ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន៣នាក់ជិះម៉ូតូឌុបគ្នា​គេចពីក្រុមជនសង្ស័យ​ដេញកា.ប់ ក៏​ជ្រុលទៅបុ.កម៉ូតូចតមុខផ្ទះ​ពលរដ្ឋផ្អើល​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពដេញកា.ប់ទៅលើយុវជន៣នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពដេញកា.ប់ទៅលើយុវជន៣នាក់បណ្ដាលឱ្យភ័.យជិះម៉ូតូគេចជ្រុលទៅ​បុ.កម៉ូតូប្រជាពលរដ្ឋកំពុងតែចតឈប់នៅមុខផ្ទះខ្ទាតប៉ះឆ្នាំងលក់ពោះគោខូចខាតទាំងស្រុង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង​​កាលពី​វេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងសាន់ស្កាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបញ្ជាក់ពីជនរងគ្រោះទាំង៣នាក់បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនខាងលើបានជិះម៉ូតូមួយគ្រឿង​ម៉ាកហុងដា វ៉េវ​ ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-2237 បើកបរចេញពីផ្ទះឌុបគ្នាទៅរកទិញមីហិរហូប ខណៈជិះមកដល់ចំណុចហាង​លក់មីហិរ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ដោយមិនចាំស្លាកលេខ ប្រដាប់ដោយអាវុធដាវមួយ ហើយស្រែក​ថាអាមួយនឹងហើយក៏ដេញកា.ប់ចំ​អ្នក​ជិះខាងក្រោយ បណ្ដាលឱ្យរបួសខ្នង ។

តាមប្រភព​ដដែលបានបន្ត​ថា បន្ទាប់មកខាងជនរងគ្រោះភ័យក៏​នាំគ្នាជិះម៉ូតូគេចខ្លួនធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួងយ៉ាងលឿន លុះមកដល់ចំណុចខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូ​មួយគ្រឿង​ម៉ាកហុងដាប៊ីត ពាក់ស្លាកលេខ ព្រៃវែង 1U- 0110 ដែលកំពុងចតឈប់នៅមុខផ្ទះយ៉ាង​ពេញទំហឹង បណ្ដាលឱ្យខ្ទាតទៅប៉ះនឹងឆ្នាំលក់ពោះគោទឹកប្រហុក ខូចខាតអស់មួយឆ្នាំងពេញជនសង្ស័យទាំងនោះឃើញ​ដូច្នេះ​បានជិះម៉ូតូរត់គេចខ្លួនទៅបាត់ស្រមោល ។ ភ្លាមៗប្រជាពលរដ្ឋនៅជិតឃើញបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍សួរនាំនិងរាយការណ៍ទៅផ្នែកជំនាញបន្ត ។

ក្រោយពេលកើតហេតុ ដោយខាងជនរងគ្រោះទាំងនោះបាននាំគ្នាសងថ្លៃខូចខាតខាងម្ចាស់ម៉ូតូរងគ្រោះនឹងអីវ៉ាន់ដែលខូចខាតចំនួន២០ម៉ឺនរៀលបញ្ចប់រឿងនៅកន្លែងកើតហេតុ រួចនាំគ្នាទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ ដើម្បីឱ្យខាងសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំងនោះចាត់ការទៅតាមនីតិវិធីនៅ​ពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ