ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ បវរកញ្ញាចក្រវាលដំបូងបង្អស់តំណាងប្រទេសអារ៉ាប៊ីសាអូឌីត

1 ខែ មុន

យោងតាម ​​Missosology នាង Rumy Al-Qahtani គឺជាបវរកញ្ញាចក្រវាល (Miss Universe) ដំបូងគេរបស់ ប្រទេស…

យោងតាម ​​Missosology នាង Rumy Al-Qahtani គឺជាបវរកញ្ញាចក្រវាល (Miss Universe) ដំបូងគេរបស់ ប្រទេស អារ៉ាប៊ីសាអូឌីត។ នាង​នឹង​តំណាង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល​ (Miss Universe) លើក​ទី​៧៣​នៅ​ប្រទេស​ម៉ិកស៊ិក ​ក្នុង​ខែ​កញ្ញា​។​

តារា​ម៉ូដែល​វ័យ​២៧​ឆ្នាំ​រូប​នេះ​មាន​អ្នក​តាមដាន​មួយ​លាន​នាក់​លើ​បណ្ដាញ​សង្គម។ នាងក៏បានចែករំលែកព័ត៌មានល្អនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដោយបង្ហាញពីក្តីរំភើបរបស់នាងដែលមានឱកាសចូលប្រឡូកក្នុងវិស័យបវកញ្ញា ហើយតំណាងប្រទេសចូលរួមកម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតនៅលើភពផែនដី។

Rumy Al-Qahtani ទទួលបានការចាប់អារមម្មណ៍ជាមួយនឹងទម្រង់មុខដ៏ស៊ិចស៊ីរបស់នាង ស្ទីល​តុបតែង​ខ្លួន​​លេចធ្លោ។ ក្នុង​ចំណោម​បេក្ខនារី​ដែល​បង្ហាញ​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី Rumy ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ស្ថិត​ក្នុង​ក្រុម​ដែល​មាន​រូប​រាង​ស្អាត​ជាង​គេ។

ទោះជាយ៉ាងណាក៏ដោយ រូបថតដែលបានកែសម្រួលមួយចំនួនធ្វើឱ្យ Rumy មើលទៅមិនដូចនឹងការពិតហាក់ដូចជារូបភាពបង្កើតមកចេញពី AI ។ អ្នកប្រើប្រាស់ Instagram មួយចំនួនយល់ច្រឡំទៀតផង។

នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង នាងបានចែករំលែករូបថត check-in ជាច្រើននៅកន្លែងប្រណីត Missosology បាននិយាយថា នៅក្នុងប្រទេសកំណើតរបស់នាងRumy គឺជាអភិជន អ្នកមានមួយរូបនៅក្នុងប្រទេស។

ចែករំលែកជាមួយ Arab News , Rumy បានបង្ហាញពីបំណងប្រាថ្នារបស់នាងក្នុងការនាំយករ៉ូបរាត្រីសមោសរ និងសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសអារ៉ាប៊ីសាអូឌីតទៅកាន់ពិភពលោក។ នាង​បាន​និយាយ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​នឹង​បង្ហាញ​តម្លៃ​វប្បធម៌​របស់​ប្រជាជន​ខ្ញុំ​ទៅ​កាន់​ពិភពលោក​ក៏​ដូច​ជា​សិក្សា​ពី​វប្បធម៌​នៃ​ប្រទេស​ផ្សេង​ទៀត​»​។ មុន​ចូលប្រកួតបវរកញ្ញា​ចក្រវាល នាងមាន​បទពិសោធន៍​ចូលរួម​ប្រកួត​បវរកញ្ញាជាច្រើនដូចជា Miss Global, Miss Planet International នៅកម្ពុជា, the Miss Woman International Beauty នៅរ៉ូម, the Miss Europe Continental នៅនេប៉ាល់ ជាដើមប៉ុន្តែពុំឈ្នះពានរង្វាន់ណាមួយឡើយ៕ ប្រភព៖ Pageanthology 101

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ