រវាង​អ៊ីស្រាអែល និង​លីបង់​។

សហគមន៍​អន្តរ​ជាតិ​កំពុង​ជួយ​សម្រុះ​សម្រួល​ភាគី​ទាំង​ពីរ​កុំ​ឱ្យ​​ផ្ទុះ​សង្គ្រាម​ជា​មួយ​គ្នា​កាន់​តែ​ខ្លាំង​​។ ​ជា​លទ្ធ​ផល​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​ហេស្បូឡា និង​អ៊ីស្រាអែល​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​​​ភាគីអ៊ីស្រាអែល​ស្លាប់​ជន​ស៊ីវិល​៩​នាក់ និង​ទាហាន​១១​នាក់​។ ចំណែក​​ភាគី​ហេស្បូឡា​ស្លាប់​ទាហាន​ជិត​២៤០​នាក់ និង​ជន​ស៊ីវិល​៤០​នាក់​​។​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​១​​ទៀត​ អ៊ីស្រាអែល​អះអាង​ថា​ខ្លួន​បាន​បាញ់​សម្លាប់​មេ​បញ្ជាការ​​កំពូល​​លំដាប់​ទី​២​របស់​ក្រុម​ហាម៉ាស់​បាន​ម្នាក់​ទៀត​ហើយ​​កាល​ពីពីរ​សប្ដាហ៍​មុន​។

មេ​បញ្ជា​ការ​កង​ទ័ព​អ៊ីស្រាអែល​ម្នាក់​ថ្លែង​ថា​មេ​បញ្ជា​ការ​ក្រុម​ហាម៉ាស់​ឈ្មោះ​ម៉ារ៉ាវ៉ាន់ អ៊ីសា (Marwan Issa) ត្រូវ​បាញ់​សម្លាប់​កាល​ពី​ដើម​ខែ​មីនា។ អ៊ីស្រាអែល​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ព័ត៌​មាន​សម្ងាត់​គ្រប់​ជ្រុង​ជ្រោយ​បញ្ជាក់​ថា​គាត់​​ពិត​ជា​បាន​ស្លាប់​មែន​។ ​អ្នក​សារ​ព័ត៌​មាន​បាន​ព្យាយាម​ទាក់​ទង​ទៅ​ក្រុម​ហាម៉ាស់​។ ហាម៉ាស់​មិន​ទាន់​​មាន​ភស្តុតាង​បញ្ជាក់​ថា​​គាត់​ស្លាប់ ឬ​រស់​ទេ៕​​

ប្រភព៖ Associated Press, Al Jazeera
https://apnews.com/article/lebanon-israel-hebbariye-seven-paramedics-aljamaa-alislamiya-2761273e0942d6dda1577f284efd190d
https://www.aljazeera.com/news/2024/3/26/israel-claims-senior-hamas-commander-marwan-issa-killed-in-gaza-strike

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ