ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាវិនាសកម្មព្រៃឈើ ដោយសារឃុបឃិតគ្នាកា.ប់ដុតធ្យូង

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ធ្យូង​រាប់រយ​តោន​ក្នុង​មួយ​យប់​ៗ​ត្រូវ​ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ជ័យ​ឃ្លាំង នៃ​ស្រុក​ស្នួល ខេត្តក្រចេះ ។យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ៗ​ជា​ច្រើន​គ្រឿង​តែង​ធ្វើ​សកម្មភាព​ចូល​ទៅ​ដឹក​ធ្យូង​ចេញពី​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​លាត​សន្ធឹក​លើ​ផ្ទៃដី​រាប់​សែន​ហិ​កតា​នៃ​ស្រុក​ស្នួល ខេត្តក្រចេះ…

ខេត្តមណ្ឌលគិរី ៖ ធ្យូង​រាប់រយ​តោន​ក្នុង​មួយ​យប់​ៗ​ត្រូវ​ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ជ័យ​ឃ្លាំង នៃ​ស្រុក​ស្នួល ខេត្តក្រចេះ ។
យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ៗ​ជា​ច្រើន​គ្រឿង​តែង​ធ្វើ​សកម្មភាព​ចូល​ទៅ​ដឹក​ធ្យូង​ចេញពី​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​លាត​សន្ធឹក​លើ​ផ្ទៃដី​រាប់​សែន​ហិ​កតា​នៃ​ស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​កែវ​សីមា ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

ការ​ដឹក​ជញ្ជូន​ធ្យូង​ចេញ​ទៅ​ក្រៅប្រទេស​បែប​នេះ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សម្បត្តិ​ធនធានធម្មជាតិ​កម្ពុជា ។ ការ​កែ​ច្នៃ​ធ្យូង គេ​ត្រូវការ​ប្រភព​ឈើ​យ៉ាងច្រើន​សម្បើម មិន​ថា ដើមឈើ​តូច ឬ​ធំ គឺ​ត្រូវ​គេ​កាប់​រះ​ក្លាយជា​មហា​វិនាសកម្ម​ព្រៃឈើ​យក​ទៅ​ដុត​ច្នៃ​គ្មាន​រើស​ប្រភេទ​ពូជ​អម្បូរ​អ្វី​ឡើយ ។

សកម្មភាព​នាំ​ធ្យូង​ចេញ​ទៅ​បរទេស​ខាងលើ​នេះ មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​គប់គិត​គ្នា ទាំង​សមត្ថកិច្ច​ជំនាញ​ដែន​ជម្រក សមត្ថកិច្ច​តាម​ដងផ្លូវ និង​សមត្ថកិច្ច​មាត់ច្រក​ព្រំដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ